និស្ស័យស្នេហ៍♡ភាគ31

Start from the beginning
                                        

20នាទីក្រោយមកបន្ទប់ពីងូតទឹករួចរាល់sunghoonក៏ចេញពីបន្ទប់ទឹកដោយមានអាវគេងយប់គេបង្រុងចុះទៅក្រោម
ហើយស្រាប់តែត្រូវឈប់ភ្លាមពេលលឺ...

រីង..រីង..រីង..សម្លេងទូរស័ព្ទបានបន្លឺដែរធ្វើអោយជើងsunghoonត្រូវដើរថយក្រោយមកយកវិញ ហើយធ្វើអោយគេចម្លែកចិត្តនោះគឺជាអ្នកម៉ាក់គេcall មកព្រោះថារាល់ដងគាត់តែងតែឆាតមកច្រើនជាងcall បើcallមកលុះត្រាតែមានការសំខាន់

<<អាឡូម៉ាក់>>sunghoonទទួលទូរស័ព្ទម៉ាក់គេហើយព្យាយាមសម្រួលសម្លេងអោយមកទន់ភ្លន់វិញព្រោះគេជាកូនម្នាក់ដែរស្តាប់បង្គាប់ម្តាយហើយ តែងតែទន់ភ្លន់ដាក់ម្តាយជានិច្ចដូច្នេះត្រូវនិយាយទន់ភ្លន់ដាក់គាត់

<<ហឹម..sunghoonកូននៅឯណា ប៉ុន្មានខែនេះកូនមិនសូវមកភូមិគ្រឹះសោះ>>អ្នកស្រីPark

<<បាទម៉ាក់..គឺកូនរវល់...>>sunghoonនិយាយទាំងបើកសម្លេងរបស់ម៉ាក់គេលឺម៉ាល្មមអាចស្តាប់លឺដល់អ្នកផ្សេងទៀត ហើយក៏ទៅអង្គុយលើគ្រែចាំម៉ាក់គេនិយាយបន្ត

<<អឹម..ម៉ាក់មានរឿងនិយាយជាមួយកូន...>>អ្នកស្រីParkខ្ជិលបូបាច៎ច្រើនក៏ចូលសាច់ការតែម្តង ព្រោះថាគាត់ជាមនុស្សម៉ឺងមាតដូចច្នេះហើយទើបsunghoonកាត់ទៅតាមគាត់

<<បាទម៉ាក់និយាយមក មានអីអោយកូនធ្វើមែនទេ? ប្រាប់មកកូនធ្វើគ្រប់យ៉ាង>>sunghoon

<<ហឹម..Sunghoonកូនអាយុក៏ច្រើនហើយដែរ ម៉ាក់ចង់អោយកូនរៀបការនឹងមនុស្សដែរម៉ាក់រៀបចំអោយ..>>អ្នកស្រីPark

<<ប៉ុន្តែម៉ាក់ ខ្ញុំមានមនុស្សដែរខ្លួនស្រឡាញ់ហើយ ខ្ញុំមិនរៀបការទេ>>sunghoonក៏ប្រញាប់ប្រកែកជាមួយម៉ាក់គេ ព្រោះថាគេមិនចង់រៀបការទេ ពេលនេះគេកំពុងស្រឡាញ់sunoo

<<sunghoon..ក្រែងកូនថាកូននឹងធ្វើគ្រប់យ៉ាងហេ??>>
អ្នកស្រីwangក៏បកមកសួរsunghoonវិញក្រែងអប្បាញមិញសន្យាថានឹងធ្វើគ្រប់យ៉ាងឥឡូវមកប្រកែកបាត់ទៅហើយ

<<ម៉ាក់..ខ្ញុំ..>>sunghoonនិយាយមិនទាន់ចប់ផងក៏ត្រូវអ្នកស្រីParkនិយាយកាត់ភ្លាមៗ

<<បើឯងមិនចង់អោយម៉ាក់ស្លាប់ចំពោះមុខទេ ឯងត្រូវតែរៀបការតាមអ្វីដែរម៉ាក់រៀបចំ>>ម្តងនេះអ្នកស្រីPark
និយាយគម្រាមsunghoonតែម្តងបើមិនចឹងគេនៅតែប្រកែករហូត

និស្ស័យស្នេហ៍♡ (ចប់) [sunsun]Where stories live. Discover now