<< អាឡូម៉ាក់ >> :ពិជ្ជរ៉ា
<< ស្មើម៉ានឯងមកផ្ទះវិញ ម៉ាក់ចង់ឲឯងចូលទៅ
ទិញកាហេ្វមកថែម10កញ្ចប់ទៀតផង >> :ម៉ាក់
ពិជ្ជរ៉ា: ខលមកកាន់កូនស្រីរបស់គាត់និងបានផ្ដាំ
អោយនាងចូលទិញកាហេ្វមកឲគាត់ថែមទៀតព្រោះកាហេ្វដែលនៅក្នុងហាងគាត់លក់ជិតអស់
ហើយ។
<<អត់អីទេម៉ាក់ចាំខ្ញុំចូលទិញអោយ ចឹងបានសិនហើយម៉ាក់កូនរវល់តិច>>:ពិជ្ជរ៉ា
បន្ទាប់ពីនាងបាននិយាយជាមួយម៉ាក់របស់នាង
រួចនាងក៏ញាុំមីដែលនៅនិងដៃនោះបន្តទៀត។
ពេលញាុំរួចហើយនាងក៏បន្តទៅទិញអ្វីតាម
ដែលម៉ាក់នាងប្រាប់ ហើយក៏ជិះម៉ូតូត្រឡប់ទៅ
ផ្ទះវិញ។
#ក្លឹបកម្សាន្ត#
* សំឡេងតន្រ្តីលាន់ឮកងរំពងពេញនៅក្នុង
ក្លឹបកម្សាន្ត ដែលពោពេញទៅដោយមនុស្ស
ជាច្រើនដែលកំពុងរាំលេងសប្បាយតាមបទភ្លេង
ញាក់កន្រ្តាក់អារម្មណ៍ មានទាំងប្រុស ទាំងស្រី
ផឹកសុីតាមតុផ្សេងៗ អ្នកខ្លះក៏មានជាក្រុម ឯអ្នកខ្លះ
ទៀតក៏អង្គុយម្នាក់ឯង រួមជាមួយនិងភ្លើងពណ៌
រត់ប្រដេញគ្នាបង្កើតបានជាស្ថានភាពមួយយ៉ាង
អ៊ូរអរ។
នៅក្នុងនោះដែរក៏មានវត្តមានរបស់បុរសសង្ហារ
គីមយ៉ុនផងដែរ តែគេអង្គុយនៅតុរាងឆ្ងាយពីគេ
ឯងបន្តិចដោយកាយវិការដូចជាកំពុងរង់ចាំអ្នកណាម្នាក់មក។
មួយសន្ទុះក្រោយមកក៏លេចវត្តមានរបស់បុរស
ម្នាក់ដើរមកដល់តុ គីមយ៉ុន រួចសួរ៖
<< ឯងមកចាំយើងយូរហើយមែន?>>:វិសិត
(វិសិតគឺជាគ្រូពេទ្យវយ័ក្មេងម្នាក់ ដែលធ្វើការ
នៅក្នុងមន្ទីពេទ្យមួយកន្លែងនៅឯទីក្រុងភ្នំពេញនេះផងដែរគេជាប់រហស័នាមថាជាលោកគ្រូពេទ្យសង្ហារអ្នកណាក៏សរសើរគេដែរហើយថែម
ទាំងមានចិត្តល្អទៀត គេជាមិត្តនិងគីមយ៉ុងរយៈ
ពេល5ឆ្នាំមកហើយ តាំងពីបានជួបគ្នានៅខ្មែររហូតដល់គីមយ៉ុងទៅកូរ៉ឥឡូវគីមយ៉ុងមកដល់
ខ្មែរវិញហើយ ទើបថ្ងៃនេះគេបានមកជួបគ្នា)
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
រឿង អភូតហេតុស្នេហ៍ ឆ្លងភព⚜️💜💜💜⚜️
General Fictionត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលរស់នៅក្នុងសមយ័ទំនើបជួបរឿងរាប់មិនអស់ក្នុងជីវិត ស្រាប់តែមានពេលមួយមានអភូតហេតុបានកើតឡើងមកលើរូបនាងទាំងដែលខ្លួននាងផ្ទាល់មិនដែលជឿលើរឿងអស់ទាំងនេះឡើយ ប៉ុន្តែចំណងនិស្សយ័ខ្សែរវាសនាដែលជំពាក់គ្នាដូចជាខ្សែរអំបោះបានកំណត់អោយនាងឆ្លង...
