ep12 :បញ្ចុកបាយមនុស្សឬសត្វ

Start from the beginning
                                    

"មែន អញចង់ងាប់ បេីលឿនក៏រឹតតែល្អ"នីគីនិយាយចាក់បណ្ដោយទៅកាន់គេទាំងសម្លក់គេឱ្យថ្លែរ ពាក្យសម្ដីនឹងកាយវិការបែបនេះរឹតតែធ្វេីឱ្យស៊ុងហូនក្ដៅឆេវឡេីងមក

"តែសោកស្ដាយផង ការប៉ងប្រាថ្នារបស់ឯងមិនអាចសមបំណងបាននោះទេRiki.park ព្រោះយើងគ្មានថ្ងៃឱ្យឯងស្លាប់ទៅដោយងាយៗនោះទេ ហេីយក៏ឆាប់ញុាំអារហារទាំងអស់នេះភ្លាមទៅ"ស៊ុងហូនបោះពាក្យសម្ដីទាំងច្របាច់មុខតូចខ្លាំងៗរួចក៏ប្រលែងទៅវិញមួយទំហឹង ព្រមទាំងរុញថាសដាក់អារហារនោះទៅក្បែរ នាយសភាពមេីលទៅហាក់ដូចជាអ្នកទោសយ៉ាងចឹង

"ប្រាប់ហេីយថាមិនស៊ី ស្ដាប់មិនបានទេឬ ថ្លង់ក៏យ៉ាងមិច?"នាយតូចមិនព្រមលះបង់ភាពមានះ រឹតតែប្រឆាំងនឹងគេលេីសដេីម ជាហេតុធ្វេីឱ្យរាងក្រាស់ខឹងសឹងតែស្ទះខ្យល់ មិនឃេីញមនុស្សម៉ាកស្អីរឹងក្បាលម្លឹងៗ

"បាន!!!ចង់បានបែបនឹងឫ?បេីមិនចង់លេីកដៃញុាំទេ ទុកឱ្យយើងជាអ្នកបញ្ចុកឯងទៅចុះ»ស្រដីចប់ បុរសផ្ដាច់ការដៃម្ខាងចាប់ដៃទាំងពីររបស់នាយតូចជាប់ ដៃម្ខាងទៀតក៏ដួសអារហារដាក់ស្លាបព្រាបញ្ចុកនីគី ទោះបីជានាយមិនព្រមហាមាត់គេក៏បន្ថែមកម្លាំងដៃរុកស្លាបព្រាចូលរហូតទាល់តែគេព្រមញុាំ

"ខឹក....ខឹក....អាចង្រៃ ហេតុអ្វីក៏ចូលចិត្តតែបង្ខំបែបនេះ ហ្អែងនិយាយស្ដាប់គ្នាមិនយល់ឬយ៉ាងមិច?"នាយតូចឈ្លក់បាយសឹងតែប្រកាច់ក្រោយត្រូវគេបញ្ចុកមិនដកឃ្លាទាល់តែសោះ នេះគិតប្រុងបញ្ចុកមិនឱ្យនាយដកដង្ហេីមទេឫ?

"ឈប់និយាយគិតតែទំពារហេីយក៏លេបបាយចូលទៅ"ស៊ុងហូនសង្កត់សម្លេងសម្លុតគេបន្ដិច មុននឹងលេីកស្លាបព្រាដួសបញ្ចុកនាយបន្ដទៀត

"បានហេីយ....អាឆ្កួត....អឹម...ខឹក"នាយនិយាយឃាត់មិនទាន់ បានត្រឹមតែក្រហឹមនៅក្នុងបំពង់ករក្រោយមានបាយពេញមាត់និយាយមិនកេីតទាល់តែសោះ

"អស់ហេីយ,ហេីយនេះទឹកក៏ឆាប់ផឹកទៅប្រយ័ត្នតែអួលងាប់យើងមិនដឹងនោះទេ"ក្រោយចាត់ការបាយមួយចាននោះអស់មក ក៏លេីកកែវទឹកមកឱ្យនីគី នីគីមិនមាត់ក៏ទទួលយកកែវទឹកនោះទាំងមិនមេីលមុខប្រុសម្នាក់នោះទេ

