#ក្រុមហ៊ន LIN DARA#
# ពេល ពិជ្ជរ៉ា ជិះម៉ូតូមកដល់ក្រុមហ៊ុនគ្លាមនាង
បាន
ឡើងទៅលើក្រុមហ៊ុនដោយដំណើរញាប់តែពេល
ចូលទៅដល់សភាពក្រុមហ៊ុនបែជាស្ងាត់មិនឃើញ
មនុស្សសូម្បីម្នាក់ តែមិនប៉ុន្មាននាទីផងនាងក៏ត្រូវ
ភ្ញាក់ផ្អើលនិងរំភើបចង់ស្រក់ទឹកភ្នែក។
*Happy birthday to you!!! Happy birthday
Happy birthday. Happy birthday to you!!!*
មនុស្សទាំងអស់នៅក្នុងក្រុមហ៊ុនបានចេញមកពីកន្លែង
ដែលគេបានពួនហើយអបអរថ្ងៃកំណើតរបស់នាងដោយ
សំឡេងហ៊ោរកញ្ជៀវនេះនាងមិនបានចាំផងថាថ្ងៃនេះជា
ថ្ងៃកំណើតរបស់ខ្លួនឯង ព្រោះមានការងារច្រើនពេកមិន
បានគិតឃើញឡើយ។ មួយសន្ទុះក្រោយមកមានកាជប់លាងនៅក្នុងក្រុមហ៊ុនជាមួយមនុស្ស
ជាច្រើនយ៉ាងសប្បាយរីករាយ។នាងមិននឹកស្មាន
ថាប្រធានរបស់នាងនិងអ្នករួមការងារយកចិត្តទុក
ដាក់និងនាងបែបនេះសោះ នាងខំមកឲលឿន
ស្មានថាមានបញ្ហាធំខំតែភយ័។ពេលគិតបានតែ
ប៉ុណ្ណេះនាងក៏បានសុំលាអ្នករួមការងារត្រឡប់
ទៅផ្ទះមុន។
#នៅតាមផ្លូវ#
ពេលជិះម៉ូតូមកដល់ពាក់កណ្ដាលផ្លូវក៏ត្រូវជួបរឿងស៊យទៅវិញ គឺពេលនោះមានរថយន្តមួយ
បានបើកមកប៉ះជាមួយនិងម៉ូតូនាងធ្វើឲនាងដួល
រលាត់ដៃបន្តិច តែចំណែកជើងវិញគឺដូចជាគ្រិច
ហើយ។ នាងខំលើកម៉ូតូបញ្ឈរទាំងដែលឈឺពេញខ្លួនហើយបានស្ដីឲអ្នកបើកឡាននោះ
<< នែ៎! លោកបើកឡាន. មិនមើលមនុស្សទេអី!...ឆាប់ចុះមកនិយាយគ្នាសិន បើមិនចុះមកទេ
ខ្ញុំនិងថតវីដេអូរបង្ហោះហើយ មានឡានជិះនិងគេ
ដែរតែបើកមិនដឹងអីសោះចឹង ធ្វើជាអ្នកមានចរិក
អន់ម្លេះ!ឆាប់ចុះមកភ្លាម...!>>(ដៀលគេបានចេះតែដៀលសិនទៅកូនឆី🤣). ចំណែកឯអ្នក
ដែលជិះនៅក្នុងឡានវិញ បានឮបែបនេះហើយ
ពិតជាគួរឲធុញមែនសមយ័នេះ. អាងអីបន្តិច
អាងតែថតបង្ហោះអាងតែឡាយឲតែរឿងកើត
ឡើងមិនថារឿងនោះល្អឬអាក្រក់ទេ បើមិន
ទទួលខុសត្រូវគឺច្បាស់ជាខូចឈ្មោះឥតអំពើហើយ។តៃកុងដែលជាអ្នកបើកបរនោះបានងាក
ទៅសួរបុរសដែលអង្គុយនៅខាងក្រោយនាម
ជាចៅហ្វាយថា<<ចៅហ្វាយ! តើយើងគួរចុះ
ទៅដោះស្រាយដែរទេនេះគេគំរាមថតវីដេអូរ
បង្ហោះណា...!>>ចំណែកឯបុរសនោះបានឆ្លើយមកយ៉ាងផុយថាៈ<<កុំទៅខ្វល់ច្រើនអី!
