ep17:ការងារដាច់យប់🌚(1)

Start from the beginning
                                    

"គេនិយាយអ្វីខ្លះដាក់ឯង? "ស៊ុងហូនបានសួរសំណួរនេះឡើងធ្វើឲមានសញ្ញាសួរហោះហើរពេញក្បាលនីគី

"និយាយអ្វី? "នីគីសួរតបវិញព្រោះមិនយល់នៅសំណួរដែលគេសួរមកខ្លួន

"យើងសួរឯងមិនមែនឲឯងមកសួរយើងវិញនោះទេ ! "ស៊ុងហូនសួរម្ដងព្រមទាំងចាប់ច្របាច់ដៃនីគីខ្លាំងៗ ធ្វើឲរបួសនោះស្រក់ឈាមមក ហើយប្រលាក់អាវសរបស់នីគី

"បាន...ហើយ.....យើងឈឺ! ឈប់ច្របាច់បានទេ? "នីគីវាចារឡើងជាមួយទឹកមុខសុំអង្វរ

"បាន! ឥឡូវប្រាប់យើងមកថាគេនិយាយអ្វីខ្លះដាក់ឯង? "ស៊ុងហូនព្រមព្រលែងដៃហើយក៏សួរម្ដងទៀត

"ឯងចង់និយាយពីអ្នកណា? "នីគី

"ពីរនាក់ប្ដីប្រពន្ធនោះនិយាយអ្វីខ្លះដាក់ឯង?ហើយគេមានធ្វើអ្វីឯងទេ? ស៊ុងហូនបន្ដសួរ

"គឺយាយតាពីរនាក់នោះមែនទេ! នឹកឃើញភ្លាមម៉ួម៉ៅភ្លាមតែម្ដង! " នីគីគ្រាន់តែនឹកដល់ភ្លាមក្ដៅក្រហល់ក្រហាយភ្លេត

"អឺយ!ឯងប្រាប់យើងបានឬនៅ? "ស៊ុងហូន

"គឺ....នៅពេលដែលយើង............"នីគីរ៉ាយរ៉ាប់តាំងពីដើមរហូតដល់ចប់ មិនឲខ្វះមួយពាក្យនិយាយផងកាយវិការផង វ៉ល់ពេញនឹង

"ចុះឥឡូវឈប់ចុកពោះហើយមែនទេ? "ស៊ុងហូនសួរឡើង

"ក៏វាបាត់ហើយ! តែមិចក៏ឯងដឹងថាយើងជួបពីរនាក់យាយតានោះ? "នីគីសួរឡើងម្ដងព្រោះវាឆ្ងល់

"ផ្ទះនេះជាផ្ទះរបស់យើង ហើយកាំមេរ៉ាមានគ្រប់ជ្រុងឯងគិតថាយើងមើលមិនឃើញទេហេស៎ "ស៊ុងហូន

"Ok! "នីគីនិយាយហើយប្រុងនឹងដើរចេញតែក៏ត្រូវអង្គុយចុះវិញ

"នេះ! ឯងត្រូវវាយឯកសារ2ច្បាប់នេះឲរួចក្នុងមួយយប់នេះ! វាយឲហើយចាំដេក! "ទៀតហើយ!!! ការងារមករកទៀតហើយ

"អេ៎!! យើងមិនទាន់បានញ៉ាំអ្វីនោះទេ! តាំងពីព្រឹកណា~ "នីគីនិយាយ

"យើងមិនដឹង! លាងរបួសចេញហើយក៏ធ្វើការងារឲរួចរាល់! "ស៊ុងហូននិយាយបែបផ្ដាច់ការធ្វើឲនីគីបដិសេធមិនចេញ

"អើរ!!!!!! "នីគីនិយាយហើយក៏ឆក់យកកុំព្យូទ័រនឹងឯកសារកម្រាស់សៀវភៅពុម្ភពីដៃនាយក្រាស់រួចក៏តម្រង់ទៅតុធ្វើការ

  នាយតូចចាប់ផ្ដើមធ្វើការ ចំណែកស៊ុងហូនវិញអង្គុយចុចទូរសព្ទធ្វើមិនដឹង (អត់ចិត្តមែនទែន) ។ ប្រហែលជា30នាទីក្រោយមក ......

