ភាគ៤ : យ៉ាងមិច!! ឈឺចាប់ណាស់មែនទេ? នេះអែងស្រលាញ់វាខ្លាំងណាស់ឬ?

284 10 2
                                    

#ព្រឹកថ្ងៃថ្មី

ពេលវេលានៃថ្ងៃថ្មីបានឈានចូលមកដល់ ពន្លឺនៃព្រះអាទិត្យបានរះបញ្ចេញរស្មីបំភ្លឺមកកាន់ភពផែនដីចែងចាំងចូលមកកាន់ចន្លោះបង្អួច ប៉ះមកចំផ្ទៃមុខស ម៉ដ្ឋរលោងរបស់រាងក្រាស់ ជាហេតុធ្វើអោយនាយចាប់ផ្ដេីមកម្រេីកត្របកភ្នែកឡេីងមកដោយសន្សឹមៗ។

រាងកាយមាំក្រាស់ ព្យាយាមបេីកភ្នែកក្រោកពីដំណេកទាំងមិនអស់ងងុយនៅឡេីយ។ នាយបានយោងកាយរបស់ខ្លួនដេីរទៅកាន់បន្ទប់ទឹកដេីម្បីសម្អាតកាយ

បន្ទាប់ពីសម្អាតរាងកាយរបស់ខ្លួនរួចរាល់ហើយ អីុបូបានចាកចេញពីបន្ទប់ទាំងទឹកមុខស្មើដូចសព្វដង

«ក្រាក~»

ដៃមាំក្រាស់បានទាញទ្វារបេីកមួយទំហឹង មិនចាំយូរ អីុបូក៏បានដេីរចូលទៅក្នុងបន្ទប់ដែលមានរាងកាយស៊ាវចាន់កំពុងតែគេងលង់លក់ទាំងដៃនៅជាប់ខ្នោះនៅឡេីយ

« ហឺស~ » អីុបូហាក់ពេញចិត្តនៅពេលដែលឃេីញចាន់ទៅជាបែបនេះ តែថាកំពុងឈរមេីលសុខៗ នាយក៏ស្រាប់តែនឹកឃើញគំនិតថ្មីមួយ ដោយមិនបង្អង់ អីុបូក៏ប្រញាប់ដេីរចេញពីបន្ទប់ភ្លាមៗតែម្តង មិនដឹងថាចង់ធ្វេីអ្វីអោយប្រាកដនោះទេ។

អីុបូបានដេីរត្រឡប់មកវិញ ដោយដៃរបស់នាយមានកាន់នូវធុងទឹកមួយ(មិនមែនទឹកក្ដៅទេណា កុំចាឡំ)

« ឈូៗ~~ ខឹះ~ខឹះ~~ »

អីុបូបានយកទឹកដែលនៅក្នុងធុង មកជះចំកណ្តាលមុខរបស់រាងតូចដែលកំពុងតែគេងលង់លក់ដោយមិនដឹងខ្លួន ជាហេតុនាំអោយរាងតូច ឈ្លក់ទឹកមាត់ កន្រ្ទាក់ដៃជេីងភ្ញាក់ពីដំណេកឡេីងញ័រខ្លួនទៅហេីយ

វាមិនស្រួលខ្លួននោះទេកាលដែលបែបនេះ ចាន់អត់ទ្រាំឡេីងពេញមួយយប់ទៅហេីយ ខិតខំសំងំគេងទាំងដៃជាប់ខ្នោះច្រវ៉ាក់ អីឡូវមកត្រូវអីុបូជះទឹកកណ្ដាលមុខទាំងកំពុងគេងលក់បែបនេះ តេីនរណាអាចទ្រាំបានទៅ

« យ៉ាងមិចហើយ? យប់មិញគេងលក់ស្រួលដែរទេ? » អីុបូឆ្លៀតបោះសំណួរសួរទៅកាន់ចាន់ទាំងទឹកមុខឌឺ

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now