Ep34 :ក្លិនស្រាឲហួង

Start from the beginning
                                    

  ដៃតូចចាប់បើកទ្វាឡើង *ក្ដុក*ចង់ធ្លាក់ថ្លើមក្រោយឃើញសភាពលក្ខណៈរបស់នាយក្រាស់ ។ ដៃដែលកាន់ដបស្រាមិនលែង ។

"ហេតុអីក៏មកដល់ថ្នាក់នេះ! "នាយតូចនិយាយតិចហើយក៏ដើរទៅជិតកាយមាំ ដែលស្រវឹងជោគជាំ ។ នាយយកដៃទៅប៉ះស្នាស៊ុងហូន

"អាជេយ៍!យើងមិនចេញទៅទេ! លុះត្រាតែគេវិលមករកយើងវិញ! "

"ស៊ុងហូន~ "នីគី

"នីគីអូនមករកបងហើយមែនទេ? "

" ..... "

"អត់នោះទេ! យើងគ្រាន់តែស្រមៃប៉ុណ្ណោះគេគ្មានថ្ងៃមករកយើងវិញទេ! " នាយក៏លើកយកដបស្រាបម្រុងនឹងផឹក តែដៃតូចក៏ចាប់ជាប់

"ឈប់ផឹកទៅ! ប្រយត្ន័ងាប់! "

"លែងដៃ! "

"ផាក ស៑ុងហូននិយាយចេះស្ដាប់គ្នាឬអត់នឹង? "

"យើងនឹកគេរហូតប្រសៃប្រសាទហើយមែនទេ? "

"ស៊ុងហូន! ប្រាប់ឲឈប់ផឹក! "

"លែង! "

  នាយតូចដោយហាមមិនស្ដាប់ក៏និយាយឡើង

"ស៊ុងហូន!ខ្ញុំ! ខ្ញុំនីគី " ព្រមទាំងចាប់មុខបុរសប្រមឹកឲមើលមុខខ្លួន

"ជាឯងពិតមែនហេស៎? "គេសួរឡើងទាំងអួរប្រមួរ

"ក្លិនស្រាឲហួង! មកឲដបស្រាមកខ្ញុំ "នីគីក៏ចាប់ទាញដបស្រាពីដៃមាំ

"ចេញពីយើងទៅ! "

"ហឺយ~ ឆ្គួតមែនទែនហើយ! "នីគីក្រវីក្បាលមិនយល់ មុនដំបូងស្រែករកនាយឥឡូវមកដេញនាយឲចេញ

"មកនេះ! ទៅសម្អាតខ្លួនចេញ! ក្លិនស្រាឲហួង! "នីគីក៏ចាប់អូសស៊ុងហូនមក តែគិតថាអូសរួចឬ? មនុស្សមួយទាំងមូលមិនមែនតុកត្តាឯណា!

"ហឺយ! អញមិនដឹងគិតត្រូវឬខុសទេហា៎~ "នីគី

  នីគីក៏ដើរចេញមក! ព្រោះនិយាយគ្នាមិនត្រូវ ។

"ហេតុអីក៏ដល់ថ្នាក់នេះ! ផឹកស្រាជាប់5ឆ្នាំចឹងងាប់ទៅមិនល្អ! និយាយទៅមនុស្សនេះអត់ចេះងាប់ឬយ៉ាងមិច? "

   #ព្រឹកថ្ងៃថ្មី (រឿងនេះកាត់ដូចកុហក)

  នាយសង្ហាបើកភ្នែកឡើង ទិដ្ឋភាពជុំវិញខ្លួនគឺប្លែកជាងមុនឆ្ងាយណាស់ លើកមុនជាបន្ទប់ដែលពោរពេញដោយដបស្រា ស្រាប់តែប្រែជាបន្ទប់ស្អាតបាតគ្មានសូម្បីដបស្រាមួយ។ បន្ទប់ដែលធុំតែក្លិនស្រា ប្រែជាដូរមកជាក្លិនផ្កាស្រទន់ ។

