( ដាក់បទខាងលើស្តាប់ពេលអាន😍)
កន្លងទៅជា4នាទីទៅហើយមិនទាន់ឃើញjay មកទៀតចំណែកsunooយំឡើងក្រហមមុខនឹងហើមភ្នែកហើយនៅតែនិយាយពាក្យដដែលទៅកាន់រាងកាយដែរនៅស្ងៀមមិនកម្រើក
<<sunghoon....ហឹកប្រុសចង្រៃដកដង្ហើមវិញភ្លាម...លឺទេ..ខ្ញុំប្រាប់ថាខ្ញុំស្រឡាញ់លោកហើយ...>>
Sunooនិយាយផងយំផងនឹងអោបរាងកាយsunghoonជាប់ អារម្មណ៍ពេលនេះពិបាកបកស្រាយណាស៎ដឹងត្រឹមថាឈឺចាប់
<<ហាហា...ចាញ់បោកហា...>>ភ្លាមនោះsunghoonស្រាប់តែបើកភ្នែក ហើយសើចចេញមកខ្លាំង ព្រោះតែគេធ្វើពុតជាអត់ដង្ហើមដើម្បីចង់ដឹងចិត្តពីមនុស្សមាត់រឹងនេះទេ តែឥឡូវដឹងហើយ
<<ហឹក...Park Sunghoon....>>sunooដែរយំឃើញបែបនេះក៏ស្រែកចាច ឃើញថាគេមិនកើតអីក៏រំភើបដែរ តែក៏ខឹងដូចគ្នាដែរគេមកបោកខ្លួនអោយបារម្ភបែបនេះហើយនិយាយពាក្យថាស្រឡាញ់ដាក់គេទៀត
<<យ៉ាងមិច...ស្រឡាញ់បងហើយហេ??>>sunghoonទាំងអោបរាងតូចជាប់នឹងនិយាយវ៉ៃចិញ្ចើមដាក់រាងតូចឆ្វីងៗ
<<លោកបោកប្រាស់ខ្ញុំ..លែងខ្ញុំទៅ..>>sunooស្រែកទាំងទឹកភ្នែកនឹងព្យាយាមរើចេញពីការអោបរបស់sunghoon
<<បើមិនធ្វើចឹង ស្មានតែមាត់ដសែនរឹងនេះនឹងនិយាយពាក្យស្រឡាញ់មកហេ...>>sunghoon
<<លែងខ្ញុំទៅលោកសមតែស្លាប់ មនុស្សកុហក..>>sunooនិយាយទាំងសម្លក់sunghoonជាប់ហើយមុខដាមដោយទឹកភ្នែក
<<សង្ហារដូចបងមិនសមស្លាប់ទេ>>sunghoon
និយាយទៅកាន់sunooទាំងវ៉ៃចិញ្ចើមឆ្វីងៗ ធ្វើអោយsunooមួម៉ៅថែម អប្បាញមិញខំបារម្ភពីគេ តែគេបោកប្រាស់ខ្លួនសោះ ហើយឥឡូវមកនិយាយឌឺទៀត
<<....>>sunooមិនតបទៅគេវិញតែទឹកភ្នែកក៏ហូរមកទៀតហើយ ព្រោះអន់ចិត្តដែរគេកុហកខ្លួនធ្វើអោយខ្លួនបារម្ភពីគេសឹងស្លាប់។ចំណែកsunghoonវិញsunooយំបែបនេះក៏ទាញមកអោបលួងលោម
<<បានហើយឈប់យំទៅ..បងសុំទោសដែរធ្វើអោយអូន បារម្ភ..ឥឡូវឆ្លើយសំណួរបងមកអូនស្រឡាញ់បងទេ??>>sunghoonអោបsunooព្រមទាំងសួរសំណួរ ដែរខ្លួនចង់ដឹងជាង1ខែមកនេះទៅកាន់sunoo
YOU ARE READING
និស្ស័យស្នេហ៍♡ (ចប់) [sunsun]
Romanceឈុតខ្លី >រាងតូចធ្វើជាយំសុំអង្វររាងក្រាស់ ទឹកភ្នែកឡើងរហាមធ្វើដូចជារឿងដែលគេនិយាយនេះនឹងកើតឡើងលើខ្លួនគេពិតមែនអញ្ជឹង ដែលតាមការពិតជាការកុហកដើម្បីអោយរាងក្រាស់អាណិត ដើម្បីទទួលខ្លួនអោយរស់នៅជាមួយគេ >រាងក្រាស់ Park sunghoon x Kim sunoo
![និស្ស័យស្នេហ៍♡ (ចប់) [sunsun]](https://img.wattpad.com/cover/345611246-64-k242210.jpg)