និស្ស័យស្នេហ៍ ភាគ1

2.1K 101 0
                                        

ភាគ1

ពេលរាត្រីភ្លើងព័រយ៉ាងស្រស់ស្អាតនៅតាមបណ្តោយផ្លូវនៅទីក្រុងបseuolនៃប្រទេសkorea មានព័រចម្រុះយ៉ាងស្រស់ស្អាតមនុស្សម្នានាំគ្នាធ្វើដំណើរទៅមកយ៉ាងច្រើនកុះករ
ប្រឡេកមកមើលនៅភូមិគ្រឹះដ៏ធំស្គឹមស្កៃកំពុងតែមមាញឹកនឹងរញេរញៃដោយសារការបាត់ខ្លួនរបស់អ្នកប្រុសតូចនៃត្រកូល kim ដែររួចគេចពីពិធីមង្គលនៃថ្ងៃខាងមុខនេះ

<<ពួកឯងឆាប់តាមរកអ្នកប្រុសតូចអោយឃើញភ្លាម>>សម្លេងរបស់លោកម្ចាស់នៃត្រកូលkimបានបន្លឺឡើងបញ្ជាទៅកូនចៅ អោយតាមរកកូនប្រុសពៅរបស់លោកត្រឡប់មកវិញ

<<បងតើពេលនេះកូនយ៉ាងមិចហើយ អូនបារម្ភពីកូនណាស់មិនដឹងទៅដល់ណាហើយទេ>>អ្នកស្រីkimនិយាយឡើងទាំងបារម្ភពីកូនប្រុសដែររត់ចេញទៅ ពេលនេះមិនដឹងទៅដល់ណាហើយទេ

<<គេទៅណាមិនឆ្ងាយទេ>> លោកkimនិយាយឡើងដើម្បីលួងលោមប្រពន្ធកុំអោយគិតច្រើន ព្រោះវាអាចនឹងធ្វើអោយគាត់កាន់តែពិបាកចិត្ត

ក្រឡេកមកមើលតាមដងផ្លូវដែលមានភាពស្ងប់ស្ងាត់ នេះវិញកំពុងតែឃើញបុរសមួយក្រុមកំពុងរត់ដេញតាមកំលោះមាឌតូចដូចមនុស្សស្រីដែលកំពុងរត់យ៉ាងញាប់ជើង

<<នោះឆាប់តាមអ្នកប្រុសទៅ>>សំឡេងបុរសម្នាក់ដែលជាមេគេបានបន្លឺសំឡេងទៅកាន់កូនចៅឱ្យដឹង

<<ហ៊ើយ រត់ជិតមកដល់ហើយមានតែរកកន្លែងពួនទើបបាន>> សំឡេងតូចបានបន្លឺឡើងតាំងខ្លួនកំពុងរត់ ចេញពីការដេញចាប់របស់ក្រុមមនុស្សទាំងនោះ

<< បាត់ទៅណាហើយ >> បុរសម្នាក់ក្នុងចំណោមបុរសទាំងអស់បាននិយាយឡើងពេលរត់មកដល់ត្រឹមនេះបាត់មនុស្សឈឹង

<< តាមរកទៀតទៅ អ្នកប្រុសតូចមិនទាន់ទៅណាឆ្ងាយទេ>> លីដើរជាមេក្រុមបាននិយាយបញ្ជាទៅកាន់កូនចៅ ឱ្យខិតខំស្វែងរកអ្នកប្រុសតូចបើមិនអញ្ចឹងទេច្បាស់ជាត្រូវមាត់លោកkimមិនខាន បន្ទាប់ពីពួកគេចេញផុត ហើយស្ងាត់សំឡេងកាយតូចបានចេញពីគន្លៀតដើមឈើធំមួយកន្លែងដោយអើតលើមអើតឡើមដូចជាចោរអញ្ចឹង ហើយពេលនេះគេគ្មានគោលដៅទៅណានោះទេក៏ធ្វើដំណើរថ្មើជើងទៅកាន់ស្ពានមួយដែលពេលនេះ គឺម៉ោង 10 យប់ទៅហើយនៅតាមផ្លូវក៏រាងស្ងាត់ណាស់ដែរ

និស្ស័យស្នេហ៍♡ (ចប់) [sunsun]Where stories live. Discover now