បោះតែលុយទៅគឺចប់រឿងហើយ>><<បាទ!
ចៅហ្វាយ...>>បន្ទាប់ពីតៃកុងឡាននោះនិយា
យ ជាមួយចៅហ្វាយគេរួចរាល់គេក៏បានបើកទ្វា
ឡានចុះមករួចហុចលុយមួយបាច់ឲទៅ ពិជ្ជរ៉ា
តែគេបានគិតខុសហើយនាងមិនមែនជាមនុស្ស
មុខលុយនោះទេ។ នាងមិនបានទទួលយកលុយ
នោះឡើយ តែនាងទាមទាឲម្ចាស់អ្នកបើកឡាន
នេះចុះមកសុំទោសនាង មិនមែនដោះស្រាយបញ្ហាដោយប្រើលុយបញ្ចប់រឿងឡើយ។
«ហុឹស! នេះលោកគិតថាខ្ញុំជាមនុស្សមុខលុយ
មែនទេ? ទោះខ្ញុំក្រពិតមែនតែខ្ញុំមិនសម្លឹងលុយ
ធំជាងកិត្តិយសដែរ ឆាប់ទៅប្រាប់ម្ចាស់របស់
លោកឲចុះមកសុំទោសខ្ញុំភ្លាមព័ត៌មានអាស្រូវ
របស់អ្នកមានដូចជាពួកលោក និងត្រូវសង្គម
ទាំងមូលដឹងឮមិនខាន...!»។ ពេលតៃកុងឡានឮ
នាងនិយាយបែបនេះហើយក៏គេមិនដឹងធ្វើយ៉ាងម៉េចទេមានតែធ្វើមុខឡិងឡង់នៅនិង ហើយគេ
បម្រុងនិងងាកទៅហៅចៅហ្វាយគេទៅហើយ
តែជួនពេលដែលចៅហ្វាយគេចុះមកពីឡាន
ដោយដំណើរយឺតៗមួយៗទាំងដែលដៃម្ខាងជ្រែង
ហោប៉ៅខោជាប់និងដៃម្ខាងទៀតកាន់វ៉ែនតា
ពណ៌ខ្មៅរលើបដែលដកចេញពីឡេវអាវខាង
មុខមកពាក់បណ្ដើរជះរូបរាងសង្ហារបង្អួតភ្នែក
អ្នកដំណើរក្បែរនោះឲសម្លឹងមកមើលពីភាព
សង្ហារសុីវីលយ័របស់គេគ្រប់គ្នារួមទាំង ពិជ្ជរ៉ា
ផងដែរ។ គេមានឈ្មោះថា«សៃ គីមយ៉ុន»
គេគឺជាកូនប្រុសតែមួយគត់របស់លោកគីម ស៊ុក
និងអ្នកស្រី នូ លក្ខិណា (ហើយកុំឆ្ងល់ថាឈ្មោះ
ប៉ាម៉ាក់គេមិនដូចជាជនជាតិតែមួយព្រោះម៉ាក់
គេគឺជាជនជាតិខ្មែរ ចំណែកឯប៉ារបស់គេគឺជា
ជនជាតិកូរ៉េអញ្ចឹងហើយទើបមិនដូចគ្នា)។ឯកូន
ប្រុសគឺជាកូនកាត់កូរ៉េខ្មែរនិងអែង ហើយមានរូប
រាងសង្ហារសឹងតែដូចតារា K-pop Kim Taehyung សមាជិក BTS ទៅហើយ(តែកុំច្រ
ឡំគ្រាន់តែមុខមាត់ស្រដៀងគ្នាប៉ុណ្ណោះ)។ នៅ
ពេលនេះគេក៏ទើបតែមកពីប្រទេសកូរ៉េផងដែរ
