ep13 ⚠️:លោកប្រុសតូចជាអ្នកធ្វើ

Mulai dari awal
                                    

នីគីទាញកាំបិតបម្រុងនឹងហាន់សាច់តែសម្រឹបជើងបានបន្លឺឡើង បុរសម្នាក់ជាមួយវាលីពេញដៃដើរចូលមកក្នុងផ្ទះធំ គ្រាន់តែនីគីឃើញបុរសនោះភ្លាមកំហឹងកើតឡើង

"ឯង??! ជាឯង?? "នីគីស្រែកឡើង ធ្វើឲបុរសនោះភ្ងាក់ធ្លាក់វាលីចេញពីដៃ

"កុំរត់ហ្អែង!! ចាំមើលអញនឹងកាប់ហ្អែងឲងាប់! "នីគីស្រែកហើយក៏រត់ ដោយដៃមានជាប់កាំបិត នាយតូចរត់យ៉ាងលឿងជាមួយទឹកមុខមានកំហឹងយ៉ាងខ្លាំង ព្រោះបុរសម្នាក់នឹងហើយដែលយកកែវស្រាមានថ្នាំឲគេផឹក មកពីបុរសម្នាក់នឹងហើយបានជាគេត្រូវចេញឆ្ងាយពីផ្ទះ ចាប់ពេញពីផ្ទះមធ្យមងំ ចាប់នាយមកដល់អាមេរិចទៀត កាំបិតនៅក្នុងដៃទុកធ្វើអី??? កាប់ហ្អែងឲងាប់ម៉ង🔪😤 

  ចំណែកបុរសនោះគ្រាន់តែឃើញរាងតូចរត់តម្រង់មករកខ្លួនបែបនេះ វាលីក្នុងដៃធ្លាក់ដល់ដី រត់គេចពីរាងតូចសឹងមិនទាន់💢

  នីគីដេញកាប់បុរសនោះពីក្នុងផ្ទះរហូតដល់ក្រៅផ្ទះ នាយរត់រហូតទាន់បុរសនោះ !!!! ជំនាញកាំបិតដែលនាយបានហាត់ នោះធ្វើឲនាយចាក់/គប់បុរសនោះមិនខុសនោះទេ ឈាមបានបាញ់ចេញស្រោចស្របលើនាយតូច កែវភ្នែកគួរឲខ្លាចសម្លឹងមើលបុរសដែលដេកក្នុងថ្លុកឈាម ដែលនៅដង្ហើមមិនទាន់ស្លាប់នៅឡើយ

(ឆីគីនឹងឃោឃៅណាស់😨 ប្រយត្ន័ខ្លួនផងប្រូhoon⚠️យត្ន័អាឆីគីកាប់🔪)

   ភ្លាមនោះបុរសពីរនាក់បានរត់ចូលមក ពួកគេគឺនាយjame&នាយjonh នាយទាំងពីរបានមើលមុខនាយតូចដែលញញឹមសប្បាយចិត្តជាមួយទឹកមុខតក់ស្លុតបំផុត ពួកគេសឹងមិនជឿថានាយតូចហ៊ានកាប់/ចាក់ មនុស្សបានសោះ (ចឹងបានគេថាកុំមើលមនុស្សតែសម្បកក្រៅ☺️ ) ពួកនាយមិនទាន់ស្គាល់កូនប្រុសត្រកូលNishimuraច្បាស់នោះទេ ពេលនេះមានតែពឹងផ្អែកលើសំណាងទេ បើស៊ូយមានតែត្រូវកាំបិតនាយតូចនោះទេ ...... ។ នាយនីគីសម្លឹងមើលមុខនាយjame&jonhហើយក៏ដើរចេញទៅ

គ្រាន់តែនាយតូចដើរចេញភ្លាមនាយjonhប្រញាប់រត់ទៅត្រកងបុរសនោះភ្លាម

"អាjameទៅយកឡាន! យកអាhyunទៅពេទ្យ "នាយjonhនិយាយឡើងហើយនាយjame ក៏រត់យ៉ាងលឿនទៅរកឡាន រីឯនាយjonhក៏អៀវនាយhyunតាមពីក្រោយ ......

