មិនយូប៉ុន្មានក៏ដល់ពេលដែលនាយតូចZhanនិងJiyang
ប្រឡងហើយនាយតូចទាំងពីរកាន់ដៃគ្នាមានអារម្មណ៍ថាភ័យតិចៗដែល។សំខាន់Hoaxuanក៏មកផ្តល់កម្លាំងចិត្តឲ្យJiyangដែល
«កាZhanយើងមានអារម្មណ៍ថាភ័យណាស់នៀក»Jiyangអង្រួនដៃZhanតិចៗ
«ធ្វើធម្មតាៗទៅមិនអីទេ»Zhanលួងលោមឲ្យមិត្តបាត់ភ័យ
«ពិតមែនហើយត្រូវជឿជាក់លើសមត្តភាពខ្លួនឯង»Hoaxuanត្រូវនិយាយ
«តោះដល់ម៉ោងប្រឡងកុំភ័យអី»Zhanផ្តល់កម្លាំងចិត្តឲ្យJiyangថែមតែអ្នកផ្តល់និងក៏ភ័យខ្លះដែល
ការប្រឡងប្រព្រឹត្តទៅដោយរលូនសិស្សគ្រប់គ្នាចេញពីថ្នាក់ប្រឡងអ្នកខ្លះមុខរីកអ្នកខ្លះទៀតក៏មុខស្រពោន
«Zhanការប្រឡងមិញនេះយ៉ាងមិចដែល»SaraដើរមកសួរZhanដែលនៅឈរចាំJiyangនាយតូចទាំងពីរប្រឡងថ្នាក់ផ្សេងគ្នាឯZhanនិងSaraប្រឡងថ្នាក់ជាមួយគ្នា
«អត់មានអីទេធម្មតា»Zhanឆ្លើយធម្មតាទៅវិញ
«អរ នៅចាំJiyangមែនទេ»SaraនៅសួរនាំZhanខុសពីធម្មតា
«ពិតមែនហើយ»Zhanឆ្លើយខ្លីទៅវិញព្រោះគេមិនទាន់ទុកចិត្តSaraនៅឡើយទេ
«ខ្ងុំទៅសិនហើយ»Zhanថាហើយក៏ដើរចេញទៅរកJiyang
«ហឺស..ស្មានតែយើងចង់និយាយជាមួយណាស់មែនទេ»Saraមើលដំណើររបស់Zhanហើយពេបមាត់ដើរចេញដូចគ្នា
Zhanដើរមកដល់Jiyangហើយក៏បបួលគ្នាទៅផ្ទះវិញ
«នាងនិយាយអីជាមួយឯង»Jiyangដើរបណ្តើរសួរបណ្តើព្រោះឃើញZhanនៅនិយាយជាមួយSara
«នាងមកសួររឿងប្រឡង»Zhanឆ្លើយទៅមិត្តវិញ
«មើលនាងប្រហែលកែខ្លួនមែនហើយទេដឹងព្រោះមួយរយៈនេះនាងមិនសូវមករករឿងយើងផង»Jiyangនិយាយតាមមើលឃើញ
«បើចឹងមែនល្អហើយ នោះលោកគ្រូមកហើយយើងទៅហើយណា»Zhanថាហើយក៏ដើរទៅឡានរបស់Yibo
ឯJiyangនៅចាំHoaxuanមកយក
«យ៉ាងមិចហើយការប្រឡង»Zhanឡើងឡានភ្លាមYiboសួរភ្លាមតែម្តង
«គឺរាងលំបាកតិចតួច»Zhanឆ្លើយទាំងញញឹមមើលទៅអ្នកទាំងពីរដូចគួរស្នេហ៍ចឹង
YOU ARE READING
រឿង គ្រូខ្លាំង សិស្សខ្លោច
Actionស្នេហារវាងគ្រូនិងសិស្ស ខាំគ្នាដូចឆ្កែនិងឆ្មារកពេលត្រូវគ្នាបន្តិចមិនបាន តើស្នេហាអ្នកទាំងពីនិងទៅជាយ៉ាងណា? «ចាំមើលយើងបង្រាប់សិស្សខូចដូចឯងយ៉ាងមិច» «គ្រូបែបនេះគួរតែជួបខ្ញុំចាំមើលសិស្សឈ្មោះស៊ាវ ចាន់ និងប្រដៅគ្រូយ៉ាងមិច»
