«យើងមិនចង់រំខាន់គាត់និងសង្សាគាត់»Zhanទាំងដោយទម្លាក់ទឹកមុខចុះ
«បើលោកគ្រូមានសង្សារមែនច្បាស់ជាល្បីហើយម្ចាស់ក្រុមហ៊ុនWY Groupទាំងមូល»Jiyang
«បើម្នាក់ស្រីដែលតាំងខ្លួនជាសង្សាលោកគ្រូនោះធ្វើបាបឯង
ឯងធ្វើឲ្យនាងដឹងចរឹកពិតឯងទៅ»Jiyangនិយាយបញ្ចុះបញ្ចូល
«ពិតមែនហើយធ្វើតាមសន្យាហើយថានិងធ្វើខ្លួនពីមុនវិញ»Zhanនិយាយទាំមឺុងម៉ាត់
«យើងទៅវិញហើយដើម្បីសុំប៉ាធ្វើការថ្ងៃស្អែកតែម្តង»Zhanក្រោកឈរនិយាយទៅJiyang
«មិននៅសុីអីជាមួយយើងសិនទេហេស៎»JiyangឃាតZhanឲ្យនៅញុាំអីជាមួយគេ
«យើងមិនបាននៅទេ ទៅហើយណា»Zhanថាហើយដើរចេញទៅយកឡានត្រឡប់ទៅផ្ទះវិញ
«ប៉ាកូនសម្រេចចិត្តរួចហើយ»Zhanរត់ចូលក្នុងផ្ទះស្រែកឡើងដោយមិនបានមើលអ្នកអង្គុយជាមួយប៉ាគេទេ
«អរ...Zhanមកហើយអង្គុយចុះសិនទៅកូន»Zhanស្ងាត់មាត់ដើរអង្គុយដោយទឹកមុខធម្មតា
«មិញនេះកូនសម្រេចចិត្តតើសម្រេចចិត្តរឿងអីទៅ»លោកXiaoសួរទៅZha។ឯYiboវិញគេមើលមុខZhanជាប់
«គឺកូនចង់រៀនការងារនៅថ្ងៃស្អែកតែម្តងណាប៉ា»Zhanញញឹមបន្តិចទើបទើបនិយាយមិនដឹងថាមានគំនិតអីទេ
«នេះកូនគិតច្បាស់ហើយហេស៎»លោកXiaoភ្ញាក់់ផ្អើលពេលទទួលបានចម្លើយពីZhanលឿនបែបនេះសូម្បីតែYiboដែលអង្គុយក្បែរនោះក៏មិនខុសពីលោកXiaoដែល
«បាទកូនសម្រេចចិត្តច្បាស់ហើយណាប៉ា»Zhanតបទៅប៉ាគេវិញ
«មិនអីទេស្រេចតែកូនចុះ...អើនិយាយចឹងប៉ាមានការរវល់កូននៅនិយាយលេងជាមួយលោកគ្រូYiboសិនចុះប៉ាទៅសិនហើយណា៎»លោកXiaoថាហើយដើរចេញបាត់ទៅ
«Zhanសម្រេចចិត្តមែនទេ»ក្រោយលោកXiaoចេញទៅផុតYiboក៏សួរទៅZhan
«ខ្ងុំមិនរៀនការងាររហូតទេដល់ថ្ងៃចូលរៀនខ្ងុំចូលរៀនវិញ តែមិនអីទេលោកគ្រូមិនចង់បង្រៀនក៏មិនអីដែលខ្ងុំប្តូរចិត្តវិញក៏បាន»Zhanនិយាយដោយសម្លេងបែបអន់ចិត្ត
«មិនមែនបែបនោះទេZhanចង់រៀនពេលណាក៏បាន»Yiboប្រញាប់បដិសេធ
«ចុះលោកគ្រូមកផ្ទះខ្ងុំមានការអីដែល»Zhanនិយាយបង្វែរឿង
YOU ARE READING
រឿង គ្រូខ្លាំង សិស្សខ្លោច
Actionស្នេហារវាងគ្រូនិងសិស្ស ខាំគ្នាដូចឆ្កែនិងឆ្មារកពេលត្រូវគ្នាបន្តិចមិនបាន តើស្នេហាអ្នកទាំងពីនិងទៅជាយ៉ាងណា? «ចាំមើលយើងបង្រាប់សិស្សខូចដូចឯងយ៉ាងមិច» «គ្រូបែបនេះគួរតែជួបខ្ញុំចាំមើលសិស្សឈ្មោះស៊ាវ ចាន់ និងប្រដៅគ្រូយ៉ាងមិច»
ភាគទី14:កាហ្វេជូអែម
Start from the beginning