"ភ្ងាក់ហើយមែនទេ? ក្រោកទៅសម្អាតខ្លួនទៅ រួចចុះទៅញ៉ាំអាហារពេលព្រឹក ហើយចាំខ្ញុំនាំទៅកាត់សក់! "នាយតូចដើរចូលមក

"នីគី???? "នាយក្រាស់ក៏ងើបមកវឹង ហើយក៏អោបនាយតូច (so cringe?? )

"យើងសុំទោស! សុំទោសពិតមែនណា!ត្រឡប់មកវិញមកណា! យើងមិនអាចរស់ខ្វះឯងបានទេ! "ស៊ុងហូននិយាយញាប់ស្មិញ

"លែងណា! "

"អត់ទេ!យើងមិនព្រមលែងឯងជាដាច់ខាតលុះត្រាតែឯងព្រមមករកយើងវិញ! "

"ហឺយ!!!!! ប្រាប់ឲលែង! "នីគីស្រែកយ៉ាងតឹងសរសៃរកទៅអ្នកម្ខាងទៀត ធ្វើឲគេលែងនាយភ្លាមៗ

"យើងសុំទោស យើងខុសហើយ! "

"ខ្ញុំទុកពេលឲ10នាទី! រៀបចំខ្លួនឲរួចរាល់! ហាមលើសសូម្បី1វិនាទីបើមិនចឹងទេ ខ្ញុំនឹងត្រឡប់ទៅវិញមិនខានទេ!! "នាយតូចថាមាត់ៗ រួចក៏ដើរចេញ

"ត្រូវហើយ! លើសមួយ1វិនាទីគេនឹងត្រឡប់ទៅវិញ!! "ស៊ុងហូនក៏រួសរាន់រត់ទៅបន្ទប់ទឹកវឹង (ចឹងឲដឹងប្រឹង)

  #15នាទីក្រោយមក .....🌚

  ស៊ុងហូនរត់តាំងៗចុះមក ក៏ឃើញតែjameនឹងjonh មិនឃើញនីគីនោះទេ! (សេដប៉ាដោយ)

"ទីបំផុតចៅហ្វាយព្រមយាងចេញមកហើយ! "

"......."

"ខ្ញុំស្មានតែចៅហ្វាយចង់ឃុំខ្លួនឯងដល់ស្លាប់ហើយតើ! "

"ឯណានីគី? "

"គាត់ត្រឡប់ទៅវិញបាត់ហើយ! ព្រោះគាត់ចាំចៅហ្វាយជាង15នាទីហើយមិនឃើញចុះមក! "

"អត់ទេ!!!!! "ស៊ុងហូនស្រែកឡើង

"ហីយ៉ា!ខ្ញុំថាលេងទេ គាត់នៅសួនក្រោយផ្ទះ! "

"យើងមកវិញឯងនឹងចប់មិនខានទេអាjame !"

  នាយសង្ហាក៏ដើរមកក្រោយផ្ទះក៏ឃើញនីគីកំពុងដាក់ចំណីឲសត្វចិញ្ចឹមរបស់ខ្លួន(ភ្លេចខ្លាប្រូហ៊ូននៅ??អាjimហ៎~~🌚)

"មកហើយមែនទេ? "

"នឹងហើយ! មកហើយ! "

"ទៅញ៉ាំអាហារពេលព្រឹកទៅខ្ញុំរៀបចំឲរួចហើយ! ញ៉ាំរួចមករកខ្ញុំនៅទីនេះវិញ! " នាយនិយាយរួចក៏ដើរចេញពីនាយក្រាស់

"នៅឈរធ្វើអីទៀត!!! ប្រយត្ន័ខ្ញុំចាប់ឲធ្វើចំណីខ្លាឥឡូវនឹង! "

"បាទ!ទៅហើយ! "












ដូចអាមិចទេ!

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now