Ep22:ថ្ងៃទីមួយនៃទិវារសងសឹក

Start from the beginning
                                    

"បងប្រុស!បងហ៊ឺ ហ្អឺកៗ "នាយតូចនៅទន្ទេញឈ្មោះបងប្រុសខ្លួនមិនដាច់ ទាំងដែលអ្នកនៅចំពោះមុខគឺមិនមែនជាគាត់

"...... "រាងក្រាស់ញញឹមចុងមាត់សមចិត្តបំផុត នៅពេលដែលឃើញអ្នកម្ខាងទៀតយំមិនបាត់

"បងហ៊ឺ!!!!!! បងជុងស៊ុង- " គ្រាន់ពាក្យមួយមាត់ចុងក្រោយធ្វើឲរាងក្រាស់ ភ្ងាក់ព្រឺត នោះគឺជាឈ្មោះបងប្រុសខ្លួន !

"*ហេតុអីគេស្គាល់អាជេយ៍? *"ត្រឹមជាសំណួរក្នុងចិត្តដែលគ្មានអ្នកណាឮនឹងអាចឆ្លើយបាន

"បង! - " នាយតូចស្ដីបានប៉ុណ្ណេះក៏ ស្រាប់តែឈប់

  សម្លេងដកដង្ហើមអណ្ដើតអណ្ដក ។ភ្លាមៗធ្វើឲអ្នកដែលឈរស្ងៀមចាំផ្ដើមបារម្ភ

"អាហ៍~ៗ ! ឈប់យំទៅមិនអីទេ! ដកដង្ហើមមួយៗ " នាយបន្ទាបខ្លួនឲស្មើនឹងអ្នកដែលអង្គុយ

"បន្ថូរអារម្មណ៍~ៗ ដកដង្ហើមចេញ ដកដង្ហើមចូល " នាយក្រាស់ព្យាយាមសម្រូលផ្លូវដង្ហើមឲរាងតូចដែល សឹងនឹង.....

"កុំធ្វើអីម៉ាក់ខ្ញុំ!! ម៉ាក់~ អ្នកម៉ាក់~"នាយព្យាយាមនិយាយទាំង(ជិតដាច់ខ្យល់😒)

"អឺយ! "នាយថារួចក៏ចាំបីកាយស្ដើងដូចសំឡីឡើងមក ។ ទោះនាយខឹងស្អប់នាយតូចចង់សម្លាប់នាយក៏ដោយតែនាយនៅមានកូនចិត្តមួយស្រឡាញ់ដែល។

  នាយបីនាយតូចដែលពេលនេះគឺសន្លប់ស្ដូកស្ដឹង ចូលមកដល់ក្នុងផ្ទះ។ ពេលនេះពាក់កណ្ដាលភ័យ ពាក់កណ្ដាលសប្បាយ ហើយ~ ។

"លោកប្រុស! អ្នកប្រុសតូចកើតអី! "នាយjonhបានសួរឡើងនៅពេលដែលឃើញលោកប្រុសរបស់ខ្លួនបីនីគី

"គ្មានអីទេ! គេគ្រាន់តែរត់លេងហើយក៏ឃើញពស់ ក៏ដួលសន្លប់ភ្លាមៗ !" កុហកអត់សមសោះ

"តែមិញខ្ញុំឮសម្លេងកាំភ្លើង- "

"ប្រាប់ហើយឯងមិនចេះស្ដាប់ទេហេស៎? ជៀសផ្លូវបានហើយឬនៅ? យើងប្រញាប់! "នាយមិនចង់ឲនាយjonhដេញដោលច្រើនក៏ពាក់មុខយក្សនិយាយគ្នាទៅ

"បាទ-បាទ "jonhអេបឲម្ខាងយកដៃអេះក្បាលទាំងឆ្ងល់

 
  នាយដឹងថានាយតូចមានជំងឺphobia ដឹងថាបើនាយមិនយករាងតូចឲមន្ទីពេទ្យភ្លាមៗវាអាចនឹងមានរឿងមិនល្អកើតឡើង ។ តែជម្រើសរបស់នាយគឺពឹងលើសំណាង បើអភ័ព្វក៏ទៅៗ ព្រោះនាយក៏ចង់ឲត្រកូលNishimuraឈឺចាប់ដែល។

"យើងធ្វើជ្រុលពេកហើយមែនទេ? "វាជាសំណួរដែលគេសួរទៅកាន់ខ្លួនឯងស្របពេលដែលភ្នែករបស់គេមើលទៅកាន់អ្នកស្ថិតនៅលើគ្រែ ។

"តែគិតៗទៅ.....ឯងសាកសមនឹងបែបនេះហើយ " នាយញញឹមចុងមាត់រួចដើរចេញ ទៅអង្គុយនៅជ្រុងម្ខាងនៃបន្ទប់

អ្នកណាគេសងសឹករបៀបមិចមិនដឹងនោះទេ តែផាក ស៊ុងហូនគឺសងសឹកតាមសម្ពាធផ្លូវចិត្ត ។ នាយនឹងធ្វើស៊ីផ្លូវចិត្តរហូតម្នាក់នោះទៅជាប្រសៃប្រសាទ បាត់បង់ស្មារតី។ ទង្វើនេះគឺឃោឃៅជាងវាយដំច្រំធាក់រាប់រយដង ។ (ឃោឃៅ3000👀)

  ពេលវេលាកន្លងផុតទៅជាច្រើនម៉ោងទៅហើយ។ព្រះអាទិត្យបានលិចទៅបាត់ហើយបន្សល់ទុកនៅវង់ព្រះចន្ទពេញបូរណ៌មី ជះពន្លឺចូលមកបំភ្លឺរាត្រី ។ចំណែកនាយតូចនៅតែសន្លប់ស្ដូកស្ដឹងមិនទាន់ដឹងខ្លួន ។

  

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now