Ep 5

145 27 11
                                    

«នេះខ្ញុំត្រូវមករស់នៅជាមួយមនុស្សមិនស្គាល់មុខបែបនេះយូរប៉ុណ្ណាទៅ»រាជបុត្រតូចពោលឡើងចោទសំណួរសួរខ្លួនអែងជាមួយទឹកមុខកំសត់អង្គុយចុះសម្លឹងព្រះច័ន្ទមិនពេញរូបរាង
«ហុឹកៗៗៗ នឹកព្រះមាតា ព្រះបិតាណាស់ ហុឹកៗ»គេស្រាប់តែខ្សឹកខ្សួលឡើងនឹកមាតាបិតាចិត្តព្រួយខ្វល់កើតឡើងខ្លាចលោកទាំងពីរគ្រោះថ្នាក់ក្នុងសង្គ្រាម
«យប់នេះខ្ញុំត្រូវគេងលើកាណូតហេស»ដោយសាររាងកាយល្ហិតល្ហៃពេកជេយ៉ុនចោលខ្លួនគេងលើក្ដារកាណូតរំពេចនោះតែម្ដង
_____
«aww ចុះអែណារាជបុត្រ»កម្លោះរូបស្រស់មិនទាន់ចូលក្នុងផ្ទះស្រួលបួលផងក៏ត្រូវមីងសានជាម្ដាយជម្រិតសួរទាំងចម្ងល់លាយម៉ួម៉ៅបន្តិចបន្តួចដ្បិតខ្លួនអង្គុយចាំទទួលដំណើរទ្រង់ពីព្រឹករហូតទល់វេលានេះក៏ចូលយប់ល្មម
«នៅលើកាណូតមិនព្រមចុះទេ រឹងរូសណាស់»សុងហ៊ុនតបម្ដាយទាំងឬកពារអាំងហឺយ
«ហើយអែងក៏ទុកទ្រង់នៅម្នាក់អែងមេនទេ? ហើយហេតុអីបានទ្រង់មិនព្រមចុះ »
«គឺចង់អោយខ្ញុំបីមកដល់ផ្ទះ»
«ហើយមិនបីមក ហេតុអីជំទាស់បញ្ជាហា៎ ហេតុអីជំទាស់នឹងបញ្ជាទ្រង់ ៗ ៗ»មីងសានវាយកូនជើងល្អផាច់ៗនៅមិនភ្លេចក្ដិចមួលស្ទើរដាច់សាច់ដុំប្រុសកម្លោះ
«អូយម៉ែខ្ញុំឈឺ ម៉ែៗ»សុងហ៊ុនប្រឹងគេចពីក្រញាំម្ដាយទាំងដង្ហើយសព្វនាមអោយម្ដាយបញ្ឈប់សកម្មភាព
«ទៅបីទ្រង់មកភ្លាម»ម្ដងនេះមីងសានដាក់កំហិតកូនប្រុសយ៉ាងដាច់ហលង្ការតែម្ដង ទើបបង្ករអោយនាយធ្វើទឹកមុខជូហួញ
«តែម៉ែ គេមានជើងដើរខ្លួនអែងទេតើ»
«អែងចេះប្រឆាំងនឹងម៉ែហើយមេនទេ សុងហ៊ុន»
«អត់ទេ ទៅក៏បាន»
«អឺហើយនេះក៏យប់ណាស់ហើយដែរ ម៉ែទៅហើយ យប់នេះមើលថែទ្រង់អោយបានល្អ ចាំស្អែកម៉ែមកមើលទ្រង់»
«ម៉ែចង់ទៅណា ម៉ែមិនគេងទីនេះទេហេស»
«អែងមិនចេះគិតទេអី បើម៉ែគេងផ្ទះនេះ តើអោយទ្រង់គេងកន្លែងណាបើបន្ទប់មានតែពីរនឹង? ផ្ទះនេះអែងគេងតែពីរនាក់ទ្រង់ទៅ ម៉ែទៅគេងនៅមណ្ឌលជាមួយក្មេងៗតែពេលយប់ហើយពេលថ្ងៃម៉ែមកនៅទីនេះធម្មតាទេតើ....

