ភាគទី០៥(ម៉េចក៏អូនយំ?)

97 12 0
                                    

ជុងហ្គុកបីរាងតូចមកដល់ខាងក្រៅហើយក៏ដាក់រាងតូចចុះឲ្យឈរនៅមួយកន្លែងតែមិនភ្លេងចាប់ដៃរាងតូចព្រោះខ្កាចថារាងតូចរត់រួចគេក៏ដកសោឡានយកមកចុះបើកLock។

"លោកលែងខ្ញុំទៅខ្ញុំថាលោកច្រឡំមនុស្សហើយ"រាងតូចនិយាយទាំងស្របពេលប្រឹងរើចេញពីការចាប់ការនរបស់រាងក្រាស់។

"សឺត!!!ក្លិននេះហើយបងមិនបានច្រឡំទេ"ជុងហ្គុកហក់ទៅថើបថ្ពាល់រាងតូចមួយខ្សឺតក្រោយពេលរាងតូចប្រាប់ថាគេច្រឡំមនុស្ស។

"លោក!បំពានខ្ញុំ!"រាងតូចហូស៊ុកស្រែកថាគេបំពានមកកាន់ខ្លួនទាំងទឹកមុខក្រម៉ូវពិបាកមើលព្រមទាំងយកដៃទប់កន្លែងដែលគេថើបនោះទៀត។

"បងបំពានអូនតាំងពី១០ឆ្នាំមុនមកម្ល៉េះទើបតែដឹងខ្លួនមែនទេ?"នាយកម្លោះងាកទៅសួររាងតូចទាំងសម្លេងព្រាលាយឡំជាមួយនឹងទឹកមុខព្រានារី។

"មនុស្សឆ្កួត!មនុស្សឡប់!ហ្ហឹក!ខ្ញុំខំបំភ្លេចហើយមករំលឹកធ្វើអី?"រាងតូចនិយាយបណ្ដើរយំបណ្ដើរលើកដៃវាយលើទ្រូងហាប់ណែនរបស់រាងក្រាស់បណ្ដើរ។

"បងសុំទោស...បងសុំទោស"ជុងហ្គុកនិយាយទាំងទាញរាងតូចយកមកឱបជាប់ទ្រូង។

"លែង!ខ្ញុំទៅខ្ញុំទៅផ្ទះវិញ"រាងតូចពេលត្រូវរាងក្រាស់ចាប់ឱបហើយក៏ប្រឹងរើពីការចាប់ឱបវិញ។

"បងមិនលែងអូនទេអូនទៅចោលបងអស់១០ឆ្នាំហើយបងមិនលែងអូនទៀតទេ"រាងតូចកាន់តែរើសនាយកាន់តែឱបរិតកាន់តែណែន។

"អ៎េ!!!លើកខ្ញុំទៅណាទៀតហើយ"រាងតូចស្រែកឡើងចាចម្ដងទៀតក្រោយពេលត្រូវរាងក្រាស់ចាប់បីដូចជាសំឡី។

"បែកគ្នា១០ឆ្នាំមិនឡើងទម្ងន់ទេហេស៎?"នាយមិនបានឆ្លើយនឹងសំណួររបស់រាងតូចឡើយតែបែបជាសួរបកទៅកាន់រាងតូចវិញ។

"កុំចេះរឿងខ្ញុំទេ"រាងតូចឆ្លើយតាំងគម្រួសគម្រើយដាក់រាងក្រាស់។
"ឆ្លើយឲ្យពិរោះជាមួយប្ដីបន្តិចបានទេ?"

"លោកជាប្ដីខ្ញុំតាំងពីពេលណា?"
"តាំងពី១០ឆ្នាំមុន"
"ឆើស!"រាងតូចធ្វើជាសើចនៅចុងមាត់។
"យ៉ាងម៉េចឬវាមិនមែនជាការពិត?"រាងក្រាស់ក៏សួរតប។

រឿង ជាប់ក្លិនស្នេហ៍អូន✅Onde histórias criam vida. Descubra agora