ភាគទី44:កុំជឿលើភ្នែកខ្លួនតែម្ខាង

Start from the beginning
                                    

<<អូនយល់ពីបងខ្លះផងតើបានទេ!!>>Yiboនិយាយ
ព្រោះនៅឈរសម្លឹងមុខគ្នាបែបនេះវាគ្មានដំណោះ ស្រាយនោះទេ ពេលនោះទឹកភ្នែកនាយតូចក៏ស្រក់ចុះមក

<<ខ្ញុំយល់ បងស្លាប់ជាមួយការងាររបស់បងទៅ!!>>
Zhanនិយាយហើយក៏ក្រវាស់ដៃចេញពីដៃនាយ
ហើយក៏ដើរចូលបន្ទប់គេងបិទទ្វារក្រឹប~~កម្លាំងដៃ
ធ្ងន់គ្រាន់បើ ដែរធ្វើឲ្យYiboក្រពុលមុខទាំងព្រឹក

[មិនដឹងចាប់ផ្តើមពីពេលណានោះទេ ពួកយើងកាន់តែ
ឃ្លាតឆ្ងាយពីគ្នា ទំនាក់ទំនងកាន់តែសោះកក្រោះ] Zhanពោលឡើងក្នុងចិត្តសម្លឹងមើលនាក់នៅខាងក្រៅ
ក៏ឈឺក្បាលមានអារម្មណ៍ធុញថប់ខ្លាំង ម្នាក់ខាងក្នុងក៏
គិតតែពីយំអោបជង្គង់។។មិនចង់នៅផ្ទះតទៀតYibo
ក៏ទាញសោរឡានដើរចេញទៅក្រៅបាត់ទៅ

[មានអារម្មណ៍ថាចង់ត្រឡប់ក្លាយមិត្តដូចកាលពីមុន ខ្ញុំ
ក៏មិនបាច់មកឈឺចាប់ដូចឥឡូវនេះ]Zhanពោល
ឡើងក្នុងចិត្ត ហើយក៏គិតទៅរឿងប៉ុន្មានថ្ងៃមុន
Zhanដើរបណ្តើរញញឹមបណ្តើរកាន់ប្រអប់បាយសម្តៅ
ទៅOffice Yibo ឃើញទ្វារបើកក៏ធ្វើឲ្យZhanឆ្ងល់
រៀបនិងដើរចូលហើយ តែក៏ឈរគាំងមួយកន្លែងនៅ
ពេលបានឃើញទិដ្ឋភាពខាងក្នុងដែរYiboនិងCaera
កំពុងថើបគ្នាមិនគិតខ្យល់អ្នកឃើញមិនឃើញសោះឡើយ ប្រអប់បាយក៏ធ្លាក់ពីដៃZhanក្តុក Zhanក៏ដើរ
ចេញជូតទឹកភ្នែក មិនខ្វល់ថាអ្នកណាមើលមកគេយ៉ាង
មិចនោះទេ នាយតូចលែងខ្វល់អ្វីទាំងអស់សំខាន់ពេល
នេះគេទប់ទឹកភ្នែកខ្លួនលែងជាប់ហើយ ឯYiboវិញក៏
ងាកមើលទៅមាត់ទ្វារតែមិនបានចាប់ភ្លឹកអ្វីនោះទេ
Caeraក៏ចាប់ក្រអោបមុខនាយថើបគ្នាបន្តទៀត

ចាប់ពីថ្ងៃនោះមកYiboតែងតែចំណាយពេលនៅក្រុមហ៊ុនសឹងតែពេញមួយថ្ងៃ ដែរទុកឲ្យZhanអង្គុយ
ចាំបាយ រហូតទម្លាប់អង្គុយញ៉ាំបាយតែម្នាក់ឯងយំជា
រៀងរាល់ថ្ងៃ។។ត្រឡប់មកបច្ចុប្បន្នវិញ Zhanជូតទឹក
ភ្នែកចេញហើយក៏ងើបដើរចេញទៅលំហែគួរក្បាលបន្តិចដែរ នៅបែបនេះស្រ្តេសណាស់

+ម៉ោង5:00ល្ងាច

នៅហាងសាច់អាំងមួយកន្លែងក៏ឃើញZhanនិង
Jiyangនៅអង្គុយញ៉ាំនិងជជែកគ្នានៅមានផឹកស្រា
ថែមទៀត

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now