ep 10: ការចាប់ផ្ដើម

Start from the beginning
                                    

   ភ្លាមនោះស្រាប់តែមានក្មេងប្រុសម្នាក់ដើរឆ្លងផ្លូវ គេកំពុងយំប្រហែលជាបាត់ប៉ាម៉ាក់ហើយ គេមិនបានខ្វល់អ្វីឡើយ គេដើរបានពាក់កណ្ដាលស្រាប់តែមានឡានមួយបើកមកដល់ បិះនឹងបុកទៅហើយស្រាប់តែកាយតូចរុញរូបគេចេញ ធ្វើឲអ្នកដែលទទួលរងគ្រោះថ្នាក់ដ៏អាក្រក់នោះគឺជានាង!

"អត់ទេ!!!!!!! "សម្លេងមាំស្រែកឡើងនៅពេលដែលឃើញកាយស្រឡូនបើងមួយទំហឹង សន្លប់បាត់ស្មារតី ឈាមស្រោបស្របពេញកាយ ដៃមាំញ័រអស់រលីងចាប់អ្វីមិនជាប់ សូម្បីនឹងទូរសព្ទរកឡានពេទ្យក៏មិនអាចខលបាន ហេតុអ្វី???

  ដៃមាំចាប់ត្រកងកាយតូចឡើងមកក្នុងរង្វង់ដៃ នាងស្លាប់បាត់ហើយ នាងស្លាប់បាត់ហើយ  នាងបានទៅចោលគេហើយ នាងទៅគ្មានថ្ងៃត្រឡប់ 

  ពេលនោះហើយជាពេលដែលស៊ុងហូនឈឺចាប់បំផុតក្នុងជីវិត ហេតុអ្វីបានជាលេងសើចនឹងស្នេហាគេម្លេះ ? វាជិតដល់ថ្ងៃពិសេស ថ្ងៃដែលពួកគេទទឹងរងចាំជាយូ! ហេតុអ្វីដាច់ចិត្តយកនាងពីគេ? នាងខុសអ្វី? នាងទន់ភ្លន់ មានសន្ដានចិត្តល្អ ហេតុអ្វីយកនាងទៅ នាងមិនគួរទទួលបានវាទេ!!!

"ហេតុអ្វី ???" ស៊ុងហូនស្រែកឡើងក្នុងបន្ទប់ងងឹតនោះ នាយយំខ្លាំងណាស់

"ឯងនឹងរងការឈឺចាប់បំផុត ឈឺបំផុតនៅពេលដែលឯងបាត់បង់មនុស្សជាទីស្រឡាញ់ kim.Nishimura ឯងនឹងឈឺចាប់នៅពេលដែលឯងបាត់បង់កូនប្រុសរបស់ឯង !!" ត្រូវហើយអ្នកដែលបើកបរឡាននោះគឺលោកNishimuraត្រូវជាឪពុកបង្កើតរបស់នីគី

(ណែ៎!ប្រូអត់មានកាប់កូនញុមកង់ៗឲខ្លាប្រូឯងឆីទេណា😠🖐)

............

  ដៃមាំបើកចូលក្នុងបន្ទប់ដែលមានកាយតូចសន្លប់មិនទាន់ដឹងខ្លួន កាំភ្លើងដកចេញមកតម្រង់ទៅកាន់អ្នកដែលសន្លប់មិនដឹងអ្វី ដៃក្រាស់កេះកៃបម្រុងនិងបាញ់បញ្ជប់ជីវិតនីគីទៅហើយ ក៏ស្រាប់តែនាយដៃនាយញ័រមួយរំពេចកាំភ្លើងធ្លាក់ចេញពីដៃមាំ

នាយដែលសន្លប់នោះដឹងខ្លួនមកធ្វើឲកាយមាំប្រញាប់យកកាំភ្លើងលាក់ក្រោយខ្នងយ៉ាងលឿន  សំណួរមួយបានផុសឡើងក្នុងខួរក្បាលស៊ុងហូន

"*ហេតុអ្វីមិនបាញ់វាទៅ! ហេតុអ្វីបានមិនបាញ់វា!!!* "ស៊ុងហូនសម្លឹងមើលដៃខ្លួនដែលកំពុងញ័រ ហេតុអ្វីបានគេញ័រដៃមិនព្រមសម្លាប់រាងតូច

