Ep35 :វេនរបស់គេម្ដង

En başından başla
                                    

"គ្មានកូនរបស់លោកនេះទេ!!!!ស្ដាប់ឮទេ? គ្មាននោះទេ!!!!! "នាយតូចមិនឲគេសួរចប់ក៏ស្រែកយកៗហើយក៏រត់ទៅបន្ទប់បាត់ទៅ

  នាយតូចក្នុងបន្ទប់នេះវិញ គ្រាន់តែចូលមកដល់ភ្លាមទឹកភ្នែកក៏ចាប់ផ្ដើមស្រក់ចុះទាំងគ្មានមូលហេតុ។ស្ថានភាពពេលនេះគឺតានតឹងខ្លាំងណាស់ ។ រាងតូចមិនចង់ឲគេជួបឬស្គាល់កូននោះទេ ព្រោះនាយគិតថា កូនទាំងពីរគឺជាកូនដែលគេទទួលបានព្រោះការស្អប់ សងសឹករបស់រាងក្រាស់ វាមិនមែនជាការចង់បានរបស់រាងក្រាស់ទេ ។

"លោកមិនមែនជាប៉ាគេនោះទេ! ខ្ញុំគឺជាប៉ារបស់ពួកគេ ហើយជាប៉ាតែម្នាក់គត់គ្មានប៉ាទី2នោះទេ !!! "នាយតូចនិយាយឡើងតែម្នាក់ឯងទាំងទឹកភ្នែក!! 

"នីគីបើកទ្វាឲបងបន្តិចបានទេ!!! និយាយគ្នាឲដឹងរឿងសិន! អូនកុំធ្វើបែបនេះ!! "សម្លេងគោះទ្វារដោយដៃមាំ ហៅអ្នកខាងក្នុងឲបើកទ្វារ

1ម៉ោងក្រោយមក  ទ្វាបានបើកឲដៃតូច

"ខ្ញុំមកនេះក៏ព្រោះតែការសុំរបស់ជុងវ៉ុនមិនមែនមកព្រោះចង់ជួយលោកនោះទេ! បើលោកអស់អីហើយខ្ញុំនឹងត្រឡប់ទៅវិញ !!! "នាយតូចដើរចេញពីគេជាមួយវាលីក្នុងដៃ

"អូនកុំទៅបានទេ!!!! "នាយក្រាស់ឃាត់

"ខ្ញុំមានស្វាមីនៅចាំឯផ្ទះ ! គ្មានពេលវេលាមកនៅជាមួយមនុស្សដូចលោកនោះទេ!! " នាយតូចថាហើយក៏រត់ចេញមកយ៉ាងលឿន

"ហេតុអ្វីអូនមកហើយក៏ទៅវិញបែបនេះ!! អូនប្រាកដជាចង់បងឆ្គួតហើយមែនទេ!! "នាយនិយាយឡើងស្របពេលទឹកភ្នែកស្រក់ចុះមក

"កូនក៏អូនមិនចង់ឲបងជួប!!! បងគ្រាន់តែចង់ដឹងសុខទុក្ខគេក៏អូនមិនប្រាប់បង!! "នាយយំតែឯង

"អៅ!! អ្នកប្រុសត្រឡប់ទៅវិញហើយមែនទេ!! "សម្លេងឮឡើងពីជាន់ផ្ទាល់ដី

"បងjameជួនខ្ញុំទៅព្រលានយន្តហោះបន្តិច!!! ជើងហោះហើរជិតចេញហើយ!!! "នាយតូចប្រាប់ទៅកាន់jame

"បា-បាទៗ "

     សម្លេងរថយន្តបើកចេញពីវិមានParkទុកឲបុរសកំសត់អង្គុយយំតែម្នាក់ឯង!!

"មានតែស្រាទេដែលយល់ពីយើង!! "នាយសង្ហាស្ដីរួចក៏ទៅបើកទូរដើម្បីយកស្រា តែគ្មានសូម្បីមួយដបព្រោះនាយតូចបានយកវាទៅបោះចោលអស់ទៅហើយ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Hikayelerin yaşadığı yer. Şimdi keşfedin