#1ម៉ោងក្រោយមក

@ មន្ទីពេទ្យ

កាយមាំលេចវត្តមាននៅមុខបន្ទប់ICU ភ្លាមៗក្រោយឮដំណឹងថាមានរឿង

"ហើយមានរឿងអ្វីកើតឡើងបានទៅជាបែបនេះ? " ស៊ុងហូនសួរទៅនាយទាំងពីរជាមួយទឹកមុខមានកំហឹង

"គឺ... គឺ....ពួកខ្ញុំមិនដឹងរឿងច្បាស់នោះទេ តែនៅពេលដែលពួកយើងរៀបចាំឯកសារនៅបន្ទប់ អាjameក៏ឮសម្លេងនាយhyunស្រែកឲជួយ! "នាយjonhបង្ហើបឡើង

"ចុះអ្នកណាអ្នកធ្វើ? "ស៊ុងហូនស្រែកសម្លុតនាយទាំងពីរខ្លាំងៗ អ្នកណាក៏ហ៊ានម្លេះ ហ៊ានប្រព្រឹត្តរឿងបែបនេះក្នុងផ្ទះរបស់គេ

"គឺ- លោកប្រុសតូចជាអ្នកធ្វើបាទ! "នាយjonhនិយាយឡើងម្ដងទៀតព្រមទាំងឱនមុខចុះ

"ឯងនៅទីនេះហើយ!បើមានដំណឹងអីខលប្រាប់យើង " ស៊ុងហូនដើរចេញតម្រង់ទៅរកឡានយ៉ាងលឿន

"ឯងងាប់យប់នេះមិនខានទេ! "ស៊ុងហូនបើកឡានលឿនដូចព្យុះ (ទៀតហើយ:)

  ឡានទំនើបបើកចូលក្នុងវិមានដ៏ធំក្សឹមក្សៃរបស់ត្រកូលPark ជើងមាំដើរតុៗ តម្រង់ទៅបន្ទប់ខ្លួនហើយក៏ត្រូវជាបន្ទប់របស់នីគីផងនោះ ដៃមាំចាប់បើកទ្វាចូលមក សភាពបន្ទប់រញ៉េរញ៉ៃ ងងឹតស្លុប គ្មានពន្លឺនឹងឲនាយមើលអ្វីឃើញនោះទេ ។

"នីគីឆាប់ចេញមកជួបយើងភ្លាម!!! "ស៊ុងហូនស្រែកឡើង នាយរងចាំការតបតរពីនាយតូច តែនៅតែមិនឮសម្លេងតបសោះ ដៃមាំចាប់បើកភ្លើងក្នុងបន្ទប់ តែមិនឃើញមនុស្សសោះ! តើគេទៅណា?

"អាចង្រៃ!!! ឯងដឹងទេថាថ្ងៃនេះឯងបង្ករឿងធំប៉ុណ្ណា? បើឯងមិនស្លាប់ថ្ងៃនេះទេ ក៏ឯងនឹងពិការដែល!!! "ស៊ុងហូននៅតែបន្តស្រែករកនាយតូច

  តែអ្វីដែលគេមិនដឹង នាយតូចដ៏មកពីក្រោយខ្នងគេជាមួយដៃកាន់កាំបិតជាប់!!

"ពេលនេះជាវេនរបស់ឯងហើយ! "នីគីទាញកាំបិតបម្រុងនឹងចាក់មាឌមាំទៅហើយ តែនាយស៊ុងហូនក៏គេចទាន់ នាយមានទៅអន់អី

  ការប្រយុទ្ធគ្នាបានកើតឡើង ម្នាក់ប្រើកាំបិតខ្លី ហើយម្នាក់ទៀតប្រើកាំបិតកាត់សាច់

តើអ្នកណាជាអ្នកឈ្នះ??

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Tempat cerita menjadi hidup. Temukan sekarang