"ហីយ៉ា!! ពួកបងគិតថាក្នុងពោះខ្ញុំនឹងមានបិសាចហេស៎? បានជាគិតថាខ្ញុំចង់ញ៉ាំទៀត? ខ្ញុំគ្រាន់តែយកចានទៅដាក់លាងទេតើ"នីគី

"ថាមិនត្រូវដែល ! គ្រាន់តែមិនមែនជាបិសាច"Jonh

"បងjonh!!!!!!! ឲខ្ញុំinner peaceបន្តិចបានទេ! "នីគីស្រែកចេញពីក្នុងផ្ទះបាយ

សម្លេងសើចក្អាកក្អាយឮឡើងពេញផ្ទះ ពួកគេអង្គុយនៅក្នុងបន្ទប់ទទួលភ្ងៀវ និយាយពីនេះពីនោះមិនចប់ ។

"អួយ!បងថ្ងៃនេះមិចបានជាមានមនុស្សច្រើនម្លេះ? "សម្លេងមនុស្សស្រីបានបន្លឺឡើងធ្វើឲបុរសទាំង4ដែលអង្គុយក្នុងបន្ទប់ទទួលភ្ងៀវមកមើល

"មិនដឹងដែល!តែកុំទៅខ្វល់អី! "នាយក្រាស់ថាឡើង

កែវភ្នែក4គូរកំពុងសម្លឹងមើលអ្នកទាំង2ដែលដើរចូលមក ។

"ពួកគេជាអ្នកណានឹងមិនបានមើលមកអូនម្លេះ? "នារី

"1នោះជាបងប្រុសរបស់បង ហើយ3អ្នកទៀតជាអ្នកក្នុងផ្ទះ "ស៊ុងហូន

"សុំទៅសិនហើយ! "ជេយ៍ក្រលែកឃើញទឹកមុខនីគីកំពុងខឹងខ្លាំងណាស់ ចឹងហើយទុកឲប្ដីប្រពន្ធគេដោះស្រាយគ្នាទៅ បើនៅយូរខ្លាចខ្ទៀតឈាម

លុះជេយ៍ចេញទៅបាត់នៅសល់ បុរសបីនាក់ដែលមើលពួកគេមិនដាក់ភ្នែក

"ពួកឯងអីក៏មើលៗម្លេះ? "ស៊ុងហូនថាហើយក៏បណ្ដើរនារីម្នាក់នេះចេញទៅ

"អាjameយកវាលីក្នុងឡាននោះមកដាក់ក្នុងបន្ទប់នៅក្បែរយើង! "នាយក្រាស់ស្រែកបញ្ជាកូនចៅ

"ស្អីទេហា៎!!!! "នីគីនិយាយទាំងធុញទ្រាន់ ហត់ចិត្តណាស់

"អ្នកប្រុសមិនអីទេមែនទេ? "Jonhសួរឡើង

"មិនអីយ៉ាងមិចបង? ខ្ញុំឃ្លានmint chocoតែក្នុងទូរទឹកកកមានតែ chocolate "សួរឆ្វេងឆ្លើយស្ដាំ

"បងជួនខ្ញុំទៅទិញបានទេ? ទៅឥឡូវតែម្ដង! "នីគីនិយាយហើយក៏ចាប់អូសដៃjonhចេញមកក្រៅ

"តែម៉ោងជិត10យប់ហើយនឹង? " jonh

"បងជួយយោគយល់ដល់អាមួយនេះផង~ "នីគីនិយាយព្រមទាំងចង្អុលពោះរបស់នាយ ចង់បញ្ជាក់ថាក្មេងក្នុងពោះឃ្លានចឹងត្រូវតែបានញ៉ាំ

"អ្នកប្រុសមិនបាច់ទៅទេ ! នេះសោរបន្ទប់របស់ខ្ញុំនៅជាន់ទី2 អ្នកប្រុសចូលទៅអង្គុយលេងក្នុងនឹងសិនទៅ! " jonhហុចសោរបន្ទប់របស់នាយឲនីគិ ព្រោះដឹងថានាយតូចមិនអាចទៅណាបានព្រោះបន្ទប់នាយគេងរាល់ថ្ងៃបើទៅពេលនេះនឹងស្ទះទ្រូងគេងយំស្លាប់មិនខាន

