ភាគទី០៧(ចាំម៉ាក់ចាត់ការក្មេងនោះឲ្យ)

181 16 2
                                    

ឡានសេរីទំនើបឡេមបូគីនីពណ៌ខ្មៅសេរីចុងក្រោយគេបង្អស់បានបើកលូនចូលទៅក្នុងភូមិគ្រឹះដល់ធំស្កឹមស្កៃនៃត្រកូលអ្នកជំនួញលំដាប់ប្រទេស។ជុងហ្គុកបើកឡានមកចតនៅចំណតរួចក៏ដើរក្រវីសោឡានហួចជាមួយនឹងទឹកមុខញញឹមចូលទៅខាងក្នុងផ្ទះ។

"លោកប្រុសតូចថ្ងៃនេះទឹកមុខស្រស់បោះដូចខុសពីធម្មតាម្ល៉េះ"អ៊ុំជី អ្នកបើកឡានសួរទៅកាន់ជុងហ្គុក។
"មកពីថ្ងៃនេះខ្ញុំចួបនឹងសំណាងនឹងណាអ៊ុំ"ជុងហ្គុក ក៏ងាកមកនិយាយជាមួយអ៊ុំជីទាំងញញឹ។

"សំណាងល្អអ្វីទៅលោកប្រុសតូច?"គាត់សួរឡើងទាំងលើកចិញ្ចើមឆ្ងល់។

"មិនប្រាប់អ៊ុំទេ"និយាយរួចហើយនាយកមកលោះក៏ដើរចូលទៅខាងក្នុងបាត់ទៅ។
ពេលចូលទៅដល់ខាងក្នុងក៏ត្រូវបង្អាក់ដំណើរដោយសារតែលោកស្រីចនហៅសួរ។

"ជុងហ្គុក"គាត់អង្គុយគងអន្ទាក់ខ្លានៅលើសាឡុងបន្ទប់ទទួលភ្ញៀវហៅឈ្មោះកូនប្រុសទាំងទឹកមុខស្មើរ។

"ម៉ាក់!"ជុងហ្គុកក៏ដើរទៅរកម៉ាក់ទាំងទឹកមុខញញឹម។
"ម៉ាក់បានទៅរកកូននៅក្រុមហ៊ុនម៉ាក់ឃើញកូននាំអ្នកណាឡើងឡានហា៎?"គាត់សួរទៅកាន់កូនប្រុសទាំងទឹកមុខមាំ។

"គឺ...កូនប្រសាម៉ាក់នឹងហើយ"ជុងហ្គុកគេនិយាយបែបហីៗ។

"ម៉ាក់សុំតឿនកូនកុំយកមនុស្សស្រីគ្មានក្បាលដំណេកចុងជើងមកធ្វើកូនប្រសារម៉ាក់ឲ្យសោះម៉ាក់មិនព្រម"គាត់ងើបឡើងស្រែកឡើងក្រលោទទៅកាន់កូនប្រុស។

"ពុទ្ធោ!ម៉ាក់!ហ្ហឹក!ម៉ាក់គិតថា១០ឆ្នាំមកនេះខ្ញុំផ្ដេសផ្ដាសដល់ថ្នាក់នេះផងហេស៎?"ជុងហ្គុកគេតបទៅវិញទាំងហួសចិត្ត។

"អ្នកណាទៅដឹងកូនមិនចូលផ្ទះបីឆ្នាំហើយកូនទៅជាប់ស្រីណាក៏មិនដឹង"គាត់ឱបនៃនិយាយទាំងសំលឹងសម្លក់ទៅកាន់កូនប្រុស។

"ជឿចិត្តកូនណាម៉ាក់កូនស្មោះតែជាមួយមនុស្សម្នាក់តែប៉ុណ្ណោះ"នាយកម្លោះចូលទៅឱបដៃអ្នកជាម៉ាក់ហើយក៏ផ្ដេកក្បាលលើស្មាររបស់កូន។

"ក្មេងប្រុសនោះហេស៎?"គាត់សួរទាំងលើកដៃទៅអង្អែលមុខកូនប្រុសតិចៗក្នុងចិត្តក៏អាណិតកូនដែរតែជួយអីមិនបានមិនថាកូនស្រឡាញ់ប្រុសឬស្រីទេគាត់ក៏នៅតែចាំគាំទ្រកូនជានិច្ច។

រឿង ជាប់ក្លិនស្នេហ៍អូន✅Where stories live. Discover now