Jake និង Soari ក៏មកដល់មន្ទីរពេទ្យ។ គេនៅកាន់ដៃនាងជាប់រហូតតាំងពីពេលចុះពីឡានមកដល់ខាងក្នុង។ គ្រាន់តែ Jake ប្រាប់នាងថា Sunghoon មានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវឡានបុក នាងក៏ចាប់ផ្តើមភ័យដូចគ្នា។ ស្អប់គេប៉ុណ្ណាក៏នាងមិនដែលគិតចង់ឲ្យគេជួបរឿងបែបនេះដែរ។
មកដល់មុខបន្ទប់សង្គ្រោះបន្ទាន់ក៏ឃើញចាស់ទុំទំនងជាប៉ាម៉ាក់របស់ Sunghoon និង Jay។ ម៉ាក់គេយំខ្លាំងណាស់។ Soari ឃើញគ្រប់យ៉ាងហើយនាងធ្វើចិត្តមិនចង់បាន។ Jake ក៏ចាប់នាងចេញទៅម្ខាង។
''មកអង្គុយត្រង់នេះសិនមក''
''ប្រាកដអត់ថាគេនឹងមិនកើតអី?''
Soari ងើយទៅសួរ Jake។ ដៃនាងញ័រអស់ហើយ ទើប Jake ចាប់វាមកកាន់ហើយលុតចង្គង់ចំពោះមុខនាង។ គេច្របាច់ដៃនាងបន្តិចដើម្បីរំងាប់អារម្មណ៍នាងកុំឲ្យភ័យ។
''ប្រាកដហើយ មិត្តបងរឹងមាំណាស់ វាមិនងាប់ងាយៗទេ ដរាបណាវាមិនទាន់ត្រូវគ្នាជាមួយ Ari វិញ'' Jake ញញឹមយ៉ាងទន់ភ្លន់ដាក់នាង។ គេដូចមនុស្សផ្សេងពីអ្នកដែលតាមរករឿងនាងពេញមួយថ្ងៃនេះហើយចឹង។
មនុស្សស្អីចរឹកចង់មួយលាន។
Soari សម្លក់គេបន្តិចហើយដកដៃនាងចេញពីគេ។
''អ្នកណាប្អូនលោក?''
Jake ផ្អៀងកមើលទៅនាងហើយសើចតិចៗ។
''Soari អាយុប្អូនបងមែនតើស បើចង់ច្បាស់បងដកអត្តសញ្ញាណប័ណ្ឌឲ្យមើលឥឡូវវក៏បាន'' Jake រៀបនឹងលូកហោប៉ៅយកកាបូបលុយហើយតែ Soari ចាប់ដៃបញ្ឈប់គេ។
''មិនបាច់ទេ, ហើយទៅដឹងខ្ញុំអាយុប្អូនមកពីណា?''
Jake មិនតបតែក៏បែរទៅរក Jay ដែលកំពុងមើលមកពួកគេទាំងពីរ។ Jay ក៏ងាកមុខចេញ ធ្វើដូចមិនលឺអីទាំងអស់។ ប្រាកដជាអាប៉ិនឹងហើយដែលប្រាប់គេ។ មិត្តគេនេះអម្បូរតែមួយតែមួយ។
កន្លងផុតប៉ុន្មានម៉ោងក្រោយមកទើប Sunghoon ដឹងខ្លួន។ គ្រាន់តែដឹងខ្លួនភ្លាមគេប្រកាច់ប្រកិនស្រវេស្រវ៉ាងើបទៅរក Ari ភ្លាម។ Soari ពិតជាសសើរការតស៊ូរបស់គេមែន។ ឡានបុកប៉ើងចង់ 10 ម៉ែត្រ សន្លប់ជិតបីម៉ោងនៅប្រឹងងើបមកទាល់តែបាន។
ប៉ាម៉ាក់, Jay និង Jake ឃាត់មិនជាប់ទេ ទើប Jake សម្រេចថា នឹងបើកឡានជូនគេទៅរក Ari ដល់ផ្ទះតែម្តង។