  នីគីទទួលសោពីjonhហើយក៏ដើរតម្រង់ទៅជាន់លើទាំងខឹង

"*នេះបើយើងជាឯងវិញណាPark sunghoon ប្រពន្ធយើងមានកូនយើងនឹងមើលថែនាងឲបានល្អបំផុត មិនយកស្រីមកដេកផ្ទះដើម្បីបញ្ឈឺនាងដូចជាឯងទេ!*" នីគីបានត្រឹមគិតក្នុងចិត្ត ខំមាត់សង្កត់ចិត្តព្រោះមិនហ៊ានធ្វើអីគេ

  នីគីបម្រុងនឹងចាក់សោចូលបន្ទប់jonhទៅហើយ តែសម្លេងមិនគួរឲឮហើយបន្លឺឡើង ។ សម្លេងមនុស្សប្រុសស្រីកំពុងតែ....(ធំៗអស់ហើយគិតខ្លួនឯងទៅ🙂)

  បេះដូងឈឺខ្ទកៗដូចត្រូវគេយកកាំបិតមកចាក់ចឹង ។ ទោះជាគេធ្វើបាបព្រឹកល្ងាច ប្រើហិង្សាដាក់តែមនុស្សពីរនាក់នៅជាមួយគ្នាហើយក៏តែងមានកូនចិត្តស្រឡាញ់ដែល។

  ទ្វារបានបើកឡើងបន្ទប់ដ៏ស្រស់ស្អាត ទោះវាមិនស្អាតណាស់ណាតែក៏មើលទៅត្រជាក់ភ្នែក មិនដូចបន្ទប់ដែលនាយគេងរាល់ថ្ងៃនោះទេ គឺមានតែពណ៍ខ្មៅនិងស គ្មានសិរីសួស្ដីទេ ។ នាយតូចដាក់ខ្លួនអង្គុយចុះនៅលើសាឡុង ។

"ហឺយ!!!! ខ្ញុំឆ្អែតចិត្តហើយ! "នីគីស្រែកបន្ធូរអារម្មណ៍

"វាល្អបំផុតហើយដែលប៉ាមិនបានប្រាប់គេពីវត្តមានកូន ! គេមិនសមជាប៉ាកូននោះទេ ! បើសំបុត្រឆ្លងដែនប៉ាធ្វើហើយពេលណាប៉ានឹងនាំកូនចេញឲឆ្ងាយពីទីនេះ ! "នាយយកដៃអង្អែលផ្ទៃទាំងទឹកភ្នែក ។ នាយនៅតែចាំ1ខែជាងប៉ុណ្ណោះដើម្បីឲសំបុត្រឆ្លងដែនធ្វើរួចរាល់ ។

  នាយតូចចាំទាញយកសៀវភៅដែលនៅលើតុមុខនាយមកបើកមើល

"រឿងromeo នឹង juliet និងរឿង titanic " សៀវភៅទាំងពីរនេះគឺជារឿងបែប romantic របស់គូរស្នេហ៍មួយគូរ

"បើអាចខ្ញុំចង់បានជីវិតដូចរឿងTitanicជាជាងរឿងromeoនិងjuliet សុខចិត្តលះបង់ជីវិតជួយមនុស្សដែលខ្លួនស្រឡាញ់ប្រសើរជាងស្លាប់តាមមនុស្សដែលខ្លួនស្រឡាញ់ ហើយRoseក្នុងរឿងtitanicក៏មានជីវិតរស់បានយូរដល់100ឆ្នាំ ចំណែកនាងjulietត្រូវស្លាប់ទាំងវ័យក្មេង " លុះអានបានបន្តិចនាយក៏និយាយឡើង






















ចុះបើចុងក្រោយបងត្រូវស្លាប់ដូចនាយjackក្នុងរឿងtitanic???














(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now