Episode 4
ពេលពួកគេចេញទៅផុតមនុស្សលាក់ខ្លួនមុននេះក៏ចេញមុខមក
«Jiminបងមិនគួរណាទុកអោយអូននៅជាមួយវាសោះ ហើយបងក៏សុំទោសដែលបងធ្លាប់ធ្វើអោយអូនឈឺចិត្តដូចគ្នា»Dohyun និយាយហើយក៏ដើរតម្រង់ទៅបន្ទប់របស់Jimin
មកដល់ក៏ឃើញថាមានTaeនឹងHobiនៅទីនោះផងដែរ
«លោកជាអ្នកណា»Hobi
«ខ្ញុំជាមិត្តរបស់Min ខ្ញុំយករបស់មកផ្ញើរនាងនឹងចង់មកនៅមើលនាងបានមួយថ្ងៃ»Dohyun
«ល្អណាស់ ចឹងលោកជួយមើលថែនាងផងខ្ញុំសុំទៅសិនហើយព្រោះមានការសំខាន់បន្តិចត្រូវដោះស្រាយ»Hobi
«បាទ»Dohyun
«តោះTae ខ្ញុំលាលោកសិនហើយ »Hobi
«មើលថែJiminផងមិនអាចទុកនាងអោយនៅម្នាក់ឯងយូទេ»Taeមុននឹងទៅក៏ឆ្លៀតផ្តែផ្តាំ
«បាទ ទុកចិត្តចុះ»DoHyun
HobiនឹងTaeចេញទៅបន្តិចJiminក៏ភ្ញាក់មក
«Jimin អូនយ៉ាងម៉េចហើយ»Dohyun ក៏ប្រញាប់ទៅជួយគ្រានាងឡើង
«ខ្ញុំមិនអីទេ»Jimin និយាយតិចៗ
«អូនឃ្លានទេបងបានទិញរបស់ដែលអូនចូលចិត្តអោយអូនញុំាច្រើនណាស់»Dohyun
«ឃ្លាន»Jimin
«ចាំបងរៀបចំអោយ»Dohyun ក៏រៀបចំអោយម្ហូបអោយJiminញុំា «រួចហើយអូនញុំាចុះមកទៅយករបស់ក្នុងឡានបន្តិចសិន»
«ហឹម»Jimin ក៏ក្រហឹមបន្តិច
Dohyun ក៏ចេញទៅតែក៏ភ្លេចទូរសព្ទនៅជិតដៃរបស់Jimin
Jimin ឃើញទូរសព្ទក៏ចង់មើលរឿងនាងក៏បើកមើលតែក៏ឃើញវីឌីអូដែលDoHyun បានថតមុននេះ នាងមើលហើយក៏ធ្លាក់ថ្លើមក្តុកតែម្តង
Jimin mine (ចឹងមានន័យថាលោកមិនដែលស្រឡាញ់ខ្ញុំទេមេនទេYoon ពេលនោះខ្ញុំមិនគួរណាព្រមនឹងលោកទេ)
ទឹកភ្នែកមួយតំណក់ក៏ស្រក់មកតែនាងក៏ប្រញាប់ជូតចេញវិញ មុននឹងបិទទូរសព្ទគេទុកកន្លែងដើមវិញធ្វើដូចគ្មានរឿង អ្វីកើតឡើង
នាងខំប្រឹងទំពាអាហារទាំងនោះទាំងពិបាក វាឈឺណាស់ដែលខ្ញួនឃ្លានបែរជាឆ្អែតនឹងវីឌីអូនខ្លីមួយនោះទៅវិញ
