ភាគទី១:ការចាកចេញ

Start from the beginning
                                    

<ជាសង្សារអូនមែនទេ>Yoongiសួរទៅរាងតូចដែលនៅក្នុងឡានទាំងកំហឹង ហេតុអីក្មេងម្នាក់នេះរឹងទទឹងបែបនេះគេប្រាប់ហើយថានៅក្មេងកុំទាន់មានស្នេហាហេតុអីមិនស្ដាប់តាមខ្លួនបែបនេះ

<អូនមានសង្សារហេតុអីមិនប្រាប់បង ហើយអូនមិនដឹងទេហ៎ថាវាព្រាននារីថ្នាក់ណា>

<មែនហើយប្រាប់ធ្វើអីបើបងចោលម្សៀតថ្នាក់នេះ>សម្ដីដែលបន្ទោសខ្លួនឯងធ្វើឲជីមីនខឹងជាខ្លាំងគេនិយាយហាមតែគាត់មិនស្ដាប់សោះ

<បងគិតចឹងទៀតហើយ ហេតុអីបងចូលចិត្តគិតចឹងម្ល៉េះអូនថាហើយថាអូនមិនទាន់មានសង្សារទេ ហើយបងBoគាត់ក៏កែខ្លួនហើយដែរឥឡូវគាត់ដកខ្លួនឈប់ព្រានទៀតហើយ>

<ចឹងគេជាអ្នកណាអូនណាត់ជាមួយគេញឹកណាស់ឬ បានជាខំនិយាយការពារវាបែបនេះ>

<គាត់ជាបងរបស់អូន ហើយអូននិយាយតាមការពិតដែរ>រាងតូចតបទៅតាមការពិតមិនលាក់លាមព្រោះដូចគេនិយាយចឹងគេមិនដែលកុហកមនុស្សដែលគេស្រឡាញ់ទេ

<បងប្អូនគេនិយាយគ្នាបងអូនចឹងឬ បើគេឮគេមិនគិតថាអូននិងគេជាសង្សារគ្នាហើយទេហ៎>

(បងប្អូនក្នុងត្រកូលណាប្រូ😶)

<តែអូនក៏និយាយបែបនឹងជាមួយបងដែរ>រាងតូចចាប់ផ្តើមប្រកែករកយុត្តិធម៌ឲខ្លួនមែនហើយគេក៏និយាយជាមួយYoongiអូនបងដូចគ្នាហេតុអីបានគាត់មិនលើកមកនិយាយផង

<បងផ្សេងអាគាត់នោះផ្សឹងកុំយកមកលូកលំគ្នា>Yoongiអែបឡាននៅចិញ្ចើមថ្នល់ហើយងាកមកប្រកែកយ៉ាងប្រញាប់ កុំយកគេប្រៀបធៀបជាមួយអាបុិកមុខព្រាននោះគេមិនដូចវាទេ(មិនដូចទេព្រោះបុិកឯងព្រានជាង😒)

<ហុឺយ!ឥឡូវបងចង់យ៉ាងម៉េច>រាងតូចដកដង្ហើមធំយល់ថាកាន់តែមានសម្ពាធព្រោះរាងក្រាស់ធ្វើបែបនេះដូចជាផ្ដល់ក្ដីសង្ឃឹមឲគេថែមទៀត ឲគេចេះតែហួសព្រំដែនកាន់តែឆ្ងាយ

<ឈប់ហៅវាថាបងទៀតឈប់ទាក់ទងជាមួយវាទៀត អូនធ្វើបានទេ>

<អូនធ្វើមិនបានរឿងផ្សេងអូនព្រមតែរឿងនេះមិនអាចទេ>ធ្វើបានយ៉ាងម៉េចបើគាត់បងអាចចាត់ថាបងបង្កើតទៅហើយខុសតែមិនមែនឈាមតែមួយ😐

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now