កំពូលភរិយា 25

383 30 1
                                    

«រីករាយខ្លាំងណាស់ដែលបានជួបលោកម្តងទៀតជុងហ្គុកអេវើរីសនូស៍ »អេរិចនិយាយទាំងញញឹមមើលមកកាន់ជុងហ្គុកដែលកំពុងដើរចូលមកនោះ

«តែខ្ញុំដូចជាមិនសូវរីករាយសោះដែលបានជួបលោកម្តងទៀតអេរិច រ៉េច៍តុន»ជុងហ្គុក

«ហ៉ឹសខ្ញុំមិនមានពេលលេងសើចនឹងលោកច្រើនទេឆាប់ដោះលែងបងប្រុសខ្ញុំមក»អេរិចប្តូរញញឹមមកមុខស្មើរវិញ

«វាស្ថិតលើលោកខ្លួនខ្លួនឯងទេថាអាចយកគេបានរឺអត់»ជុងហ្គុកនិយាយទាំងមុខឌឺ

«លោកគិតថាខ្ញុំមិនដឹងពីល្បិចរបស់លោកនិងកូនចៅលោកមែនទេ?ហ៉ឹស...កុំភ្លេចឲសោះខ្ញុំមិនមែនម៉ៃឃើរ៉េច៍តុនទេខ្ញុំគឺអេរិចរ៉េច៍តុន»អេរិច

«ត្រូវហើយអ្នកគ្រប់គ្នាមើលមកក្រុមលោកមានគ្នាច្រើនជាងខ្ញុំពិតមែនតែលោកសាកមើលឲសព្វទៅមើសមានឃើញអ្វីខុសប្លែករឺអត់?!»អេរិច

«មិននឹកស្មានថាលោកឆ្លាតដល់ថ្នាក់នេះសោះ»ជុងហ្គុក
ត្រូវហើយបើមើលលេងៗភាគច្រើនជាគឺគ្នាជុងហ្គុកតែបើមើលម្តងទៀតឲសព្វគឺសុទ្ធសឹងតែជាគ្នារបស់អេរិចទេ មានន័យថាជុងហ្គុកចាញ់បោកនិងចូលអន្ទាក់អេរិចហើយព្រោះនាយដឹងថាវីនមកពួននៅទីនេះប្រាកដជាពន្យាពេលដើម្បីចាំនរណាម្នាក់ហើយ ហើយវាពិតជាដូចការស្មានរបស់អេរិចមែនគឺជុងហ្គុកជាអ្នកមកជាមួយក្រុមរបស់នាយមែន សរុបរួមមកគឺគ្នារបស់អេរិចមិនបានទៅចេញមុខទាំងអស់ទេគឺមានខ្លះនៅលាក់ខ្លួនដើម្បីរៀបចំអន្ទាក់ចាប់មេខ្លោងធំ

«ត្រូវហើយ ឯណាបងប្រុសរបស់ខ្ញុំ»អេរិចនិយាយទាំងដើរមកជិតជុងហ្គុកចំណែកឯជុងហ្គុកនិងគ្នានាយផ្ទាល់ក៏ធ្វើអ្វីមិនមែនដែលព្រោះគ្នាអេរិចដែលលាក់ខ្លួនវាច្រើនពេកមិនអាចចាត់ការម្តងអស់បានទេ

«វីនចេញមក»ជុងហ្គុកនិយាយទាំងដកដង្ហើមធំ ឯវីនក៏នាំម៉ៃឃើចេញមកមែន

«ហៃយ៉ា!!!សួរស្តីបងប្រុសសម្លាញ់ចិត្តខ្ញុំមិននឹងស្មានសោះថាបងប្រុសរបស់ខ្ញុំធ្លាក់ក្នុងសភាពនេះបាន»អេរិចនិយាយទៅកាន់ម៉ៃឃើទាំងសើចគេមិននឹកស្មានសោះថាអាចឃើញមនុស្សដែលអំណួត ក្អេងក្អាង និងមានអំណាចដូចជាបងគេអាចមានថ្ងៃនេះសោះ

«ចាញ់ស្នេហ៍កំពូលភរិយា🐯»Where stories live. Discover now