Ep42:គួរលើកលែងទោសឲឬអត់

Start from the beginning
                                    

រាងក្រាស់សម្លឹងមើលកាយតូចពីក្រោយ! នឹក!នាយនឹក! នឹកកាយតូចដែលធ្លាប់ឪបពេញដៃ! ផែនខ្នងដែលនាយតែងតែឪបពីក្រោយ! នឹកក្លិនក្រអូប!ក្លិនចេញពីកាយសុទ្ធគ្មានក្លិនទឹកអប់មកលាយលំ! ។ នាយមើលបណ្ដើរ ចង់រលីងរលោងទឹកភ្នែកបណ្ដើរ! នឹកស្ដាយកំហុសដែលធ្លាប់ធ្វើលើកាយតូចម្នាក់នោះ! ។នាយធ្វើខុសខ្លាំងប៉ុណ្ណឹងហើយ រាងតូចនៅតែបារម្ភពីនាយ! នៅតែខ្វាយខ្វល់ពីនាយ! មិនដែលគិតស្អប់នាយសូម្បីបន្ទិច! ។

"សួស្ដី!ទេវតាអង្គណា ដែលបានដកព្រលឹងផាក ស៊ុងហូន សូមប្រគល់ឲគេវិញមក! "សម្លេងរបស់នាយតូចនិយាយឡើង! ក្នុងន័យលេងសើចព្រោះនាយហៅស៊ុងហូនជិត10មាត់ទៅហើយ រាងក្រាស់នៅតែភ្លឹកៗ

"អឹម! មានអ្វីហេស៎? "ស៊ុងហូនសម្រួលអារម្មណ៍មកវិញ ហើយក៏សួរទៅកាន់នីគី

"នេះញ៉ាំទៅ! ខ្ញុំមិនដឹងថាត្រូវមាត់លោកឬអត់ទេ! ខ្ញុំសុំទៅបន្ទប់មួយភ្លែតបន្តិចទៀតនឹងចុះមកវិញ! បើញ៉ាំហើយលោកចង់ត្រឡប់ទៅវិញក៏បាន! ចង់នៅអង្គុយលេងសិនក៏បាន" នីគីរ៉ាយរ៉ាប់ប្រាប់នាយក្រាស់មួយខ្សែរ ហើយក៏ឡើងទៅបាត់រកតែនាយក្រាសនិយាយអ្វីមិនទាន់

នាយក្រាស់ក៏ចាប់ផ្ដើមញ៉ាំ វាជាអាហរស្នាដៃប្រពន្ធ គឺជាស្នាដៃដែលនាយមិនបានញ៉ាំរហូសដល់ទៅ5ឆ្នាំពេញ! ស្នាដៃដែលនាយនឹក! ទោះលើកមុនពិបាកលេបតែនៅតែឆ្ងាញ់! ។

នាយញ៉ាំរួចរាល់ ក៏ឃើញនាយតូចចុះមកវិញជាមួយនឹងឈុតគេងយប់ល្មម!

"លោកទុកចាននឹងត្រង់នឹងហើយចាំខ្ញុំអ្នករៀបចំ! "នាយតូចដើរមកជិតគេហើយក៏កាន់ចានគេទៅក្នុងផ្ទះបាយបាត់ទៅ!

មួយសន្ទុះនាយក៏ត្រឡប់មកវិញជាមួយបង្អែមផ្លែឈើចាន នឹងទឹកផ្លែឈើមួយកែវក្នុងដៃ ។ នីគីកាន់មកឲស៊ុងហូនដែលអង្គុយលេងនៅក្នុងបន្ទប់ទទួលភ្ងៀវ

"នេះ!លោកញ៉ាំទៅ! "នីគីហុចឲជាមួយសម្ដីពិបាកស្ដាប់ មិនដឹងជាខ្មោចចេញឬយ៉ាងមិចនោះទេ

"អរគុណ!ប្រពន្ធ! " នាយទទួលចានផ្លែឈើពីដៃនាយតូចហើយក៏ញ៉ាំវា

"ហើយស្មើណាបានត្រឡប់ទៅវិញ? "នីគីសួរ

"អឺម! លោកប៉ាអូន!នឹងកូននាំគ្នាទៅណា? ហើយស្មើណាមកវិញ? "

"លោកប៉ា និងពួកគេនាំគ្នាទៅលេងផ្ទះបងk ប្រហែលជាស្អែកបានត្រឡប់មកវិញ! "

"ទៅទៀតហើយ~ ?? "

"សម្រេចថាទៅផ្ទះវិញ ឬយ៉ាងមិច? "

"អត់ទេ!អូននៅតែម្នាក់ឯង!បងចង់នៅទីនេះ!មិនទៅវិញទេ! "ស៊ុងហូននិយាយឡើង

"ហឺយ~ "

"យ៉ាងមិច?មានរឿងអ្វីហេស៎? "

"ទៅវិញទៅ!គ្មានកន្លែងឲគេងទេ! "

"អត់ទេ!គេងជាមួយអូនក៏បាន! "

"អត់! "

"មិចចឹង? "

"មិនអាចគេងជាមួយគ្នាបានទេ! អត់ជាដាច់ខាត! "

"កូន2ហើយតើប្រពន្ធសម្លាញ់នៅខ្មាស់ប្ដីទៀតមែនទេ! "នាយក្រាស់មិនត្រឹមតែនិយាយទេ តែនាយក៏បានទាញកាយស្ដើងដែលឈក្បែរនាយនោះឲមកអង្ញុយលើភ្លៅនាយទៀតផង (wtf that i'm writing about! It so ...... )

"Eww!លែង!ខ្លួនធុំសុទ្ធតែញើស! "

"ចឹងឲប្ដីទៅងូតទឹកសិនទៅ! ចាំ- "

"ទៅៗៗៗ! បន្ទប់ខ្ញុំនៅជាន់ទី2 ជិតបន្ទប់កូន! "នីគី

"បាទ~ "ស៊ុងហូនតបហើយក៏ប្រលែងនីគី រួចក៏ដើរទៅបន្ទប់អ្នកជាភរិយាបាត់ទៅ!

ចំណែកនាយតូចវិញក្រោយគេចេញទៅបាត់ក៏អង្គុយគិតពីរឿងកាលពីមុន! នឹងគិតទហ្វើកាលពីមុនរបស់រាងក្រាស់ ។ នាយគិតបណ្ដើរ ចង់យំបណ្ដើរ ។ លុះគិតបានបន្តិចក៏មានសំណួរមួយបំផុសឡើងមក

"*តើខ្ញុំគួរតែលើកលែងទោសឲគេឬអត់? "













គួរឬអត់?

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now