Part 4 - Her crazy ass dog

125 8 13
                                    

ថ្ងៃដែលល្អ ខ្យល់បក់ត្រជាក់ៗ ពន្លឺថ្ងៃចាំងចូលមកក្នុងបន្ទប់ចេញពណ៌យ៉ាងស្អាត។ ពេលនេះគេគួរតែនៅក្បែរ Soari ចាំជួយនាង ព្រោះថ្ងៃនេះជាថ្ងៃសំខាន់ មានកម្មវិធីបង្ហាញម៉ូតដែលជាស្នាដៃរបស់សិស្ស Fashion Design។ តែមិនគួរណាមកត្រូវគេចាប់ចង់នឹងកៅអីក្នុងបន្ទប់ថតបែបនេះសោះ។

Jake កំពុងជាប់នៅក្នុងបន្ទប់ថតជាមួយក្រុម Assignment របស់គេ។ ដោយសារគេព្យាយាម
រត់ចេញ 5 ដងហើយទើប Sunghoon ត្រូវប្រកាច់ប្រកិនចាប់គេចងជាប់នឹងកៅអីតែម្តង។ ការងារគេនៅក្នុង Assignment នេះមិនតម្រូវច្រើនទេ គ្រាន់តែធ្វើជាម៉ូដែលសម្រាប់ឲ្យគ្នាគេថតប៉ុណ្ណោះ។
"ហើយនៅ? អញប្រញាប់"
"បិទមាត់ហើយបែរទៅមើលកាម៉េរាទៅអា Jake" Sunghoon លើជើងកាម៉េរាចង្អុលគម្រាម។ ឯ Ari កំពុងកាន់កាម៉េរាចាំថត ព្រោះម៉ូដែលគិតតែពីងាករហូត។ បើនៅតែចឹងទៀត បើមិនស៊ីកាម៉េរា ក៏ជើងកាម៉េរានឹងដែរ។

Jake ពេបមាត់ហើយបែទៅធ្វើទឹកមុខស្មើរបែបម៉ូដែលរបស់គេវិញ។ មិនយល់ថាអា Sunghoon វាទៅចេះខ្វល់ខ្វាយធ្វើកិច្ចការសាលាពីពេលណា។ បើរាល់ដងគេឆាតហៅឱ្យចេញមកធ្វើជុំគ្នា មួយខែក្រោយបានវាចូលមើលឆាតនឹង។

តាំងពី Sunghoon មានទំនាក់ទំនងច្បាស់លាស់ជាមួយ Ari មក។ Jake បាត់ដៃគូចូលក្លឹបតែម្តង។ ថ្ងៃខ្លះគេចង់ផឹក ខលបបួលម្តងណាក៏ថារវល់នៅជាមួយអូន។

អានេះបានស្រីចោលមិត្តភក្តិ។

គេសម្លក់ទៅកាម៉េរាសឹងតែឆេះ Len ហើយតែរូបចេញមកស្អាតៗណាស់។ Ari ក៏សប្បាយចិត្តដែរ។
"នឹងហើយ Jake សម្លក់ទៀតមក, ជិតរួចហើយ"
Ari លើកមេដៃឱ្យគេ។ កែវភ្នែកសម្លក់នេះគឺ Jake ទុកជូនឱ្យអាមិត្តទូរទស្សន៍ Park Sunghoon ជាពិសេស។

ពេលចប់សព្វគ្រប់អស់ Sunghoon ក៏ស្រាយចំណងគេវិញ។ Jake ប្រញាប់ប្រញាល់ចាប់អាវក្រៅរបស់គេហើយស្ទុះរត់ចេញទៅបាត់។ ជិតផុតម៉ោងកម្មវិធីទៅហើយមិនដឹងថាគេទៅទាន់ឬទេ។ តែគេនៅតែព្យាយាមទៅដើម្បីទៅលើកទឹកចិត្ត Soari។

សំណាងល្អដែលវាជាម៉ោងមិនសូវស្ទះ ទើប Jake បើកឡានជាន់មួយកប់ជើងតែម្តងដើម្បីឱ្យឆាប់ដល់។ ឡាននឹងមិនដឹងរៀបរបូតកងប៉ុន្មានដងទេ បើជិះម្តងណាក៏មិនដែលល្បឿនយឺតដែរ។

Ruby SleevesWhere stories live. Discover now