មួយម៉ោងកន្លងផុតទៅYiboប្រជុំចប់គេបានដើរមកឡានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងគឺឡានរបស់គេធូអស់រលីងមិនឲ្យសល់អីមួយ
«នេះស្នាដៃអ្នកណា»Yiboមើលទៅឡានហើយធ្វើឲ្យគេឆ្ងល់ភ្លាមនេះអ្នកណាហ៊ានបន្ធូរកង់ឡានគេផង
«ច្បាស់ជាក្មេងពីរអ្នកនោះមិនខាន»Yiboច្រត់ដៃមើលទៅឡានហើយទាញទូរស័ព្ទCallទៅឲ្យមិត្តគេមកយក
មិនយូប៉ុន្នាឡានមិត្តរបស់នាយក៏មកដល់Yiboឡើងឡានទាំងមុខមិនរីកសោះ
«នេះយ៉ាងមិចឯងនិងបានធ្វើមុខបែបនេះ»មិត្តនាយសួរ។។ម្នាក់ដែលសួរនេះគេឈ្មោះ Wang Hoaxuanឃើញត្រកូលដូចគ្នាតិចច្រឡំបងប្អូនគ្នាពួកគេគឺមិត្តនិងគ្នាតាំងពីមហាវិទ្យាល័យមកម្លេះ
«មានយ៉ាងមិចគឺកំពូលសិស្សស្វាគមន៍ថ្ងៃដំបូងយ៉ាងចាស់ដៃ»Yiboតបទៅវិញធ្វើឲ្យHoaxuanសើចឡើង
«ហុឺស..ហាស.និងហើយក្រុមហ៊ុនមានដល់ទៅពីរតែបែរជាមកធ្វើគ្រូបង្រៀនចង់ឃើញមុខសិស្សដែលធ្វើបាបឯងដស់ហើយ»Hoaxuanចម្អក់ទៅYibo
ផូស..Yiboកំពុងក្តៅរឿងសិស្សមិនទាន់បាត់ផងឥឡូវមកមហាមិត្តសើចចម្អក់ទៀតក៏ដាក់Hoaxuanមួយក្រញ៉លេង
«អួយ..ឈឺណា៎ វើយអាbo»ពេលត្រូវមួយក្រញ៉Hoxuanក៏ប្រែទឹកមុខមកស្អុយភ្លាមៗ
«អើបើឈឺហើយមិចមិនប្រញាប់ចេញឡានទៅ»Yiboនិយាយទាំងមុខស្មើរ
«លេងសើចបន្តិចមិនបានអានេះ»Hoaxuanនៅរអ៊ូងញវៗមិនឈប់
ក្រឡេកមកមើលZhanនេះវិញគេបើកឡានមកដល់ផ្ទះម៉ោង7យប់ទៅហើយហើយដើរចូលទៅក្នុងផ្ទះទាំងសើចសប្បាយ។លោកXiaoកំពុងអានកាសែនស្រាប់តែឃើញកូនមកវិញក៏និយាយកាត់ដំណើរ
«មកវិញហើយហេសកូនជើងល្អ»លោកXiaoនិយាយឡើងZhanក៏ឈប់មួយកន្លែង
«បាទប៉ាជើងកូនមិនទាន់បាក់ទេ»Zhanញញឹមតបទៅប៉ាខ្លួនវិញឯលោកXiaoវិញខ្នាញ់និងកូនម្នាក់នេះណាស់
«ចឹងកូនចង់បាក់ដែលទេកុំឲ្យពូកែដើរពេក»លោកXiaoទុកាសែតលើតុហើយតទៅកូនគាត់វិញ
«ហួយ..ប៉ាហ៎ទើបតែម៉ោង7សោះនិង»Zhanពេបមាត់និយាយសម្លេងដូចក្មេងទៅប៉ាគេនេះហើយល្បិលួងប៉ារបស់កូនទោល
ESTÁS LEYENDO
រឿង គ្រូខ្លាំង សិស្សខ្លោច
Acciónស្នេហារវាងគ្រូនិងសិស្ស ខាំគ្នាដូចឆ្កែនិងឆ្មារកពេលត្រូវគ្នាបន្តិចមិនបាន តើស្នេហាអ្នកទាំងពីនិងទៅជាយ៉ាងណា? «ចាំមើលយើងបង្រាប់សិស្សខូចដូចឯងយ៉ាងមិច» «គ្រូបែបនេះគួរតែជួបខ្ញុំចាំមើលសិស្សឈ្មោះស៊ាវ ចាន់ និងប្រដៅគ្រូយ៉ាងមិច»
