*ហ្គា ដិន៍ផាប់*
នេះជាក្លិបដែលល្បីជាងគេនិងធំជាងគេដែលជាកម្មសិទ្ធរបស់មីន យ៉ូងហ្គីដែលត្រូវជាមិត្តរបស់ជុងហ្គុកដែរ
ដំណើរដើរដោយមុខមាំសាងជាភាពសង្ហាឥតទាស់នាំឲនារីៗនៅក្នុងក្លិបនេះទាំងអស់នាំគ្នាជ្រួលជ្រើមទាំងអស់ រួចនាយដើរសម្តៅទៅកាន់តុមហាមិត្តទាំងពីរ
«ឯងមករកយើងរឺមកបង្ហាញសម្រស់»មកទាន់មិនទាន់អង្គុយក្តៅគូទផងនាយសង្ហាជុងហ្គុកក៏ទទួលបានមហាសំណួរមួយពីមហាមិត្តដែលមានឈ្មោះថា ដាល៍ជុងសុក (នាយក៏ជាceoមួយរូបដែលឯរូបរាងវិញក៏សង្ហាមិនចាញ់ជុងហ្គុកប៉ុនម៉ាណដែរ) ទៅហើយ នាយមិននិយាយតែក៏ប្រើក្រសែភ្នែកពិឃាតមើលទៅមហាមិត្តភ្លាមៗ
«កុំត្រប៉ែជាមួយយើង»ថារួចនាយក៏លើកយកស្រាមកផឹក
«ថ្ងៃនេះឯងនឹកឃើញអីមកទីនេះ ក្រែងប្រពន្ធមិនឲមកហី» ដោយឆ្ងល់និងអ្នកជាមិត្តពេកនាយសង្ហាយ៉ូងហ្គីក៏សួរសំណួរតាក់ដោតតែម្តង
«ថេយ៍គេទៅហ្វាំងឡង់បាត់ហើយ»មិនដឹងយ៉ាងម៉េចឲតែនិយាយដល់់ឈ្មោះថេយ៍គេចេះតែរអៀសខ្លួនចឹង មិនដឹងមិនយល់សោះហេតុអីមានអារម្មណ៍បែបនេះទៅវិញចុះទាំងដែលកាលពីមុននាយធ្វើបាបថេយ៍ដែលហេតុអីមិនមានអារម្មណ៍បែបនិងចឹង ហើុយអត់យោបល់ហើយ
«យើងសួរពួកឯងមួយ បើពួកឯងបានសាងកំហុសមួយឲទៅមនុស្សម្នាក់ហើយគេក៏ទៅចោលឯងបាត់ទាំងកំហឹងតើពួកឯងត្រូវធ្វើដូចម្តេច?»ជុងហ្គុក
«សម្រាប់យើង យើងនិងទៅសុំទោសគេភ្លាមៗតែម្តងព្រោះថាបើទុកយូរយើងខ្លាចគេកាន់តែស្អប់យើង»នាយសង្ហាជុងសុកនិយាយចេញពីចិត្តនិងពីការគិតរបស់គេ តែបើជីវិតពិតនាយមិនដឹងធ្វើម៉េចដែរចេះតែនិយាយៗទៅធ្វើមេចមនុស្សអត់មានសេហ្នានឹងគេផង😑
«បើយើងវិញ យើងនិងទុកពេលឲគេរំងាប់អារម្មណ៍ខឹងយើងសិនទើបយើងទៅលួងគេ ព្រោះថាបើគេកំពុងតែខឹងហើយយើងនិយាយអ្វីក៏គេស្តាប់មិនចូលដែលមានតែទុកពេលឲគេសិនទេ»នាយសង្ហាសូហ្កានិយាយដោយហេតុផលសមស្របរួចលើកស្រាមកផឹក
YOU ARE READING
«ចាញ់ស្នេហ៍កំពូលភរិយា🐯»
Short Storyមនុស្សព្រាន ខិល ពាល ដូចជាជុងហ្គុកនេះណា៎ទាល់តែប៉ះនឹងមនុស្សឆ្នាស់កាច សាហាវឃោឃៅ ដូចជាថេយ៍ហ្យុងខ្ញុំនេះទើបសម... ជុងហ្គុក អេវើរីសនូស៍/ថេយ៍ហ្យុង ដាយ៍មែនរៀល៍❤️
