Part 2 - Her

148 10 3
                                    

ព្រឹកព្រលឹមមិនទាន់ Jake មកដល់សាលាមុនគេមុនឯង។ គេតែងខ្លួនស្អាតជាងធម្មតា តែសួរថាគេនៅអគារជំនាញ Media របស់គេមែន? ចម្លើយគឹប្រាកដណាស់ថាអត់។ គេកំពុងដើរទៅមកម្តុំអគារ Fashion Design អើតលើមចុះឡើង។​ ពូសន្តិសុខនៅជិតនោះឡើងភ័យខ្លួនហើយ ព្រោះខ្លាច Jake មកដណ្តើមការងារគាត់។ គេមកឈរនៅទីនេះយូរហើយដើម្បីចាំជួប Soari។

ក្រសែភ្នែកដែលគេផ្ជង់ដាក់ Jay ម្សិលមិញពិតជាបានផល។ Jay បានបកស្រាយប្រាប់គេទាំងអស់អំពី Soari Miyawaki។ នាងជាកូនជប៉ុនកើតនៅកូរ៉េ។ នាងរៀនផ្នែក Design ជាមួយ Jay ដែរ ហើយក៏ស្គាល់គ្នាគ្រាន់បើជាមួយ​គេដែរ ព្រោះគេទៅរៀនឃើញមុខគ្នារាល់ថ្ងៃ។

ចុះបើ Jay បានជួបនាងរាល់ថ្ងៃ ចុះហេតុអីគេមិនដែលឃើញនាងសោះចឹង?

បានអីឃើញ ? បើ...

- ថ្ងៃ Soari មករើសម៉ូដែលផ្ទាល់ខ្លួនសម្រាប់ project សាលា, Jake  ចូលក្លឹបផឹកដាច់យប់ ស្រវឹងមករៀនអត់កើត។

- ថ្ងៃ Sunghoon ហក់វ៉ៃគេ នាងក៏នៅនឹងដែរ តែ Jake អត់មកសាលាទៀត។

- ថ្ងៃ Ari ចាប់បានថា Sunghoon មានស្រី, Soari នៅក្នុងហេតុការណ៍នឹងដែរទៀត តែ Jake ស្រវឹងសន្លប់បាត់។

''ចុះម៉េចក៏ហ្អែងមិនដែលប្រាប់អញពីនាងចឹង?!''
''ហ្អែងមិនដែលសួរអញផង!''
មិត្តទាំងពីរមើលមុខគ្នា។ Jay ចេះតែឆ្លើយឲ្យគេចផុតភ្នែក Jake សិន។

ម្សិលមិញទម្រាំបានចេញផុតពីរបងសាលា Jay ត្រូវ Jake ចាប់ផ្ជង់ឲ្យឆ្លើយឡើងអស់ពីខ្លួន។ Jay ក៏បញ្ជាក់ដែរថា Heesung គ្រាន់តែជាបងប្រុសជីដូនមួយរបស់នាងប៉ុណ្ណោះ។

មួយម៉ាត់នេះធ្វើឲ្យ Jake គិតថាខ្លួនឯងមានសង្ឃឹមខ្ពស់។ ចឹងហើយទើបថ្ងៃនេះគេហ៊ានមករកនាងដល់អគារតែម្តង។

''សួស្តីលោកពូ''
''សួស្តី Soari, នេះមករៀនស្អាតរាល់ថ្ងៃតែម្តង''

គ្រាន់តែលឺឈ្មោះនាងគេងាកទៅលឿនសឹងតែជាប់ក។ ឃើញនាងភ្លាមធ្វើឲ្យគេត្រេកអរមិនតិចទេ។ គេលាក់អការត្រេកអរមិនជិតសោះ។ ដូចកូនឆ្កែដែលវង្វែងរកឃើញម្ចាស់វិញចឹង។

គេសង្ឃឺមថា Soari នឹងចាប់អាម្មណ៍គេ ព្រោះគេក៏ឈរមិនឆ្ងាយពីនាង និងពូសន្តិសុខប៉ុន្មានដែរ។ ហើយនាងក៏ងាកមកមែន។

Ruby SleevesUnde poveștirile trăiesc. Descoperă acum