ដើម្បីមកគ្រប់គ្រងក្រុមហ៊ុនរបស់ ម៉ាក់គេដែល
នៅទីក្រុងភ្នំពេញ គេជាកូនកាត់ពិតមែនតែនិយា
យ ខ្មែរច្បាស់ណាស់ ហើយគេគឺជាមនុស្សម្នាក់
ដែលមានចរឹក កាចបន្តិចតែមានចិត្តល្អគេកាចតែ
ចំពោះមនុស្សណាដែលធ្វើខុសហើយមិនព្រម
ទទួលស្គាល់កំហុសតែប៉ុណ្ណោះ។ តែចរិកមួយ
ដែលជាទម្លាប់មិនល្អរបស់គេគឺ ចូលចិត្តប្រើទឹក
លុយដោះស្រាយបញ្ហា គេក៏មិនខ្វះស្រីតាមចោមរោមស្រឡាញ់ផងដែរ។
ពេលគេដើរមកដល់ជិត ពិជ្ជរ៉ា ភ្លាម គីមយ៉ុន ក៏
បាននិយាយទៅកាន់នាង<< នាងមិនចង់បានលុយទេហេ៎ស!? គេនិយាយដោយធ្វើចរិកអ្នក
មាន( ចុះបើគេអ្នកមានមែន🙄) ។ << អរ៎ នេះអ្នកមានគេដោះស្រាយបញ្ហាដោយវិធីបែបនេះ
មែនទេ? លោកគិតថាលុយរបស់លោកអាចទិញក្បាល មនុស្សគ្រប់គ្នាបានអញ្ចឹង ហ៎រ...!>>
ពិជ្ជរ៉ា នាងតបទៅគេវិញដោយមិនខ្លាចញញើត
សូម្បីបន្តិចហើយនាងក៏មិនបានលុងនិងរូបរាង
សង្ហាររបស់គេដែរ។
<< មិនបាច់ក្បូូរក្បាច់ចករើនទេ! ប្រាប់មកនាងត្រូវការលុយប៉ុន្មាន?>> គីមយ៉ុន បុរសមុខកំណាច បាននិយាយួៅកាន់នារីដែលនៅនិងមុខខ្លួន ដោយពាក្យសម្ដីមើលងាយនាងយ៉ាងខ្លាំង តែគេមិនបានខ្លាចក្នុងការនិយាយឡើយ
ព្រោះបញ្ហាប្រភេទនេះ គេគ្រាន់តែយកលុយ
2 ; 3 បាច់បោះឲគឺចប់រឿងហើយ ព្រោះគេគិតថាមនុស្សគ្រប់គ្នាសុទ្ធតែត្រូវការលុយ។
Thanks you 🥰......
សូមរង់ចាំតាមដានទស្សនាភាគបន្ត🙏.....។
YOU ARE READING
រឿង អភូតហេតុស្នេហ៍ ឆ្លងភព⚜️💜💜💜⚜️
General Fictionត្រឹមតែជាមនុស្សស្រីធម្មតាម្នាក់ដែលរស់នៅក្នុងសមយ័ទំនើបជួបរឿងរាប់មិនអស់ក្នុងជីវិត ស្រាប់តែមានពេលមួយមានអភូតហេតុបានកើតឡើងមកលើរូបនាងទាំងដែលខ្លួននាងផ្ទាល់មិនដែលជឿលើរឿងអស់ទាំងនេះឡើយ ប៉ុន្តែចំណងនិស្សយ័ខ្សែរវាសនាដែលជំពាក់គ្នាដូចជាខ្សែរអំបោះបានកំណត់អោយនាងឆ្លង...
