ភាគ18:ឈប់សុីឈប់អីហើយ

Start from the beginning
                                    

"ស្អីវានេះតេមកហើយក៏និយាយបានបន្ទិចហើយក៏បិទវិញ!!"ជីមីន
#In chat

"Helloថេយ៍.."សុីនហូក៏បានសារមកកាន់ថេយ៉ុងដែលកំពុងអង្គុយធ្វើមុខដូចគេយកទៅបាញ់ចោលតែពេលដែលបានឃើញអ្នកដែលសារមកខ្លួនជាសុីនហូភ្លាមមុខដែលស្វិតៗមិញនេះក៏ប្រែជាស្រួយវិញភ្លាមៗ

"បាទhiសិស្សច្បង"ថេយ៍
"អូនកំពុងធ្វើអីនិង??"សុីនហូ
"ក៏កំពុងតែអង្គុយនឹកអ្នកខ្លះទេដឹង!!"ថេយ៍
"ហីយ៉ានេះចង់សំដៅលើបងមែនទេ??"សុីនហូសួរទាំងរំភើបហួសនិងថ្លែង
"ខ្ជិលនិយាយច្រើនណាស់តែថាសិស្សច្បងមិនទាន់ចូលគេងទៀតឬស្មាននេះហើយ"ថេយ៍
"ក៏មិនទាន់គេងទេតែបងចង់ប្រាប់ថានឹកអូនខ្លាំងៗ"សុីនហូ
"ហិហិមនុស្សឆ្កួតអូនក៏នឹកបងដូចគ្នា!!តែថាបានហើយណាអូនងងុយហើយសិស្សច្បងឆាប់ចូលគេងឬទេgood night sweet dream my life 💓😘...(នោះមីកាថេយ៍ក្បត់ប្រគុក)
"បាទអូនក៏ដូចគ្នាណាbaby"សុីនហូ
    សារឆ្លើយឆ្លងគ្នាចប់ហើយពួកគេទាំងពីនាក់ក៏បានទុកទូរស័ព្ទរាងៗខ្លួនតែថាពេលដែលគេមើលម៉ោងហើយគេក៏បាននឹកឃើញមនុស្សដែលឈ្លោះជាមួយគេល្ងាចមិញបាត់ស្ងាត់ឈឹង

"ចង់ទៅណាក៍ទៅៗយើងមិនខ្វល់ទេ"ថាហើយគេក៏បានប្រាស់ខ្លួនគេងដូចធម្មតា

#Morning 🌄

"ស្អីនេះកាលពីយប់មិញគេមិនបានមកភូមិគ្រឹះវិញទេហេ៎ស!!ពិតជាសុាំពិតមែនហើយ"ថាហើយគេក៏បានចូលទៅងូតទឹកសម្អាតខ្លួនធម្មតាដើម្បីទៅសាលារៀន ពេលដែលសម្អាតហើយៗគេក៏បានដើរចុះមកក្រោមដោយក្រោបដណ្តប់ដោយសម្លៀកបំពាក់សិស្សសាលាដូចរាល់ដងតែពេលដែលបានដើរមកដល់តុបាយហើយគេក៏បានឃើញជុងហ្គុកកំពុងតែអង្គុយនៅលើតុបាយចាំខ្លួន

"កាលពីយប់មិញបងទៅណាហេតុអីក៏មិនចូលផ្ទះវិញបែបនេះ??"ថេយ៍នៅពេលដែលបានឃើញនាយក្រាស់ហើយគេក៏បានសួរយកតែម្តង

"ម៉ែដោះឆាប់ដួសបបរមក"ជុងហ្គុកធ្វើជាមិនខ្វល់ជាមួយនិងសំណួររបស់ថេយ៉ុងតែគេបែរមកនិយាយជាមួយម៉ែដោះឯនេះវិញ

"នេះបងមិនឮអូនសួរទេហេ៎សថ្លង់ហើយមែនទេ!!"អាល្អិតក៏បានស្រែកមួយទំហឹងផ្អើលអស់មនុស្សសត្វតែម្តង

"ម៉ែដោះមានបង្អែមទេ??"ជុងហ្គុកនៅតែធ្វើជាមិនខ្វល់ជាមួយនិងថេយ៉ុងដដែលគេចង់ឱ្យថេយ៉ុងដឹងថាអារម្មណ៍គ្មានអ្នកនិយាយរកតើវាទៅជាបែបណាដូចដែលគេធ្វើមកកាន់ខ្លួន

ប្រា****

"ឈប់សុីឈប់អីហើយ"អាល្អិតក៏បានយកចានបបរមកបោកចោលទាំងក្តៅរហាយក្នុងចិត្តមនុស្សខំសួរនាំហើយនៅធ្វើមិនខ្វល់ទៀត

"យ៉ាងមិចរបស់អូននិង"ជុងហ្គុកទ្រាំមិនបាននិងចរិករបស់ថេយ៉ុងតទៀតគេក៏បានស្រែកមួយទំហឹងនឹកចិត្តខឹងនិងអាល្អិតពេក

"ហឹស!!វាគ្មានយ៉ាងមិចទេល្ងាចមិនបាច់ទុកអីឱ្យខ្ញុំសុីទេព្រោះអីខ្ញុំវាមិនឃ្លាន"និយាយប៉ុណ្ណឹងហើយគេក៏បានដើរចេញទៅទាំងខឹងចិត្តនិងជុងហ្គុកយ៉ាងខ្លាំង

"លោកម្ចាស់ហេតុអីក៏ម្ចាស់តូចក្លាយជាបែបនេះ??"ម៉ែដោះសួរទាំងឆ្ងល់និងថេយ៉ុងខ្លាំងនៅសុខៗក៏ក្លាយជាបែបនេះ

"គេប្រែហើយណាម៉ែដោះ..."ថាតែប៉ុណ្ណឹងហើយគេក៏បានដើរចេញបាត់ទៅទាំងទឹកមុខសោកសៅ

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now