"មិនបានបារម្ភ កុំគិតជ្រៅពេក យើងខ្លាចឯងងាប់ ខំចំណាយដើមទន់អស់ច្រើនណាស់ទម្រាំចាប់ឯងបាន បើងាប់ស្រួលៗ វាស្ដាយលុយ!!"ស៊ុងហូនមុននឹងងេីបដេីរចេញនិយាយបន្ដមួយប្រយោគទៀតទាំងគំរុះគំរេីយគ្មានសុភាពបុរសស្អីបន្ដិចសោះឡេីយ រួចក៏ដេីរចេញទៅ។

"អញនិយាយពីកាល?ក៏ទ្រង់មានខ្លួនមេស៎!ឥឡូវអញចង់សួរហ្អែងថាហ្អែងបញ្ចុកបាយមនុស្សឬក៏សត្វ? "សម្ដីនៅតែឈ្លើយទោះអម្បិញមិញនេះសឹងស្លាប់ អត់អំពើរទៅហើយ

"កុំឲអញជា ទាន់ណា!! បើមិនចឹងទេអញនឹងហក់ទៅកាច់-ក-ឯងឲងាប់មុនគេហើយ"ទោះគេដើរទៅផុតក៏ដោយក៏ នីគីនៅតែគម្រាមបន្ថែមដែល

  #កូរ៉េ

ដំណើរយ៉ាងអង់អាច របស់បុរសវ័យចំណាស់ បានបោះជំហានចូលក្នុងវិមានយ៉ាងធំជាមួយ ភាពខឹងសម្បារយ៉ាងខ្លាំងមិនអាចកាត់ថ្លៃបាន

"ឯងមើលថែគេយ៉ាងមិចបានទៅជាបែបនេះ "សម្លេងសោះកក្រោះបន្លឺឡើង យ៉ាងគួរឲខ្លាច

"សុំទោសលោកប្រធានធំ "ជេគឪនសុំទោសសឹងតែ90⁰ទៅហើយ

"វាមិនមែនជាកំហុសជេគទេ! "ហ៊ឺសឹងស្រដីឡើង ក៏ព្រោះតែប្អូនម្នាក់នោះ គេត្រូវតាមស្វែងរកមួយសប្ដាហ៍ក៏នៅតែមិនឃើញ

"បើឯងរកនីគីមិនឃើញទេ ! ឯងនឹងដឹងគ្នាជាមួយយើងហើយ "សម្ដីលោកNishimura បើស្ដាប់មើលទៅគឺលោកខ្វាយខ្វល់តែពីនីគី ប៉ុណ្ណោះ តែតាមពិតនីគីគឺជាក្មេងម្នាក់ដែល ទទួលរងនៅជំងឺម្យ៉ាងតាំងពីម្ដាយបង្កើតគេបាត់បង់ជីវិតមកម្លេះ សព្វថ្ងៃម្ដាយគេនៅពេលនេះម្ដាយចុងប៉ុណ្ណោះ ជំងឺនេះបើសិនជានីគីភ័យខ្លាចខ្លាំងគេអាចនឹង ពិបាកដកដង្ហើម (panic Attack or smth) លោកមិនចង់ឲរឿងនេះកើតឡើងដូចកាលពី10ឆ្នាំមុននោះទេ នីគីសឹងតែបាត់បង់ជីវិតនៅពេលដែលត្រូវ ជាប់ក្នុងបន្ទប់សាលា ងងឹតឈឹងតែម្នាក់ឯង

   មូលហេតុដែលគេមានជំងឺនេះគឺនៅពេលគេអាយុ5ឆ្នាំ គេនៅជាក្មេងពិតមែនតែគេមិនប្រាកដថាគេមិនស្គាល់ អ្វីឯណា! គេគឺជាក្មេងប្រុសកំសត់ម្នាក់ដែលបានឃើញម្ដាយជាទីស្រឡាញ់របស់ខ្លួនត្រូវបានគេបាញ់សម្លាប់ចំពោះមុខហើយគេបានត្រឹមលាក់ខ្លួនក្នុងទូរដែលងងឹតឈឹង.......

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now