_____
«ជេយ៉ុន ! ជេយ៉ុន ! គេងលក់លឿនម្លេះ»ពេលដែលមកដល់កាណូតវិញក៏ឃើញថានាយតូចនិន្ទ្រាលក់បាត់ហើយ រាងក្រាស់ក៏លួចសម្លឹងផ្ទៃមុខស្រស់ស្អាតអោយពេញៗភ្នែកនាយពិតជាលួចគួចចិត្តសរសើរនឹងសម្រស់ល្អផូរផង់នេះណាស់អាចនិយាយបានថាមនុស្សស្រីដែលនាយធ្លាប់ឃើញទាំងអស់មកនេះគឺមិនបានមួយចំណិតជេយ៉ុនឡើយ ពេលគេងមុខមាត់ដូចកូនឆ្កែគួរអោយអាណិតណាស់តែពេលក្រោកមកហេតុអីក៏ឆ្នាស់ឆ្នើមមិនរអាចិត្តក្រែងសូម្បីមនុស្សមិនធ្លាប់ស្គាល់
«ស្អាតណាស់»នាយស្រាប់តែធ្លោយមាត់បន្លឺឡើងតិចៗក្បែរផ្ទៃមុខតូចបណ្ដារអោយរាងតូចចាប់ដឹងពន្លឹកពីការលង់លក់វិញត្របកភ្នែកភ្ជាប់ដោយរោមភ្នែកវែងអន្ធិលត្រូវបើកឡើង រូបភាពដែលលេចឡើងក្នុងកែវភ្នែកគ្រីសស្តាល់មុនគេនោះគឺកម្លោះស្រស់សង្ហារមួយរូប ចំណែកសុងហ៊ុនក្រោយឃើញគេដឹងខ្លួនក៏បណ្ដាក់ខ្លួនឈរអស់កម្ពស់វិញ
«លោកលួចមើលខ្ញុំ»
«ទៅផ្ទះទេ ឬក៏ចង់គេងទីនេះ»
«បីយើង»សុងហ៊ុនមិនគិតច្រើនគ្រាន់លឺពាក្យពីរម៉ាត់នេះហើយក៏ចូលខ្លួនទៅបីកាយស្រាលប្រហែលនឹងសំឡីលើកឡើងសឹមដើរចូលភូមិ
_______
នៅតាមផ្លូវតាមស្រុកភូមិដែលស្ងាត់រងំលឺតែសម្លេងខ្យល់បក់និងទឹករលកលើកោះ តាមផ្ទះខ្លះក៏ងងឹតតែក៏មានផ្ទះខ្លះនៅបន្សល់ចង្កៀងផ្ដល់ពន្លឺព្រឹមៗតាមផ្លូវ
«awwហេតុអីក៏មុខលោកក្រហមម្លេះ» នាយសង្ហារនៅមិនសុខក្នុងខ្លួនកាលបើអ្នកក្នុងរង្វង់ដៃចេះតាមសម្លឹងផ្ទៃមុខខ្លួនឥតព្រិចបែបនេះ ចំហាយដង្ហើមរាងតូចផ្ដល់កម្ដៅដល់មុខប្រុសកម្លោះអោយឡើងក្រហមក្ដៅជេយ៉ុនសង្កេតបែបនេះអត់នឹងចាប់ថ្នាក់មិនបាន
«គ្មានអីទេ» «ទ្រង់កុំសម្លឹងមុខខ្ញុំបែបនេះអី»ដំបូងមាត់ក្រលាស់ថាគ្មានអ្វីតែបន្តិចក្រោយមកក៏ចិត្តធំហ៊ានខ្ជាក់និយាយឡើង
«ហេតុអី សម្លឹងមិនបានឬក៏លោកអៀន»ជេយ៉ុនមិនប្រាកចិត្តទេតែក៏មិនអាចអត់នឹងញ៉ោះមិនបានបើអាការៈនេះបញ្ជាក់ច្បាស់ហើយថាគេអៀននោះ
«មានរឿងអីខ្ញុំត្រូវអៀននឹងទ្រង់»មិនមេនជាមនុស្សមាត់រឹងតែជាមនុស្សប្រសព្វខ្មាស់អៀនច្រើនទើបត្រូវបង្ខំចិត្តកុហកបន្លប់កុំអោយរាងតូចញ៉ោះ
«បើមិនអៀន អោយខ្ញុំសម្លឹងអោយជិតមក»ដៃតូចលើកទៅតោងអោបកររាងក្រាស់កាត់តែស្និតស្នាល មុខតូចៗក៏រំកិលអោយកៀកនឹងមុខកម្លោះនេសាទបង្ករអោយខ្ទង់ច្រមុះស្រួចទាំងទ្វេរទង្គិចគ្នា សុងហ៊ុនបញ្ឈប់ដំណើរដូចត្រូវគេបិទអាគុយភ្លាមៗ មនុស្សដំបូងដែលថ្លើមធំហ៊ានធ្វើអោយបេះដូងនាយលោតញ័រចំប្រប់រន្ធាន់ក្ដុកៗដូចមាននរណាយកបាស់មកដាក់ក្នុងប្រអប់ទ្រូង នាយមិនយល់ហេតុអីបានវាលោតលឿនដល់ថ្នាក់នេះឬក៏នាយខ្លាចរអារទ្រង់រហូតដល់ភ័យញ័រ?????
«ឈប់លេងហើយ លោកមិនអៀនផង»នាយសង្ហារព្រលែងដង្ហើមមួយឃូសសឹមបន្តដំណើរទៅមុខទៀត
«សុំសួរមួយ ហេតុអីបានចង់អោយខ្ញុំបី»សុងហ៊ុនក៏មានគំនិតរកសំណួរមកបន្លប់បរិយាកាសតានតឹង
«គឺខ្ជិលដើរ»នាយសែនហួសចិត្តខ្លាំងនឹងចម្លើយដ៏ធូររលុងនេះហើយ នៅលើលោកនេះមានមនុស្សអាចធ្វើបែបនេះកើតដែរមេនទេ?

༄ជំនោរខ្យល់តម្កល់ស្នេហ៍༄{slow updates}Where stories live. Discover now