ព្រឹកថ្ងៃថ្មីក៏បានចូលមកដល់ពន្លឺព្រះអាទិត្យបានរះបំភ្លឺមនុស្សលោកទាំងអស់ឲ្យងើបទៅបំពេញភារកិច្ចរៀងៗខ្លួនក្រឡេកមកមើលទីនេះវិញកំពុងតែបង្ហាញឲ្យឃើញរាងកាយមនុស្សប្រុសពីរនាក់កំពុងគេងអោបគ្នាយ៉ាងស្អិតរមួត ពន្លឺថ្ងៃបានពន្លឺឡើងចាំងចំមុខកាយតូចដែលកំពុងគេងឱ្យលើកដៃមកញីភ្នែក។ត្របកភ្នែកតូចបានបើកឡើងហើយងាកមើលឆ្វេងមកស្ដាំស្រាប់តែ....
ភឹប...ឌឹប ..... រាងកាយក្រាស់បានធ្លាក់ពីលើគ្រែទៅកាន់ឥដ្ធដោយសារតែត្រូវរាងតូចធាក់ធ្លាក់ទម្លាក់ពីលើគ្រែ
<< អូយបាក់ចង្កេះ.... អ្នកណាក៏ឈ្លើយមនុស្សមកធាក់ យើង>> រាងក្រាស់ដែលគេងលក់ក៏ដឹងខ្លួនមកហើយដោយយកដៃទប់ចង្កេះ និងស្រែកឡើងយ៉ាងឈឺចាប់និងរកមុខអ្នកធាក់ខ្លួន
<<គឺខ្ញុំ... ហើយលោកជាអ្នកណា? ហេតុអីខ្ញុំនៅទីនេះហា??>> សំឡេងតូចស្រែក ញ៉ែតៗសួររកចម្លើយចេញពីរាងក្រាស់ដែលឈរនៅពីមុខ
<< សួរមួយៗក៏បានខ្ញុំមិនប្រញាប់ទៅណាទេ>>រាងក្រាស់ និយាយទាំងញាក់ចិញ្ចើមដាក់រាងតូចហើយលោមុខទៅជិតមុខតូចរួចញញឹមយ៉ាងច្រលើម
<< ឆាប់ចេញពីខ្ញុំភ្លាមហើយឆ្លើយនឹងខ្ញុំមកលោកជាអ្នកណា>> រាងតូចរុញគេចេញហើយចោលសំណួរ
ទៅសួរគេ
<<ខ្ញុំPark sunghoonជាបុរសសង្ហារហើយក៏ជាម្ចាស់ក្រុមហ៊ុនparkដែរ>>រាងក្រាស់និយាយណែនាំខ្លួនទាំងអួតពីសម្រស់ទៀតផង
<<ហើយហេតុអីខ្ញុំនៅទីនេះ>>សំណួរ1ទៀតដែលចេញពីមាត់តូចសួរទៅកាន់រាងក្រាស់ទៀតហើយ
<<នេះឯងមិនចាំអីទេហី សាកគិតមើលទៅមើល>>រាងក្រាស់និយាយទាំងយកដៃមកអង្អែលចង្ការតិចតិច
<<ពីយប់មិញខ្ញុំចាំបានថាខ្ញុំដើរឆ្លងផ្លូវហើយពេលនោះមានឡានបើកសម្តៅខ្ញុំ ហើយខ្ញុំ...ចាំអ្វីមិនបានទេ>>រាងតូចនិយាយតាមអ្វីដែលខ្លួនចាំបានទាំងប៉ុន្មានប្រាប់ទៅរាងក្រាស់ រាងក្រាស់លឺបែបនេះក៏ញញឹមចុងមាត់ហើយនិយាយ
<<ខ្ញុំបានជិះឡានតាមផ្លូវហើយក៏ឃើញឡានមួយបានបើកទៅបុកឯងបន្តិចហើយឯងក៏សន្លប់ហើយឡាននោះបានបើកចេញទៅបាត់ហើយទុកឯងអោយដេកសន្លប់នៅផ្លូវនឹងខ្ញុំឃើញក៏អាណិតចេញទៅជួយទាំងមេឃភ្លៀង តែអ្នកណាទៅដឹងឯងមិនអរគុណខ្ញុំហើយធាក់ខ្ញុំទម្លាក់ពីលើគ្រែទៀត>>គេនិយាយរឿងរ៉ាវដែលគេបានប្រឌិតឡើងនិយាយអោយដូចជាការពិត ហើយនៅមានទឹកមុខអន់ចិត្តទៀតផង
YOU ARE READING
និស្ស័យស្នេហ៍♡ (ចប់) [sunsun]
Romanceឈុតខ្លី >រាងតូចធ្វើជាយំសុំអង្វររាងក្រាស់ ទឹកភ្នែកឡើងរហាមធ្វើដូចជារឿងដែលគេនិយាយនេះនឹងកើតឡើងលើខ្លួនគេពិតមែនអញ្ជឹង ដែលតាមការពិតជាការកុហកដើម្បីអោយរាងក្រាស់អាណិត ដើម្បីទទួលខ្លួនអោយរស់នៅជាមួយគេ >រាងក្រាស់ Park sunghoon x Kim sunoo
![និស្ស័យស្នេហ៍♡ (ចប់) [sunsun]](https://img.wattpad.com/cover/345611246-64-k242210.jpg)