"អេ៎!!!!ចង់ធ្វើអី!? "នីគីអង្គុយវាយឯកសារសុខៗ ស្រាប់តែដៃស្ដាំរបស់នាយត្រូវបានដៃមាំចាប់លើកឡើង

"ប្រាប់ហើយតើ ថាឲលាងរបួសសិនចាំធ្វើការ !! បើសិនជាឈាមឯងស្រក់ប៉ះកុំព្យូទ័រយើង ឯងត្រូវសងកុំព្យូទ័រយើងហើយ !" (អ៎!! ស្មានតែគេបារម្ភ)

"ឯងគិតថាកុំព្យូទ័រអន់ៗចឹងយើងគ្មានលុយសងហេស៎!? យើងNishimura rikiណា! "នីគីនិយាយឡើងយ៉ាងមានអំនួត

"តែពេលនេះបានតែPark Riki "សម្លេងគ្រលរបានបង្ហើបឡើង គ្រលរធំជាងសព្វមួយដង ធ្វើឲនីគីព្រឺឆ្អឹងខ្នង

"អឹ- អឹ- "នីគីមិនដឹងតបអ្វីទេ

"នេះរួចរាល់ហើយ! ឆាប់ធ្វើការងារឲចាប់!!! "គេនិយាយសង្កត់សម្លេងត្រង់ពាក្យឆាប់ធ្វើការងារឲចាប់ វាស្ដាប់ទៅផ្តាច់ការតែម្ដង

"ឆឹស!!😒 "Side eye from niki

    នីគីមិនចង់ខ្វល់ច្រើនក៏បន្តវាយឯកសាបន្ដ ។ ពេលវេលាកន្លងផុតអស់2ម៉ោងឯកសាច្បាប់ទី1ត្រូវបានវាយបញ្ចូលក្នុងកុំព្យូទ័រ ។ គ្រាន់តែចាប់ភ្លាមសំឡេងបើកទ្វាបន្ទប់ទឹកបានបន្លឺឡើង នីគីក៏ក្រលែកមើល អ្វីដែលគេឃើញនោះគឺ

"Sh*t!! "សម្លេងមិនគប្បីបានបន្លឺឡើងពីមាត់នីគីទាំងដែលម្ចាស់សម្លេងគាំងកម្រើកមិនចេញ

  កាយមាំសុតតែសាច់ដុំ ក្បាលពោះ6កង់បានបង្ហាញយ៉ាងច្បាស់ ! ព្រោះផាក ស៊ុងហូនគេមិនបានពាក់អាវនោះទេមានត្រឹមកន្សែងរុំត្រឹមចង្កេះប៉ុណ្ណោះ

"ភ្ងាក់ផ្អើលធ្វើដូចមិនដែលឃើញ! យ៉ាងមិច2ដងហើយមើលមិនឆ្អែតប៉ះមិនឆ្អាន់ទេមែនទេ? ចង់យកឲគ្រប់3ដងមែនទេ? បើចង់okឲតែឯងទ្របានព្រោះយើងក៏ដូចជាញៀនជាមួយចង្កេះដ៏តូច រាងតូច ស្បែកសខ្ចីរបស់ឯងដែល!!"ស៊ុងហូននិយាយព្រមទាំងញញឹមចុងមាត់ ហើយក៏ដើរមកជិតនីគីតិចៗ

  ចំណែកនីគីវិញគ្រាន់តែស៊ុងហូនបញ្ចប់ប្រយោគរបស់គេហើយ ទឹកមុខ*អញខ្ពើមណាស់ ចង់ក្អួត🤮* បានបង្ហាញឡើងលើផ្ទៃមុខរលោង

"ស្អី? ល្មោភបំផុត! សម្ដីគ្មានសិលធម៌ សម្ដីឈ្លើយ  លោកអើយ!សុខចិត្តងាប់ប្រសើរជាងឲឯងបា-"នីគីត្រូវបានកាត់ភ្លាមក្រោយ......

ទាយមើលថាមានអ្វីកើតឡើង???🤭

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now