EP37:អ្នកណាជាប៉ាៗរបស់ពួកគេ

Start from the beginning
                                    

"អូនត្រូវលាងរបួសឲបង!!! "

"សុំទៅមើលកូនសិន!okទេ? "

"មកចឹង!!! "គកេចាប់អូសដៃនាយតូចចេញមកក្រៅដោយដៃម្ខាងទៀតទប់ក្បាលខ្លួនដែលឈាម

"*យើងមកដើម្បីលួងគេចឹងទោះគេវាយក៏មិនត្រូវខឹងគេដែល ត្រូវទន្ទិញពាក្យថាជាកំហុសយើងខ្លួនឯង*" ស៊ុងហូនព្យាយាមសម្រួលអារម្មណ៍ នេះជានីគីនាយគ្មានសិទ្ធខឹងនោះទេ តែបើអ្នកផ្សេងគេម្នាក់នោះនឹងស៊ីគ្រាប់សំណរ100%

"ប៉ាតូច!!! លោកពូកើតអីបានជាមានឈាម!! "ស៊ុងខ្យុនសួរទៅកាន់ប៉ាតូចរបស់គេ

"ប៉ាតូចកូនវាយប៉ាបែកក្បាល! " ស៊ុងហូន

"នឹងហើយ! លោកពូកុំទំនេរពេកលើកក្រោយ! "ស៊ុងគ្វីដែលកំពុងអង្គុយធ្វើលំហាត់ក៏និយាយឡើង កាយវិការ នឹងអត្តចរឹតគេគឺស៊ុងហូន100%

"កូនឃ្លានឬនៅ? "

"ប៉ាៗមិនទាន់មកទេ!! ចាំញ៉ាំជាមួយប៉ាៗ "ស៊ុងខ្យុន និយាយពាក្យនេះធ្វើឲស៊ុងហូនក្ដៅក្រហាយ រហូតឡើងក្រហមស្លឹកត្រចៀក

"ចឹងប៉ាទៅបិទរបួសឲគេសិន! "នីគីថាហើយក៏ចាប់អូសស៊ុងហូនមួយទំហឹង

     មកដល់បន្ទប់ទទួលភ្ងៀវនីគីចាប់យកប្រអប់លាងរបួសចេញមក

"មិចបានជាលោកដឹងថាខ្ញុំនៅទីនេះ? "

"ស៊ើប! "

"មកធ្វើអី? "

"មកយកប្រពន្ធកូនទៅវិ-! អូយ៎!!តិចៗ "នីគីលេងមួយទំហឹង

"រួចហើយចេញទៅវិញទៅ! នោះទ្វា!! ហើយស្អែកមិនចាំបាច់មកទេ! បើឃើញមកម្ដងទៀតកាំបិតហោះចំកណ្ដាលក្បាលមិនខាន! "នីគីថាហើយក៏រុញស៊ុងហូនចេញ ដល់ពេលពួកគេមកជិតដល់មាត់ទ្វារ បុរសម្នាក់ក៏ដើរចូលមក

"ប៉ាៗ!!!! "អាល្អិតស៊ុងខ្យុនឃើញបុរសនោះភ្លាមក៏រត់មកឪប យ៉ាងស្និតស្នាលធ្វើអ្នកជាឪពុកបង្កើតខឹងឡើងក្រហមស្លឹកត្រចៀក

"បងទៅនាំកូនខ្យុនទៅក្នុងទៅខ្ញុំជួនដំណើរភ្ងៀវបន្តិច! "នីគីឃើញហើយក៏ប្រលែងដៃពីស៊ុងហូន ហាក់ដូចជាមិនចង់ឲមានការយល់ច្រលំយ៉ាងចឹងធ្វើឲស៊ុងហូនខឹងមួយកម្រិតទៀត

"បាទ!តោះកូនខ្យុន! "បុរសនោះតបហើយក៏លើកបីខ្យុនទៅបាត់

  នីគីក៏អូសស៊ុងហូនមកដល់ក្រៅ!

"គេជាអ្នកណា? "ស៊ុងហូន

"ចង់ឲប្រាប់ប៉ុន្មានដងទៀត? "

"បងមិនជឿ! ព្រោះអាjonhប្រាប់ថាអូនមិន- "

" ឥឡូវលោកចេញបានឬនៅ!!! "នីគីសួរដោយបន្លើងសម្លេង

"បងមិនចេញលុះត្រាតែអូនប្រាប់ថាវាជាអ្នកណា? "

"ជាប្ដីខ្ញុំលោកមិនឮកូនខ្ញុំហៅគេប៉ាទេហេស៎?  "

"អូនកុហក! "

"មិនបានកុហក! ហើយលើកក្រោយកុំហៅខ្ញុំអូន!ព្រោះពួកយើងមិនមែនជាអ្វីនឹងគ្នា! ណាមួយកុំធ្វើឲស្វាមីខ្ញុំយល់ច្រលំ! "

"បាន!!! បងព្រមចេញ! ហើយនេះអាស័យដ្ឋានរបស់បង!បើចិត្តល្អយកកូនទៅលេងបងផង "ស៊ុងហូនតបទាំងខឹងហើយក៏ដើរចូលឡានបាត់

  នីគីវិញគ្រាន់តែគេចូលឡានបាត់ក៏ដើរចូលមកក្នុងទាំងពិបាកចិត្ត!

"ប៉ាតូច!ពូម្នាក់នោះជាអ្នកណា? មិចបានគាត់ហៅកូនថាកូនៗចឹង! "ស៊ុងខ្យុនក៏សួរ

"បងkun !បងមករកខ្ញុំថ្ងៃនេះមានការហេស៎? "

"នឹកក្មួយខ្យុន ក្មួយគ្វីពេក ក៏ឈានចូលមកលេង! "

"ចុះបងមកនឹងមានបានយកក្មួយបងមកទេ? "នីគី

"អត់ទេ! គេគេងបាត់ហើយ!បងមកតែខ្លួនទេ! "

"ពូមកតែខ្លួនចឹងអត់ស្លៀកខោអាវមកទេហេស៎? "ចង់ដាច់ចង្កិះនឹងសំណួររបស់ស៊ុងគ្វី

"ចុះក្មួយខ្វាក់ទេហេស៎? ពូស្លៀកតើ ឬក្មួយខ្វាក់បានមើលមិនឃើញ!! "

"ប៉ាៗkunនឹងបងគ្វីមកលើកណាបើមិនឈ្លោះគ្នាម្ដងដេកមិនលក់ទេហេស៎? "ស៊ុងខ្យុននិយាយទាំងហួសចិត្ត

"បានហើយ!!! ឃ្លានណាស់!ញ៉ាំអីសិនទៅ!!! " នីគី

........













ប្រូហ៊ូនអត់ដែលឮក្មេងហៅពូគេថាប៉ាៗមែនបានខឹងខុសរឿង???

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now