"PARK SUNGHOOOOON ឯងឆាប់ដោះខ្នោះយើងភ្លាមយើងមិនមែនជាអ្នកទោសនោះទេ ! ហេតុអ្វីត្រូវចាប់យើងដាក់ខ្នោះ " ត្រូវហើយគេគ្មានទោសអ្វីដែលត្រូវនាយចាប់ដាក់ខ្នោះនោះទេ គេត្រឹមតែជាក្មេងទើបនឹងពេញវ័យ ស្រាប់តែត្រូវនាយយកចូលទៅក្នុងល្បែងឆ្គួតៗបែបនេះ រឿងកាលពី7ឆ្នាំមុនបានដោះស្រាយរួចរាល់ហើយ លោកNishimuraគ្មានកំហុស ទេ ហើយរឿងឆ្គួតលីលើរ របស់Park sunghoonនោះគឺ គេត្រឹមជាក្មេងប្រុសដែលគ្មានកំហុសឡើង ជាក្មេងប្រុសស្លូតបូត គេមិនបានទៅធ្វើបាបអ្នកណានោះទេហេតុអ្វី PARK SUNGHOONយកជីវិតគេមកលេងសើចបែបនេះ 

*ផុស *មួយដៃដែលដាល់ចំមុខតូចត្រឡឹង ធ្វើឲវាងាកទៅម្ខាង ឈាមហូរចេញមកតាមមាត់រឹមៗ

"បើសិន ឯងនៅព្រហើនហៅយើងបែបនេះទៀត យើងនឹងបាញ់ទម្លុះក្បាលឯងជាមិនខានទេ " វាមិនមែនត្រឹមតែជាពាក្យគម្រាមនោះទេ តែកាំភ្លើងដែលនៅនឹងចង្កេះ ស៊ុងហូនបានដកវាយកមកផ្ចុងក្បាលនាយតូច ដែលមិនដឹងអ្វីទាំងអស់ 

  នាយតូចដែលធ្លាប់ត្រូវគេបីបាច់ថែរក្សា ការពារសូម្បីតែស្រមោចក៏មិនអាចវារលើ ស្រាប់តែមកជួបរឿងបែបនេះ ធ្លាប់តែមានបងប្រុសការពារមិនឲអ្នកណាមកវាយធ្វើបាប តែបែរជាគ្មានគាត់នៅជាមួយ  កាយស្រឡូនដែលគ្មានរបួសស្រាប់ តែឥឡូវមានរបួសសឹងតែគ្រប់ទីកន្លែង ទឹកមុខដែលតែងតែស្រស់ថ្លា ប្រែជាស្រអាប់បាត់រស្មី.........He doesn't deserve it (គេមិនសាកសមនឹងទទួលបានការឈឺចាប់បែបនេះទេ)

"ហឹកៗៗៗៗ "សម្លេងយំខ្សឹបខ្សួលបានបន្លឺឡើង ភ្នែកដែលរលីងរលោង ទឹកភ្នែកដែលស្រក់ចុះមក ស្នាមក្រហមដែលមាននៅលើមុខតូច វាបានបង្ហាញនៅចំពោះមុខចចកកំណាច

*ផាច់* កាំភ្លើងនៅក្នុងដៃស៊ុងហូនបានវាយយ៉ាងខ្លាំងទៅលើមុចតូចច្រមិច

"កុំមកយំនៅចំពោះមុខយើង! វាត្រឹមតែជាការចាប់ផ្ដើមប៉ុណ្ណោះឯងនឹងទទួលបានកាដូរពិសេស ក្នុងពេលឆាប់ៗខាងមុខនេះ! "សំឡេងដ៏គួរឲខ្លាចរបស់គេបានបន្លឺឡើងម្ដងទៀតហើយ

  រាងក្រាស់ដើរតម្រង់ទៅកាន់តុមួយនៅជ្រុងម្ខាង ដៃមាំដកយកថ្នាំម៉្យាងចេញមក



ថ្នាំអីដែលប្រូ??

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now