‼️NOT BAD‼️/ភាគទី6

1.2K 86 10
                                    


ជីមីនអង្គុយនៅរានហាលខាងក្រៅបន្ទប់របស់ខ្លួនខណៈដែលពេលនេះមេឃងងឹតអាកាសធាតុចាប់ផ្ដើមធ្លាក់ខ្យល់ត្រជាក់បក់រំហើយមកប៉ះរាងកាយតូចអោយព្រឺរងារប៉ុន្ដែជីមីននៅតែមិនខ្វល់គេអង្គុយអោបជង្គង់លើកៅអីសម្លឹងមើលមេឃដែលមានផ្កាយរាប់សិបដួងទាំងខួរក្បាលកំពុងគិតដល់សម្ដីម៉ាក់ចិញ្ចឹមដែលបានរៀបរាប់ប្រាប់គេទាំងអស់ពីរឿងជុងហ្គុកដែលបានធ្វើចំពោះខ្លួនគន្លងមក លឺហើយធ្វើអោយគេភ្ញាក់ផ្អើលខ្លាំងៗពិតមែនគេមិននឹកស្មានថារឿងរ៉ាវវាច្រើនដល់ថ្នាក់នេះ មិននឹកស្មានថាជុងហ្គុកលះបង់ជ្រំជ្រែងជួយគេគ្រប់យ៉ាង។ ប៉ុន្តែទោះបីជាយ៉ាងណាគេក៏មិនចង់ចាកចេញទៅកន្លែងណាឆ្ញាយពីប្រទេសកំណើតខ្លួនដែល ទោះបីជាទីនេះមានអតីតកាលអាក្រក់ឃោរឃៅកម្រិតណាក៏ដោយ។ គេរស់នៅទីនេះបានសុខហើយ

« ហេតុអ្វីសុខៗក៏ត្រឡប់មកវិញ? » បបូរមាត់ស្ដើងពោលចេញមកទាំងអួលដើម.ក.កែវភ្នែកដក់ដោយទឹកសន្សើមជាច្រើនដំណក់ ទោះបីដឹងថាជុងហ្គុកត្រឡប់មកព្រោះតែអ្វីក៏ជីមីននៅតែមិនអាចទទួលយកបានព្រោះវាភ្លាមៗពេក បើមានរឿងអ្វីគួរប្រាប់គេអោយដឹងមុនស្រួលគេត្រៀមខ្លួនមិនមែនធ្វើដោយសម្ងាត់មិនសួរនាំគេហើយក៏ចេញមកបែបនេះទេ ។ ទទួលស្គាល់ថាបេះដូងគេក៏មានចំណែកជុងហ្គុកតាំងពីដំបូងមកម្លេះប៉ុន្ដែរឿងដែលជុងហ្គុកបានធ្វើដោយសម្ងាត់ទាំងអស់នេះគេមិនចង់ទទួលយកទេ គេមានអារម្មណ៍ថាជុងហ្គុកជួយគេគ្រាន់តែចង់បានផលប្រយោជន៍ ដូចដែលឃើញជួយហើយក៏មកយកគេទៅវិញភ្លាមៗតាមតែចិត្ត មិនដឹងថាយកគេទៅក្នុងនាមជាអ្វីផង។ ប្រពន្ធដូចដែលគេនិយាយ? ឬអ្នកបម្រើរបស់គេផងមិនដឹង... តែសួរថាគេអាចធ្វើអីបានក្រៅពីងក់ក្បាលនិងយល់ព្រម? គេមិចនឹងអាចបដិសេដជាមួយមនុស្សដែលមានគុណជាមួយគេបានទៅ?

* ថ្ងៃថ្មី

ព្រឹកនេះជីមីនបានមកធ្វើការតាមធម្មតាប៉ុន្តែទឹកមុខក៏មិនសូវជាស្រស់បស់ប៉ុន្មានព្រោះយប់មិញគេងមិនបានគ្រប់គ្រាន់។ ខណៈពេលដែលកំពុងលើកកាហ្វេទៅអោយភ្ញៀវហើយក៏ត្រឡប់មកវិញក៏ជ្រួសផ្លូវជាមួយជុងហ្គុកដែលទើបតែចូលមកជាមួយកូនប្រុសរបស់ខ្លួនដោយស្នាមញញឹមស្រស់ដាក់គេ

You've reached the end of published parts.

⏰ Last updated: Dec 15, 2023 ⏰

Add this story to your Library to get notified about new parts!

Short Novel 🔞Where stories live. Discover now