ភាគទី3:រៀនបន្ថែមថ្ងៃដំបូង

137 10 2
                                        

ZhanនិងJiyangនៅនិយាយគ្នាពីរនេះពីរនោះសុខៗSaraនិងមិត្តនាងម្នាក់ទៀតកាន់ចានបាយដើរដល់កន្លែងZhanនិងJiyangអង្គុយហើយក៏និយាយដៀមដាមទៅនាយតូចទាំងពីរ

«អ៊ូហូ..យើងស្មានតែចេះតាមពិតភ្លើធ្វើចេះសោះ»Saraនិយាយទាំដៀងភ្នែកមើលទៅZhan

«ឲ្យចេះយ៉ាងមិត្តឯងបើគ្នាដេកតែរហូតនិង មិនដឹងថាយប់ឡើងបានដេកឬអត់ទេ»មិត្តរបស់Saraឈ្មោះSanChi
ឯZhanនិងJiyangមិនទាន់តបតទេ

«អេ..SanChiឯងកុំនិយាយចំៗពេកមើល»Saraពេបមាត់ហើយភ្នែកមើលទៅZhanមិនឈប់

«កាyangឯងអុចធូបមកមែនទេបានទេខ្យល់ហោះកាត់ត្រចៀកយើងមិនឈប់បែបនេះ»Zhanមើលស្វេងស្តាំធ្វើជាមិនឃើញSaraនិងSanChiហើយក៏ងាកទៅសួរJiyang

«ទេយើងមិនបានអុចធូបហៅទេប្រហែលខ្មោចព្រាយបិសាចអត់ឃ្លានមកសុំបាយយើងសុីហើយមើលទៅ»Jiyangមិនឲ្យទាសចិត្តដាក់ទៅវិញល្មម

«ឯងថាអ្នកណាព្រាយបិសាច»SaraលឺJiyangនិយាយបែបនេះនាងចាប់ផ្តើមស្រែកធ្វើឲ្យសិស្សក្បែរនោះងាកមើលគេគ្រប់គ្នា

«អៅ..Saraមកឈរទីនេះតាំងពីពេលណា»Zhanធ្វើជាភ្ញាក់ពេលឃើញSara

«មិនបាច់និយាយបង្វែររឿងទេ»SanChiនិយាយដាក់Zhan

«នាងកើតអីនិងខ្ងុំនិយាយតែជាមួយZhanតើទាក់ទងអីនិងពួកនាងដែរ»JiyangតទៅSanChiវិញ

«ស្មានតែយើងមិនដឹងថាឯងបន្លំជេយើងហេស៎»Saraចង្អុលមុខJiyang

«Jiyangមិនបានថានាងអ្នកថាដោយខ្លួនឯង»ZhanនិងJiyangក្រោកចេញពីកន្លែងអង្គុយឈរនៅទល់មុខSaraនិងSanChiតែម្តង

«នេះឯង...»Saraខឹងខ្លាំងដល់ថ្នាក់និយាយមិនចេញនាងដៀងភ្នែកមើលទៅចានបាយរបស់នាងបន្តិចរួចញញឹមចុងមាត់

«យ៉ងមិចនិយាយមិនចេញហេស៎»Zhanឃើញនាងមិននិយាយអីក៏ឌឺទៅនាង

«ពួកអាខ្ទើយ»SanChiឃើញSaraស្ងាត់ក៏ស្រែកជេទៅនាយតូចទាំងពីរ

«ខ្ទើយទើសក្បាលនាង ពួកនាងចង់ចង់យ៉ាងមិចឥឡូវ»Jiyangលឺពាក្យSanChiហើយគេក្តៅឆេវតែម្តង

«មានចង់យ៉ាងមិច..»Saraថាហើយក៏លើកចានបាយរបស់នាងជះលើZhanតែនាយតូចដឹងខ្លួនទាន់ក៏អោនចុះត្រូវអ្នកក្រោយពេញៗហើយអ្នកនេះគឺYiboនេះហើយមុននេះបន្តិចមានសិស្សម្នាក់បានទៅប្រាប់Yiboថាមានសិស្សឈ្លោះគ្នានៅរោងបាយYiboប្រញាប់មកមើលមានណាក៏រងជំនួសZhanបានសម្រេច

រឿង  គ្រូខ្លាំង សិស្សខ្លោចOù les histoires vivent. Découvrez maintenant