Part 1 - Red Ruby Da Sleeze

450 21 11
                                    

សម្លេងបាសចម្រៀងឮពីក្នុង club មកដល់ខាងក្រៅកន្លែងចំណតរថយន្ត។ មនុស្សគ្រប់គ្នាកំពុងរាំលេងសប្បាយតាមភ្លេងធម្មតា អ្នកខ្លះកំពុងអង្គុយជល់កែវ អ្នកខ្លះទៀតកំពុងរុលមុខដាក់គ្នា បើអាចប្រហែលលេបក្បាលគ្នាទៅវិញទៅមកបានហើយ។

វាជារឿងធម្មតាកើតឡើងរាល់ថ្ងៃស្រាប់ហើយ តែអ្វីដែលកំពុងតែមិនធម្មតានោះគឺ Jaeyun កំពុងនៅចំណតឡាន ឆ្ងាយពីកន្លែងសប្បាយ។ ដៃម្ខាងកាន់ចង្គូតឡានកាច់រកផ្លូវចេញ ដៃម្ខាងទៀតកាន់កែវកាហ្វេ។
ហើយអ្នកណាឡប់ផឹកកាហ្វេទាំងទើបចេញពី club?

"ហ្អែងរកផ្លូវចេញឃើញនៅនឹង?" Jay សម្លុតសួរតាមទូរស័ព្ទ
"ចាំតិចមើលកំពុងទៅហើយ"
"និយាយចឹងតាំងពីកន្លះម៉ោងមុន គិតថាយើងជឿទៀតមែន"
"អឺ លើកនេះមែនទែនហើយ កុំរអ៊ូច្រើនពេកប៉ាៗ"
"អ្នកណាឪឯង? អត់ផឹកមួយថ្ងៃនាំរឿងឲ្យយើងជាងរាល់ដងទៀត។ បានហើយ"

Jay ចុចបិទក្រោយប៉ាចោអស់ចិត្ត។ Jaeyun ក៏មិនដឹងខ្លួនឯងកើតអីដែលថ្ងៃនេះគ្រាន់តែដឹងថាថ្ងៃនេះគេគ្មានអារម្មណ៍ផឹក។ កាហ្វេដែលកាន់ជាប់នឹងដៃក៏គេមិនដឹងត្រូវធ្វើអីជាមួយវាដែរ។

រវល់តែមើលទៅកែវកាហ្វេឡានក៏បើកដល់ផ្លូវទួលធ្វើឲ្យរលាក់របូតកាហ្វេពីដៃបាត់។ គេប្រញាប់ជាន់ទៅមុខបន្តិចដើម្បីឈប់កៀនផ្លូវ ហើយស្រវ៉េស្រវ៉ាយកក្រដាស់មកជូតខោដែលប្រឡាក់។

ស្រាប់តែទ្វាឡានគេបើកហើយមានមនុស្សស្រីម្នាក់ចូលមកអង្គុយខាងក្នុង។ នាងបែរមករៀបនឹងបោះកាបូបដៃនាងទៅកៅអីក្រោយតែក៏មកប្រទាក់ភ្នែកជាមួយគេហើយចំហមាត់ភ្លុង

"សុំទោសផង ខ្ញុំច្រឡំស្មានតែឡានមិត្តភក្តិខ្ញុំ"
នាងស្រវ៉ាចាប់ទ្វាររៀបនឹងបើកចេញទៅវិញហើយ តែ Jaeyun ចាក់គន្លឹះទ្វាភ្លាមៗ។
"បើចង់ទៅជាមួយខ្ញុំ ប្រាប់តាមត្រង់មកក៏បានដែរ"

គេនិយាយយ៉ាងហំហាន នឹកគិតថានេះជាវិធីនាងចង់ទាក់គេ។ ព្រោះច្រឡំឡានយ៉ាងម៉េច? ឡានដែលគេកំពុងជិះនេះមានតែ 2 ប៉ុណ្ណោះនៅកូរ៉េ ហើយវាចៃដន្យកើតដែរដែលឡានទាំង 2 មកកន្លែងដូចគ្នាបែបនេះ?

"ចង់បានន័យថាម៉េច?" កែវភ្នែកសម្លក់របស់នាងគ្មានធ្វើឲ្យគេញរញើតអីបន្តិចទេ។ គេឧនមុខទៅជិតត្រចៀកនាង
"ទៅគេងជាមួយខ្ញុំយប់នេះយ៉ាងម៉េចដែរ?"

Ruby SleevesWhere stories live. Discover now