<< ឌីន ចាំធ្វើតារាងឈ្មោះថ្មីហើយសរសេរ
ឈ្មោះរបស់ម៉ូលីសាចូលផង ពេលចេញទៅផ្ទះ
យកទៅឲលោកគ្រូនៅ បន្ទប់ធ្វើការរបស់លោក
គ្រូផង>>
<< បាទលោកគ្រូ>>
<<ល្អ អង្គុយចុះចោះ យើងបន្តមេរៀនយើងទៀត>>
ការរៀនក៏បានបន្តមិនយូរប៉ុន្មាន ក៏ដល់ម៉ោង
ចេញទៅផ្ទះល្មម សិស្សក៏នាំគ្នាចេញទៅផ្ទះជា
បន្តបន្ទាប់ នៅសល់តែ ឌីន ទេដែលនៅរៀបចំ
ការងាររបស់គេ ម៉ូលីសាឃើញ ឌីនមិនទាន់ទៅ
ផ្ទះនិងគេទើបនាងសួរ៖
<< យើង ញុមសុំស្គាល់ផង>>ម៉ូលីសា
<<ខ្ញុំឈ្មោះឌីន មិនមែនឈ្មោះយើងទេ>>ឌីនឆ្លើយទាំងមិនមើល
មុខនាងទេ។
<<ចឹងមិនអីទេ ឡូវនិងទៅជួបលោកគ្រូអត់ព្រោះញុមត្រូវទៅបន្ទប់
លោកគ្រូដែរ ទៅមួយគ្នាអត់>>នាងសួរទាំងភាពញញើតញើមជា
មួយនិងឌីនព្រោះបើតាមមើលទៅគេនៅពេលនេះហាក់ដូចជាមិន
ចូលចិត្តនាងសោះ។
<<នាងនិយាយចប់នៅ បើចប់ហើយចេញទៅកុំរំខានខ្ញុំ>>គេ
ហាក់ធុញនិងនាងដែលមករញេរញ៉ៃគេ។
<< ហឹស! បើមិនទៅទេហេតុអីមិនប្រកែក ម៉េចបានចាំបាច់ដេញ
ដែរ មនុស្សប្រុសស្អីខុសគេម្លេះ ឆឹស!>> នាងនិយាយទាំងហួស
ចិត្តជាមួយនិងចម្លើយរបស់ឌីន មិនស្មានថាគេជាប្រុសមាត់អាក្រក់
បែបនេះទេរូបរាងសង្ហាគ្រាន់បើដែរ( ស្គាល់មុខតែមិនស្គាល់ចិត្ត)
បន្ទាប់មកនាងដើរចេញទៅទាំងខឹងមួម៉ៅ។
____________________
« តុក! តុក! តុក!»
« ចូលមកចុះ» លោកគ្រូណារៀ បានឆ្លើយតបទាំងដៃនៅជាប់
មើលឯកសារជាច្រើន។
« លោកពូ ខ្ញុំមិនសុខចិត្តទេហេតុអីបានជាឲខ្ញុំទៅអង្គុយជាមួយ
គេម្នាក់នោះអញ្ចឹង!»ម៉ូលីសាដើរមកដល់ភ្លាមក៏និយាយទៅកាន់
ពូរបស់នាង តាមពិតទៅគ្រូណារៀគឺជាពូរបស់នាងទេ គាត់ត្រូវ
ជាប្អូនប្រុសបង្កើតរបស់ប៉ានាង ។
តែដោយសារប៉ារបស់នាងចង់ឲ
នាងរៀនខាងផ្នែកនេះទើប គាត់ពឹងប្អូនប្រុសរបស់គាត់ឲទទួល
ម៉ូលីសារៀនជាមួយផង ព្រោះគាត់ជាប់រវល់ទៅមើលការងារនៅ
ឯប្រទេសកូរ៉េ( បញ្ជាក់ ប៉ារបស់ម៉ូលីសាគឺជាអ្នកជំនួញដ៏ល្បីម្នាក់
ដែលមានប្រាក់ពាន់លាន តែប្រពន្ធគាត់បានស្លាប់ចោលគាត់
តាំងពីម៉ូលីសាកើតមកម្លេះ)។
« ពូមិនដឹងទេ យ៉ាងណាឯងត្រូវតែអង្គុយជាមួយឌីន»គ្រូណារៀ
«តែលោកពូ!! គឺ....»នាងនិយាយទាំងមិនសុខចិត្ត
« គ្មានតែគ្មានស្ករអីទេបានហើយ នេះកាតរបស់ឯង នៅក្នុងកាត
មានលុយដែលមិនកំណត់ចំនួនទឹកប្រាក់ទេ តែបើឯងចាយមិន
គិត ប៉ាឯងនិងបឹទកាតនេះមិនឲឯងចាយទៀតកើតទេ»គាត់និយាយព្រមទាំងហុចកាតទៅឲម៉ូលីសា។( មើលថឺបាបគេហ៎😳)
«ចាស៎ លោកពូ ចឹងខ្ញុំទៅវិញសិនហើយ ជំរាបលាលោកពូ»ទោះបីជានាងមិនសូវស្ដាប់បង្គាប់ពិតមែនតែរឿងទីមួយដែលធ្វើឲគ្រូ
ណារៀសប្បាយចិត្តបំផុតនោះគឺនាងមិនដែលភ្លេចរឿងសុជីវធម៌
«ទៅចុះ»
«ក្រាក!!ពេលបបួលមិនព្រមមកទេ! ឆឹស»ពេលដែលនាងបើក
ទ្វាមកក៏ជួបជាមួយឌីនល្មម តែមិនភ្លេចទេអារឿងឌឺគេនិង
«.......» តែឌីនបែជាគ្មានប្រតិកម្មជាមួយនិងពាក្យរបស់នាងទេគេ
ក៏ដើរចូលទៅខាងក្នុងដោយធ្វើមិនឃើញនាង
«លោកគ្រូនេះជាបញ្ជើរឈ្មោះ ខ្ញុំបានធ្វើវារួចហើយ»
«ល្អ ទៅវិញចុះ»
«ជំរាបលា លោកគ្រូ»
______________________
Thanks you 🙏
សូមរង់ចាំអានភាគបន្ត......
YOU ARE READING
រឿង អភូតហេតុស្នេហ៍ ឆ្លងភព⚜️💜💜💜⚜️
General Fictionត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលរស់នៅក្នុងសមយ័ទំនើបជួបរឿងរាប់មិនអស់ក្នុងជីវិត ស្រាប់តែមានពេលមួយមានអភូតហេតុបានកើតឡើងមកលើរូបនាងទាំងដែលខ្លួននាងផ្ទាល់មិនដែលជឿលើរឿងអស់ទាំងនេះឡើយ ប៉ុន្តែចំណងនិស្សយ័ខ្សែរវាសនាដែលជំពាក់គ្នាដូចជាខ្សែរអំបោះបានកំណត់អោយនាងឆ្លង...
ភាគទី៥:ខ្ញុំឈ្មោះ សុខ ម៉ូលីសា
Start from the beginning
