ផ្ដេឞមរឿង

524 19 1
                                    


+ភូមិគ្រឹះត្រកូលវ៉ាង

" ពួកយេីងផ្ដាច់ពាក្យទៅ ខ្ញុំមិនបានស្រឡាញ់នាងទេ " Zhan បាននិយាយទៅកាន់គូរដណ្ដឹងខ្លួនទាំងសម្លេងស្រាលៗ ដេីម្បីសុំផ្ដាច់ទំនាក់ទំនងខ្លួនចាញ់ពីរគេ ព្រោះថាខ្លួនមិនបានស្រឡាញ់នាងទេ ភ្ជាប់ពាក្យគឺដោយសាតែចាស់ទុំបង្ខំ។

" ទេខ្ញុំមិនព្រមទេ ស៊ាវចាន់! " លីឈីង ដែលជាគូរដណ្ដឹងរបស់ ចាន់ បាននិយាយប្រកែកញាប់មាត់។

LyChhing នាងស្រលាញ់និងចូលចិត្ត Zhan តាំងតែពីរនៅតូចៗម៉ោម្លេះ ពួកគេទាំងពីរគឺជាមិត្តដែលធ្លាប់រៀនសាលាជាមួយគ្នា។ យូរឆ្នាំមកហេីយដែលនាងស្រលាញ់ zhan រហូតមកទល់ពេលនេះ នាងរឹតតែស្រឡាញ់ចាន់ខ្លាំងថែមទៀត ព្រមទាំងអោយចាស់ទុំចូលទៅសួរ Zhan ទៀតផង។

" Chhing យេីងអាចចាត់ទុកគ្នាជាបងប្អូនបានណា តែបេីរឿងស្នេហា ស្រលាញ់គ្នាវិញនោះ អោយខ្ញុំសុំទោសផងខ្ញុំមិនបានស្រលាញ់នាងទេ!! "

" មិនបានស្រលាញ់ចឹងឬ? តែខ្ញុំខំស្រលាញ់លោកណាស់ ខ្ញុំនឹងមិនព្រមផ្ដាច់ពាក្យនោះទេ "

LyChhing និយាយទាំងភ្នែករលីងរលោងរកយំ ព្រោះថាខ្លួនពេលនេះឈឺចាប់ខ្លាំងណាស់ តាំងពីស្គាល់គ្នាមក គេមិនដែលមានចិត្តលេីខ្លួន និងស្រលាញ់ខ្លួនបន្តិចសោះឡេីយ នាងពិតជាឈឺចិត្តខ្លាំងណាស់។

" អោយខ្ញុំសុំទោសផង!! ខ្ញុំចាត់ទុកនាងត្រឹមតែជាប្អូនទេ ខ្ញុំមិនអាចស្រលាញ់នាងបានទេ "

"នាងគួរតែរកអ្នកថ្មីដែលល្អជាងខ្ញុំ និងអ្នកដែលស្រលាញ់នាងទៅ កុំធ្វេីបែបនិងអី " zhan និយាយលួងលោម Chhing ដេីម្បីកុំអោយនាងងប់ងល់និងនាយខ្លាំង។

" មិនបានទេ!! គ្មានផ្លូវនោះទេ!! ខ្ញុំស្រលាញ់លោកតែម្នាក់ ហ្ហឹកៗ...ហ្ហឹក មិនអាចទេ " Chhing និយាយដដែល ថាស្រលាញ់ ព្រោះនាងគ្មានផ្លូវទៅស្រលាញ់អ្នកណាក្រៅពី Zhan ទេ នាងសុខចិត្តស្លាប់បេីមិនបាន zhan។

" សូមអង្វរដោះលេងខ្ញុំទៅ លីឈីង! ខ្ញុំនៅតែនិយាយដដែលៗថាមិនបានស្រលាញ់នាងទេ " zhan

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓❀Opowieści tętniące ÅŒyciem. Odkryj je teraz