" សុំទោសខ្ញុំមកដល់ហើយ ! អាចចាប់ផ្ដើមបានហើយ" សម្ងេងនេះបានបន្លឺឡើងពីមាត់របស់nikiដែលទើបរត់មកដល់ទាំងត្រដាបត្រដូសចូលមកក្នុងសាលប្រជុំដែលមានមនុស្សមិនតិចជាង20អ្នកទេដែលចាំខ្លួន

អំឡុងពេលធ្វើការប្រជុំ ភ្នែករបស់sunghoonមើលមកnikiមិនដាក់

# ក្នុងចិត្តរបស់sunghoon

*នេះឬអនុប្រធានnishimura??មិនចេះគោរពពេលវេលា និយាយស្ដីមិនតឹងរឹងហើយមានមាឌតូចសុតតែឆ្អឹងបែបនេះឬ?? លេងសើចទេដឹងalphaណាចឹងនោះទេ?*

"លោកParkគិតយ៉ាងមិចដែល??"

កំពុងតែគិតសុខៗវាក៏ត្រូវបានកាត់ដោយនីគីដែលអង្គុយទាល់មុខខ្លួន

" មិនមានអ្វីបដិសេធ"ស៊ុងហូន

"ចឹងកុងត្រារបស់ពួកយើងនឹងចុះនៅពេលនេះតាមការព្រមព្រៀង"នីគីនិយាយព្រមទាំងដកឯកសាចេញមក

" ok " ស៊ុងហូន វាមានន័យថាការព្រមព្រៀងរវាងក្រុមហ៊ុនទាំងពីរបានជោគជ័យ

   អង្គប្រជុំត្រូវបានបញ្ចប់មនុស្សគ្រប់គ្នាបានចាកចេញនៅសល់តែ នីគី និង ស៊ុងហូន ពួកគេបម្រុងនឹងចាកចេញ តែនីគីរបូតដៃធ្វើឯកសារក្នុងដៃគេធ្លាក់រាយប៉ាយស៊ុងហូនឃើញបែបនេះក៏ជួយរើស តែស្រាប់ក្លិនម្យ៉ាងបានភាយមកបេះនឹងច្រមុះរបស់គេ

"វាជាក្លិន heat circle របស់omega "ស៊ុងហូនពោលឡើង ធ្វើឲនីគីងើយសម្លឹងទៅមើលមុខគេទាំងភ័យខ្លួន ចំណែកស៊ុងហូនមិនចាប់អារម្មណ៍នឹងទឹកមុខនីគីមើលមកខ្លួននោះទេអ្វីដែលគេធ្វើពេលនេះគឺស្រង់យកក្លិនក្រអូបដែលភាយចេញមក វាជាក្លិនដែលខុសពីOMEGAដទៃដែលគេបានជួបធ្វើឲគេមិនចង់ឲក្លិននឹងទៅណាឆ្ងាយពីច្រមុះស្រង់ក្លិនរបស់គេទេ

នីគីក៏ប្រញាប់ប្រមូលឯកសារហើយចាកចេញទៅយ៉ាងលឿន ។ នៅពេលនីគីចេញទៅបាត់ក្លិនក៏វាបាត់ទៅតាមនឹង ធ្វើឲស៊ុងហូនបញ្ចេញទឹកមុខឆ្ងល់ឡើងមក

"ក្លិននោះបាត់ទៅណាហើយ ? "គេនិយាយប៉ុណ្ណេះហើយក៏ក្រឡែកមើលឆ្វេងស្ដាំក៏ដឹងថាបាត់នីគី វាធ្វើឲគេមានការសង្ស័យឡើង

"តើគេជាalpha ឬក៏ជាomega ឲប្រាកដ ? "គេមិនមែនចេះតែសង្ស័យទេ កាលពីប្រជុំគេសម្លឹងមើលកាយតូច មិនដាក់ភ្នែក ហើយគេក៏សង្កេតឃើញភាពខុសគ្នារវាងalphaដទៃនឹងនីគីជាច្រើន

"ចាំមើលទៅយើងនឹងពិសោធន៍ទៅមើលថាឯងជាomegaឬ alpha? "ស្នាមញញឹមៗលាក់គំនួចក៏បានលេចឡើងលើផ្ទៃមុខនាយសង្ហា

   រំលងអស់ពេលជាច្រើងម៉ោង

នីគីកុំពុងអង្គុយក្នុងបន្ទប់ធ្វើការរបស់គេ ស្រាប់តែមានបុគ្គលិកម្នាក់ដើរវូលមកជាមួយសំបុត្រមួយច្បាប់

"លោកអនុប្រធាននេះជាសំបុត្រដែលផ្ងើរមកពីក្រុមហ៊ុនpark "បុគ្គលិកនោះនិយាយចប់ក៏ហុចសំបុត្រនោះទៅឲនីគីដែលធ្វើមុខឆ្ងល់មិនយល់

"ហេតុអ្វីត្រូវផ្ងើរសំបុត្រឯកសារមកក្រែងទើបតែប្រជុំចប់ទេតើហី? " នីគីសួរទៅកាន់បុគ្គលិកម្នាក់នោះ

"ខ្ញុំក៏មិនដឹងដែលបាទ!គេគ្រាន់តែឲខ្ញុំយកមកជូនលោកអនុប្រធាន "បុគ្គិលប្រុស

"អឹម!ចេញទៅវិញចុះមើលមានការអ្វីទៀតយើងឲលោកចូលមកជួប "នីគីថាប៉ុណ្ណោះបុគ្គលិកប្រុសនោះក៏ចេញទៅវិញបាត់

ក្រោយអានសំបុត្រនោះចប់នីគីក៏ហៅជេគមកជិតរួចក៏និយាយ

"បងជេគ!ហេតុអ្វីក្រុមហ៊ុនparkហៅយើងទៅជប់លៀងអបអរការសហការនេះទៅវិញក្រែងវាជារឿងដែលខាងក្រុមហ៊ុនយើងត្រូវធ្វើមែនទេ ? "នីគីសួរទៅកាន់ជេគ វាជាការពិតការសហការរវាងក្រុមហ៊ុនទាំងពីរគឺក្រុមហ៊ុនnishimuraជាអ្នកចង់សហការមុនទេ ហេតុអ្វីបានជាភាគីម្ខាងទៀតជប់លៀងអបអរវិញ

"ខ្ញុំមិនច្បាស់ទេតែបើគេអញ្ជើញខាងយើងមានតែទៅ បើចឹងលោកអនុប្រធានទៅសម្រាកសិនទៅ ហើយកុំភ្លេចលេបថ្នាំផង..... អ៎រឿងមួយទៀតបើមានអារម្មណ៍រសាប់រសល់ ខលមកខ្ញុំឬលោកប្រធានជាបន្ទាន់ឮទេ ហើយត្រូវលេបថ្នាំឲបានលឿនបំផុត "ជេគ

"បាទ! "នីគីតបហើយក៏យកអាវក្រៅដើរចឹញទៅបាត់ទៅ ចំពោះគេជេគប្រៀបដូចជាបងប្អូនអញ្ចឹងតែងតែផ្ដែផ្ដាំគេ នឹងជួយការពារគេជានិច្ច .....

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now