‼️NOT BAD‼️/ភាគទី6

Start from the beginning
                                    

« បងប្រុស! » សម្លេងកូនក្មេងបន្លឺឡើងមិនសូវជាច្បាស់ហៅទៅកាន់ជីមីនព្រមទាំងបោះដៃដាក់ជីមីនដោយទឹកមុខសប្បាយចិត្តទៅតាមក្មេង

« ហុឹម? » ជីមីនហាក់ដូចជាភាំងបន្ដិចពេលឃើញបែបនេះ មិននឹកស្មានថាក្មេងម្នាក់នេះនៅចាំមុខគេហើយក៏តាមបែបនេះ

« គេប្រាប់ថានឹកជីមីនទើបនាំមក ពរគេបន្ដិចទៅ! »ជុងហ្គុកប្រាប់អោយស្នាមញញឹម និងបង្គាប់អោយរាងតូចទទួលយកកូនប្រុសដែលនៅលើដៃរបស់គេ

« ...... »ជីមីនសម្លឹងមុខនាយបន្ដិចដោយកែវភ្នែកស្មើរថេងហើយក៏ងាកមកវិញមុននឹងទទួលយកក្មេងល្អិតដោយស្នាមញញឹមស្រាល

« ហិហិ,បងប្រុសខ្ញុំនឹកបងប្រុសណាស់! »គ្រាន់តែបានមកលើដៃជីមីនភ្លាមក្មេងល្អិតក៏ស្រវ៉ាអោប.ក.ជីមីនជាប់ព្រមជាមួយសម្លេងសើចសប្បាយញញឹមលឹបភ្នែកដោយការអររំភើប ឃើញបែបនេះជុងហ្គុកក៏សប្បាយចិត្តដូចគ្នាដែលកូនប្រុសគេចូលចិត្តជីមីនខ្លាំងយ៉ាងនេះបែបនេះទើបមិនសូវពិបាកក្នុងការយកជីមីនធ្វើជាម្ដាយទីពីរ។

« ខ្ញុំក៏នឹកឯងដូចគ្នាអាល្អិត! » ជីមីនខ្សឹបតិចៗព្រមទាំងថើបថ្ពាល់ទន់រលោងរបស់គេថ្នមៗដោយស្នាមញញឹម គេពិតជាមានអារម្មណ៍ថាចូលចិត្តក្មេងម្នាក់នេះណាស់ទាំងដែលមិនជាប់សាច់ឈាមអ្វីជាមួយគេសោះ។

« ទំនេរឬអត់?ពួកយើងអាចនិយាយគ្នាបានទេ? » ក្រោយពេលបណ្ដោយអោយកូនប្រុសអោបជីមីនបានយូរបន្ដិចជុងហ្គុកក៏បន្លឺឡើងធ្វើអោយជីមីនបែរមកសម្លឹងមុខគេដោយទម្លាក់ទឹកមុខចុះ វាបណ្ដាលអោយទ្រូងខាងឆ្វេងជុងហ្គុកឈឺឆ្កៀបៗគេពិតជាមិនចង់ឃើញកែវភ្នែកសោះគគ្រោះដូចជាគ្មានអារម្មណ៍អ្វីរបស់ជីមីនសម្លឹងមើលមកគេនោះទេ អ្វីដែលគេចង់ឃើញគឺស្នាមញញឹមដល់ស្រស់ស្អាតដែលទាក់បេះដូងគេតាំងពីដំបូងមកនោះ។ គេចង់ឃើញជីមីនញញឹមជីមីនសប្បាយចិត្តរស់នៅដោយសុភមង្គលមិនមែនរស់នៅទាំងលាក់ភាពឈឺចាប់ក្នុងទ្រូងនោះទេ

« ...... » ជីមីនដកដង្ហើមធំនិងងាកមុខចេញពីការសម្លឹងរបស់ជុងហ្គុក គេស្ងាត់បន្ដិចសឹមងក់ក្បាលជាចម្លើយ ទើបជុងហ្គុកយកកូនប្រុសទៅផ្ញើរនឹងម៉ាក់របស់ជីមីនហើយក៏បណ្ដើរគ្នាមកតុស្ងាត់មួយដែលនៅឆ្ញាយពីគេដើម្បីនិយាយគ្នា។ មកដល់ពួកគេក៏មិនបាននិយាយគ្នាភ្លាមៗម្នាក់ៗក៏គិតតែពីអង្គុយស្ងៀមខណៈម្នាក់អង្គុយអោនមុខចុះនិងម្នាក់ទៀតអង្គុយសម្លឹងមុខមិនដាក់ភ្នែក

You've reached the end of published parts.

⏰ Last updated: Dec 15, 2023 ⏰

Add this story to your Library to get notified about new parts!

Short Novel 🔞Where stories live. Discover now