ep16:សុំទោស

Zacznij od początku
                                    

"បើពិតមែន! ហើយឯងក៏ហ៊ានតមាត់ជាមួយយើងម្លេះ ? អ្នកណាឲឯងតមាត់ជាមួយចៅហ្វាយបែបនេះ ? បើមិនមែនជាអ្នកបម្រើ មានតែជាពួកបម្រើអារម្មណ៍ក្មួយយើងហើយ "......

"យ៉ាងមិច? ខ្ញុំតបតមិនបានហេស៎ ហើយខ្ញុំក៏មិនមែនជាកូនចៅ ឬក៏អ្នកបម្រើរបស់អ្នកណាទេ! ស្ដាប់បានទេ!!!!!!!!! "នីគីស្រែកយកៗទាំងយំ ធ្វើឲបុរសស្រ្ដីពីនាក់នោះមើលមុខគ្នាទាំងកំហឹង

"ឯងហ៊ានម្លេះ?ឯងហ៊ានស្រែកដាក់យើង ? ផុស" បុរសនោះនិយាយហើយក៏ដាល់នីគីមួយដៃចំពោះធ្វើឲនីគីរកដួល តែភ្លាមនោះក៏មានដៃមួយមកត្រកង កាយតូចជាប់មិនឲដួល

"លោកហ៊ានធ្វើបែបនេះ ដាក់លោកប្រុសតូចផ្ទះនេះផងហេស៎? " នាយjonhចេញមកនិយាយទល់មុខរបស់នោះ

"Jame!ឯងយកលោកប្រុសតូចទៅក្នុងឡានសិនទៅ " jonhឲjameបីនីគីចេញទៅ ចំណែកខ្លួននឹងទៅតាមក្រោយ

"កុំថាខ្ញុំមិនបានប្រាប់ឲសោះ! បើហ៊ានធ្វើអ្វីលោកប្រុសតូចខ្ញុំទៀត អ្នកទាំងពីរប្រាកដជាគ្រាប់សំណរទម្លុះក្បាលជាមិនខាន "jonhនិយាយគម្រាមបុរសស្រ្ដី2នាក់នោះហើយក៏ដើរចេញ

"ហឺស!!! ".....

  Jonhចូលឡានហើយ ឡានទំនើបក៏បើកចេញពីវិមានក៏ធំក្សឹមក្សៃ ។ jameជាអ្នកបើកឡាន ចំណែកjonhអង្គុយក្រោយជាមួយនីគី

"Jonh!តើពួកគេទាំងពីរនោះជាអ្នកណា? "នីគីសួរឡើងទាំងងុលៗ ក្នុងរង្វង់ដៃរបស់jonh

"ពួកគេត្រូវជាពូ និងមីងរបស់លោកប្រុស! អ្នកទាំងពីរនោះតែងតែមកបង្កបញ្ហាក្នុងផ្ទះនេះជានិច្ច "jonhនិយាយឡើងព្រមទាំងអង្អែលក្បាលនីគីតិចៗ (បែកគំនិតចង់shipនីគីជាមួយjonh🥲)

"និយាយចឹង jonhនឹង jameចង់នាំខ្ញុំទៅណា? "
នីគីសួរឡើង

"គឺលោកប្រុសឲពួកយើងមកយកអ្នកប្រុសតូចទៅមើលនាយhyunនៅមន្ទីពេទ្យ " jameតប

"នាយhyunណា? "នីគីសួរឡើង

"នាយhyunដែលអ្នកប្រុសតូចចាក់ម្សិលមិញនឹង! "Jonhតប

"អូហ៍!!! "នីគីតបទាំងអៀនខ្មាស់

.........

"និយាយចឹងអ្នកទាំង2មានអាយុប៉ុន្មានហើយ ?បើមើលទៅដូចជាបងខ្ញុំច្រើនណាស់ "នីគីសួរឡើង

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Opowieści tętniące życiem. Odkryj je teraz