ភាគ៣ : សុបិនគួរអោយខ្លាច

238 11 4
                                    

ងឺត~

ឡានពណ៍ខ្មៅទំនេីបពីរគ្រឿងត្រូវបានចតឈប់នៅមុខភូមិគ្រឹះWang ដែលអាចបញ្ជាក់បានថា អីុបូបានធ្វើដំណើរមកដល់ភូមិគ្រឹះហើយ។

រាងកាយរបស់ ស៊ាវចាន់ ត្រូវបានអីុបូបីចុះពីឡាន។នាយបានបីរាងតូចសម្ដៅទៅកាន់បន្ទប់សង្ងាត់មួយដែលនាយបានរៀបចំរួចជាស្រេច អីុបូមិនខ្ចីខ្វល់នឹងក្រសែភ្នែកអ្នកបម្រេីគ្រប់គ្នាដែលកំពុងសម្លឹងមេីលនាយដោយចង្ងល់ឡេីយ គ្រប់គ្នានៅទីនោះក៏នាំគ្នាចម្លែកក្នុងចិត្ត ព្រោះមិនធ្លាប់ឃើញចៅហ្វាយរបស់ខ្លួនបីនរណាមកបែបនេះទេ។

« ព្រូស » មកដល់ក្នុងបន្ទប់ រាងក្រាស់បានបោះរាងស្ដេីងដែលសន្លប់ទៅលេីពូកមួយទំហឹងមិនថ្នមដៃ មិនតែប៉ុណ្ណោះនាយថែមទាំងយកដៃរបស់នាយទៅបោសសម្អាតលេីអាវរបស់នាយ ធ្វើដូចជាខ្ពេីមរអេីមរាងតូចណាស់ចឹង។

« បន្តិចទៀតអែងនឹងដឹង ថាយេីងនឹងលេងជាមួយអែងដោយរបៀបណា » អីុបូនាយនិយាយរួចក៏ដេីរទៅកាន់ទូ រួចបេីកយកខ្សែច្រវ៉ាក់វែងៗពីខ្សែដែលមានខ្នោះស្រាប់យកមកពាក់នៅលេីដៃរបស់រាងតូចដេីម្បីភ្ជាប់ជាមួយនឹងក្បាលគ្រែ។

មុននឹងពាក់ច្រវ៉ាក់ទៅលេីដៃរបស់រាងតូច អីុបូបានចាត់ការដោះអាវរបស់រាងតូចចេញ ចំណែកឯផ្នែកខាងក្រោមនាយមិនបានដោះចេញឡេីយ
(ហីកាបូប្រុងធេីអីនឹង???🥲)

កន្លងផុតទៅមួយសន្ទុះ.....

« ហ្ហឹម....ទីនេះជាកន្លែងណា »

ចាន់ចាប់ផ្ដើមបេីកភ្នែកដឹងខ្លួនមកវិញទាំងអាការៈធីងធោង បន្ទាប់មកក៏ចាប់អារម្មណ៍ទៅនឹងបន្ទប់ចម្លែកមួយនេះដែលមិនមែនជាបន្ទប់របស់ខ្លួន។

« អ្ហាក នេះជាស្អីនឹង?? អ្ហេីយយ~ដៃរបស់ខ្ញុំ ហេតុអ្វីក៏ជាប់ច្រវាក់បែបនេះ!!!! » រាងតូចចាប់ផ្តើមវិលវល់ មិនយល់ទាល់តែសោះ មិចក៏ដៃជាប់ច្រវ៉ាក់ងាយៗបែបនេះចាន់ក៏ព្យាយាមរំលឹកដល់រឿងមុននឹង។

« នេះខ្ញុំត្រូវគេចាប់ចំរិតហេ៎ស » ចាន់នៅពេលដែលគិតដល់រឿងចាប់ចំរិត នាយចាប់ផ្ដេីមបុកពោះតិចៗ

🥀អន្លង់ស្នេហ៍ ទឹកភ្នែក⛓️❤️Where stories live. Discover now