Ep41 : វិញ្ញាសារពិឃាត☠️

Start from the beginning
                                    

"ហឹស!!!!! ឯងចាំតែមើលទៅពួកម៉ាក ថាអ្នកណាជាប្ដីគេឲប្រាកដ! "នាយក្រាស់ថាហើយក៏វាយរឹកដើរខ្មើតទៅបាត់

      #បរិវេណខាងក្រោយផ្ទះ

  មនុស្សចំណាស់ម្នាក់ ជាមួយនឹងនាយតូចកំពុងមើលសកម្មភាព បុរសម្នាក់ទៀតដែលកំពុងបែកញើសឃឃោស ដោយសារកាប់ដីក្នុងសួនផ្កាដែលមានប្រវែង40mបួនជ្រុង វាធំខ្លាំងណាស់ ។ បុរសនោះធ្វើកន្លះថ្ងៃហើយទើបតែបាន30%នៃផ្ទៃដីសរុបប៉ុណ្ណោះ ។ ហើយបុរសម្នាក់នោះគ្មានពីណាគេក្រៅពី........  PARK SUNGHOON

  និយាយទៅក៏គួរឲស្រណោះនាយក្រាស់ដែល :(

"លោកប៉ាបានហើយទេដឹង! មើលទៅគេហត់ណាស់! "នាយតូចនិយាយទៅកាន់ប៉ារបស់ខ្លួនក្រោយឃើញសភាពហត់ឃឃូសរបស់អ្នកដែលត្រូវជា(fake)ស្វាមី

"ឯងកុំចេះ!ទៅមើលធ្វើម្ហូបធ្វើអីទៅ! កូនឯងជិតមកពីសាលាហើយ! "

"តែគេពិតជា- "

"នៅតែស្កស្អី? ឲទៅធ្វើអីធ្វើនឹងទៅ! "នាយចំណាស់សម្លុតទៅកាន់កូនប្រុសរបស់ខ្លួន

"បាទ! "នាយតូចមិនដឹងនិយាយយ៉ាងមិចទៀត ក៏ដើរចេញទៅ តែនាយក៏ក្រលែកមើលមុខនាយក្រាស់ផងដែល ចិត្តមួយអាណិត ចិត្តមួយសប្បាយ

ក្រោយនាយតូចដើរចេញទៅបាត់កាយក្រាស់ក៏ទម្លាក់ចបចោលហើយក៏ដើរមកជិតអ្នកដែលត្រូវជាឪពុកក្មេក

"ឪអើយ!ហត់ណាស់! "

"អាណាឪហ្អែង? "

"មិនមែនឪទេ! តែឪក្មេក! "

"បើហ្អែងធ្វើមិនរួចម៉ោង6ល្ងាចនេះទេ! ស្អែកទៅផ្ទះវិញទៅ!ហើយមិនបាច់មកទេ! តែមុននឹងទៅត្រូវធ្វើឲរួច បើមិនរួចហាមឈប់!"

"ឪក្មេកហ៊ានដេញកូនប្រសារចេញហ៎? "

"កូនប្រសារអញមិនបានដេញទេ! តែអញដេញហ្អែង! "

ចុះខ្ញុំមិនមែនជាកូនប្រសារឪទេមែនទេ? "

"កូនប្រសារអញពេញភូមិ អញគ្រាន់តែបក់ដៃបន្តិច ហោះមកព្រមព្រាត ហើយចរឹកល្អៗជាងហ្អែងឆ្ងាយណាស់! "

"មិនអីទេ!ខ្ជឹលនៅនិយាយតាប៉ែដាក់លតជាមួយឪណាស់! ទៅធ្វើការវិញសិន!- ហើយឪ!ឥឡូវម៉ោងប៉ុន្មានហើយ? "

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now