Ep 8 + 9

268 28 27
                                    

«នោះវានៅទីនោះ ឆាប់ទៅចាប់វាមក»បុរសដែលរត់ស្វែងរករាងស្ដើងអម្បាញ់មិញក៏ចង្អុលប្រាប់គ្នីគ្នាអោយឆាប់រត់ទៅចាប់ក្មេងមកវិញ
«អ..អឹក..អឹ..ហ្អឹម»ជុងវ៉ុនងាកទៅក្រោយក៏ឃើញពួកគេរត់សម្ដៅមករកខ្លួនហើយនោះស្រាប់តែភ័យស្លន់ស្លោរជាខ្លាំងក៏ស្ទុះទៅអោបនាយកម្លោះយ៉ាងស្អិតរមួតបំណងមិនចង់អោយពួកនោះបេះខ្លួនចេញពីនាយបាន
«ឆាប់មកនេះភ្លាម»បុរសនោះក៏ចូលទៅទាញជុងវ៉ុនពីជេយ៍ទាំងកម្រោលតែក្មេងនេះតោងនាយស្អិតជាងតុកកែទៅទៀតបេះយ៉ាងណាក៏មិនព្រមព្រលែងអែជេយ៍ក៏ស្រឡាំងកាំង
«ហុឹក..ហុឺៗៗ»ជុងវ៉ុនអោបនាយទាំងគ្រវីរក្បាលតតាត់ទើបងើយក្បាលប្រើក្រសែរភ្នែកអង្វរសុំជំនួយ
«ឈប់សិនមានរឿងអីៗ»លោកមេទ័ព្យកាលបើឃើញក្មេងភ័យខ្លាចបែបនេះ ក៏កើតមានចិត្តអាណិត
«ប្រគល់គេមកវិញ គេជាទាសករផ្ទះនេះហើយគេចង់រត់»
«អាល្អិត ប្រាប់ពូមកថាពិតទេ»នាយជេយ៍អោនទៅសួរបញ្ជាក់ក្រែងខ្លាចថាបុរសនោះកុហកបោកប្រាសដើម្បីជម្រិតក្មេង
«កុំចំណាយពេលនិយាយជាមួយគេនាំតែខាតទឹកមាត់អី គេជាក្មេងគរថ្លង់ទេ»
«ហើយហេតុអីបានជាគេដូចជាភ័យខ្លាចបែបនេះ ហើយអម្បាញ់មិញពួកលោកនិយាយថាគេជាទាសករ បើអញ្ចឹងតើខ្ញុំអាចសុំទិញគេវិញបានទេ»
«រឿងនឹងទៅនិយាយជាមួយលោកស្រីរបស់យើងផ្ទាល់តែម្ដងទៅ»
«ក៏បាន»ថារួចគេក៏លួងលោមអាល្អិតដោយប្រើក្រសែរភ្នែកស្រទន់ជាមួយនិងស្នាមញញឹមកក់ក្ដៅមួយទើបងក់ក្បាលជាសញ្ញាប្រាប់ក្មេងថាមិនអីសឹមដើរទៅតាមបុរសនោះទាំងក្រសោបប្រអប់ដៃក្មេងប្រុសជាប់
==========
«លោកស្រី គឺ..»
«យ៉ាងម៉េច អែណាក្មេងនោះ»ខណៈដែលលេចវត្តមានកូនចៅភ្លាមចៅហ្វាយស្រីក៏សួររកក្មេងភ្លែត
«គេនៅទីនេះ»លោកមេទ័ព្យដើរជ្រែកវោងបុរសបម្រើជាមួយនិងដៃមាំធំក្រសោបដៃតូចៗជាប់នាំក្មេងមកក៏ដឹងហើយថាមិនមេនគោលបំណងយកក្មេងមកប្រគល់វិញឡើយ
«លោកបង/កូនជុងស៊ុង មកទីនេះបានយ៉ាងម៉េច»ដាយរៀនិងលោកជំទាវកាលបើឃើញវត្តមាននាយមេទ័ព្យក៏ឧទានព្រមគ្នាក្នុងសព្វនាមដោយឡែក ហើយលោកជំទាវរហ័សសួរកូនប្រុសទាំងចម្ងល់
«គឺ#%^*$£#€%^$»ជុងស៊ុងមិនបានលាក់លៀមក៏រៀបរាប់ដំណើររឿងកើតឡើងអម្បាញ់មិញ
«ហើយអ្នកម៉ែថាចង់ទិញទាសករថ្មីនោះ តើអាចទិញគេបានទេ?»
«រឿងអីដែលថាមិនបាននោះកូន បើកូនចង់ទិញម៉ែក៏តាមកូន»
«តែជំទាវមីងគេជាមនុស្សគរថ្លង់ យកមកអោយបម្រើអីបានទៅ .......អឺ សុំទោស»នាងក្រមុំស៊កសម្លេងប្រកែកភ្លាមៗតែបន្តិចមកក៏ឃើញក្រសែរភ្នែកជុងស៊ុងសម្លឹងមកនាងហាក់មានពិរុទ្ធសឹមប្រញាប់លើកពាក្យសុំទោសវិញ
«បើអញ្ចឹងសម្រេចថាបែបនឹងហើយ ចាំខ្ញុំជាអ្នកចេញប្រាក់ទៅចុះ»មិនដឹងទេតែនាយមានអារម្មណ៍ថាអាណិត និងមាននិស្ស័យជាមួយក្មេងនេះ មុខមាត់ស្លូតបូត កែវភ្នែកបញ្ជាក់ច្បាស់ជាក្មេងបរិសុទ្ធបន្ថែមអោយនាយកាន់តែមានមនោសញ្ចេតនាចំពោះក្មេងនេះទោះបានជួបដំបូងក្ដី....

༄ជំនោរខ្យល់តម្កល់ស្នេហ៍༄{slow updates}Where stories live. Discover now