ភាគ10:ក៏យើងខ្លាចអស់សាំងឡាននិងហើយ

Start from the beginning
                                    

"សឺតៗ ពេលគេងបែបនេះទៅគួរឱ្យស្រលាញ់ណាស់ ឯងដឹងទេkim taehyungយើងស្រលាញ់ឯង យើងមិនដឹងថាឯងស្រលាញ់យើងឬអត់ទេប៉ុន្តែយើងនិងយកឈ្នះបេះដូងរបស់ឯងឱ្យទាល់តែបាន "ជុងហ្គុកក៏បាននិយាយជាមួយមនុស្សគេងលក់មិនដឹងខ្យល់អី បើថេយ៉ុងដឹងថាគេនិយាយពាក្យបែបនេះមកកាន់ខ្លួនមិនដឹងគេរំភើបយ៉ាងណាទេ
#ពេលល្ងាច

ពេលនេះក៏ល្ងាចរាងជ្រេលទៅហើយប៉ុន្តែថេយ៉ុងគេមិនទាន់ភ្ញាក់នៅឡើយទេដោយសារតែអស់កម្លាំងពេកទើបគេងយូរយ៉ាងនេះ ជុងហ្គុកដោយសារមិនចង់រំខានដំណេកថេយ៉ុងគេក៏បានបីថេយ៉ុងដាក់ខាងក្នុងឡានហើយក៏មកភូមិគ្រឹះតែម្តង

"លោកម្ចាស់តើថេយ៉ុងគេកើតអីមែនទេ??"នៅពេលដែលជុងហ្គុកដើរចូលមកទាំងបីថេយ៉ុងបែបនេះម៉ែដោះបារម្ភហើយគាត់ក៏បានសួរ

"គឺគេកំពុងគេងណាម៉ែដោះ"ថាហើយគេក៏បានឡើងទៅខាងលើបាត់ទាំងមុខមាំៗដែលធ្វើឱ្យអ្នកបម្រើដែលរត់មកមើលអម្បិញមិញនេះភ័យមិនស្ទើរ

"មិនដឹងជាស្អីណាស់ណាទេ ចេញចរិកមកចង់ទាក់លោកម្ចាស់ឡើងស្រស់ៗគួរឱ្យស្អប់បំផុត"

"មែនហើយណាយើងក៏គិតដូចឯងដូចគ្នាយើងជ្រិញណាស់នាងអើយ ធ្វើចរិកដូចម្ចាស់តូចឱ្យលោកម្ចាស់បីទៀតមិញនេះ"ពួកនាងអ្នកបម្រើក៏បានខ្សឹបខ្សាវគ្នានិយាយដើមថេយ៉ុងពួកនាងមិនសូវចូលចិត្តថេយ៉ុងទេ

"អឹម ន៎ែស្អែករកវិធីធ្វើបាបវាល្អដែលទេ??"ណាមីជាអ្នកបម្រើស្រីដែលស្អាតជាងគេក្នុងចំណោមអ្នកបម្រើទាំងអស់ក៏បានលេចគំនិតមួយឡើង

"អឺល្អតា៎ស តែថាស្អែកនេះលេងមួយចាស់ដៃល្អដែលទេនាងមីយើងចង់ធ្វើបាបវាយូរហើយតែមិនហ៊ានតែយើងសុំសរសើរនាងឯងហើយដែលហ៊ានធ្វើបាបវាហា៎សហា៎ៗ"ពួកនាងអ្នកបម្រើក៏បានបន្តនិយាយគ្នាមិនដឹងដល់ម៉ោងប៉ុន្មានទេ

#ព្រឹកស្អែក

"ហឹម ហុឺយលោក..."ថេយ៉ុងក្រោកមានអារម្មណ៍ថាធ្ងន់ៗមកគេក៏បានវ៉ាក់អឺជាមួយនិងវត្តមានជុងហ្គុកដែលកំពុងតែគេងអោបខ្លួនយ៉ាងស្អិតរមួតបេះមិនចេះ

"ស្អីរបស់ឯង!!"ពាក្យសិរីសួស្តីដែលជុងហ្គុកនិយាយទៅកាន់ថេយ៉ុងទាំងភ្នែកនៅបិទនិយាយស្តាប់មិនចង់បាន

រឿង ទាសករម៉ាហ្វៀរចនWhere stories live. Discover now