Step brother 4/5

2.6K 114 5
                                    

Ep4:ប្លែក

6:30

ដៃតូចៗស្រលូនលើកឡើងញីភ្នែករបស់ខ្លួនដោយសារការរំខានពីពន្លឺព្រះអាទិត្យ។ជីមីនងើបអង្គុយពែនភ្នែនលើពូកទាំងសក់ក្បាលរញែរញៃមុខជូរហូញភ្នែកបើកមិនចង់រួចតែយ៉ាងណាក៏ត្រូវតែបង្ខំងើបដែលព្រោះម៉ោង8ត្រូវឡើងយន្ដហោះហើយ។រាងតូចដកដង្ហើមធំហើយទម្លាក់ជើងតូចស្រលូនរបស់ខ្លួនទៅលើឥដ្ឋការ៉ូមុននិងដើរអូសជើងទៅបន្ទប់ទឹកដើម្បីសម្អាតកាយ។

"ហេតុអីមានអារម្មណ៍ចម្លែកម្លេះ??...."ជីមីនយកដៃម្ខាងដាក់លើទ្រូងខាងឆ្វេងហើយដកដង្ហើមធំគេមានអារម្មណ៍មិនល្អតាំងតែពីក្រោកមកម្លេះ។គេមានអារម្មណ៍ចម្លែកមួយគឺអារម្មណ៍ខ្លាចនិងបាត់បង់នរណាម្នាក់តើនរណាទៅ??។រាងតូចគ្រវីក្បាលបោះបង់ការគិតចោលមុននិងលើកដៃដោះសម្លៀកបំពាក់លើខ្លួនចោលអស់មុននិងដើរទៅក្រោយទឹកផ្កាឈូកបើកទឹកមកលាងរាងកាយដែលសស្រលូនរបស់ខ្លួន។

ប្រើរយះពេលអស់30នាទីជីមីនងូតទឹកស្លៀកពាក់រួចរាល់ហើយក៏ចាប់ផ្ដើមរៀបចំរបស់របរដាក់ក្នុងវ៉ាលីមួយទៀតដែលមានទំហំតូចល្មម។ពេលប្រាកដថារួចរាល់អស់ហើយរាងតូចក៏អូសវ៉ាលីតូចនោះដើរចេញមកពីបន្ទប់ហើយចាំអោយអ្នកបម្រើឡើងមកវ៉ាលីដែលធំនោះទៅ។

"ស្ងាត់ម្លេះ??....បបូរមាត់តូចនិយាយទាំងភ្ញាក់ផ្អើលពេលចុះមកដល់ជាន់ផ្ទាល់ដីបែរជាគ្មានមនុស្សស្ងាត់ជ្រៀបតែម្ដងរាងតូចប្រញាប់និងរត់សម្ដៅទៅទ្វារផ្ទះតែពេលទៅដល់គឺទទេរគឺគ្មានមនុស្សទេ។នេះមានរឿងអី??

"អ្នកប្រុសJimin??.."សម្លេងមនុស្សប្រុសចេញពីជ្រុងម្ខាងវាធ្វើអោយជីមីនរិតតែភ័យលើសដើមតែពេលក្រឡេកទៅទើបធូរចិត្តបន្ដិចព្រោះដឹងថាម្នាក់នោះជាអ្នកណា។

"លោកJenនេះមានរឿងអីហេតុអ្វីផ្ទះស្ងាត់បែបនេះ??....."

"គឺ....."

"គឺយ៉ាងមិច??....."

"អ្នកប្រុសទៅមើលខ្លួនឯងទៅនិងដឹងហើយ...."រាងតូចជ្រួញចញ្ចើមរិតតែមិនយល់ពេលលឺJenនិយាយបែបនេះតែក៏មិនចង់ខាតពេលច្រើនទើបដើរតាមពីក្រោយJenសម្ដៅទៅរកឡានដែលចតនៅក្បែរនោះបន្ទាប់មកក៏បើកចេញទៅ

Short Novel 🔞Where stories live. Discover now