ភាគទី28:នឹក

Start from the beginning
                                    

Yiboអានរហូតដល់ទំព័រចុងក្រោយដែរក្នុងអត្ថន័យ។

ខ្ញុំបានទៅញ៉ាំអាហារជុំមិត្តភក្តិដែររួមមានទាំងYibo
និងLingyiផងដែរ ខ្ញុំមានអារម្មណ៍មិនសូវស្រួលក៏ទៅ
បន្ទប់ទឹកចេញមកក៏ឃើញLingyiនាងបាននិយាយ
ថាមានអ្នកស្លាញ់អាboច្រើនណាស់ ជួយមើលគេឲ្យ
នាងផង ប៉ុន្តែខ្ញុំដឹងបាតទៅហើយថានាងដឹងថាខ្ញុំស្លាញ់
វា គ្រាន់តែមកឌឺដងឲ្យខ្ញុំប៉ុណ្ណោះ នៅតុអាហារនាងនិង
អាboស្និតស្នាលគ្នាខ្លាំងណាស់ នៅខាងក្រៅខ្ញុំព្យាយាម
ធ្វើធម្មតាទាំងក្នុងទ្រូងខ្ញុំស្ទើរតែប្រេះបែកទៅហើយ
គ្រាន់តែឃើញក្រសែភ្នែកខ្ញុំក៏មើលដឹងថានាងបញ្ឈឺចិត្ត
ខ្ញុំទើបខ្ញុំប្រញាប់ដើរចេញ មកដល់ម៉ាតមួយខ្ញុំក៏រកទិញអីផឹក ផឹកនៅមុខម៉ាតនោះមួយសន្ទុះក៏អស់ស្រាខ្ញុំក៏
ចូលទៅម្តងទៀត អាboក៏ដើរមកពីក្រោយទាញខ្ញុំឲ្យ
ងើប មិនាបនទប់ខ្លួនក៏រៀបដួលនាយទ្រខ្ញុំជាប់សំណាង
ហើយមិនផ្ងាក្រោយនោះ តែLingyiក៏មកឃើញនាង
រត់ចេញទៅវិញមិននិយាយអី អាboក៏រត់តាម ឃើញ
កាបូបលុយគេជ្រុះ ខ្ញុំរើសហើយរត់ទៅតាមគេ តែចិត្ត
មួយក៏មិនចង់ ចង់ឲ្យគេលួងសង្សារគេសិន តែខ្លាច
មានបញ្ហាអីក៏រត់ទៅតាម គេកំពុងយល់ចិត្តគ្នាតែខ្ញុំ
បែរទៅជារំខានទៅវិញគួឲ្យអស់សំណើចណាស់ នាង
រត់ចេញអាboខឹងខ្ញុំណាស់ គេថាមិនឲ្យខ្ញុំទៅរំខានគេ
ទៀតឡើយ ខ្ញុំអីលេងចេញព្រោះសម្តីគេវាដូចជាកាំបិត
ដែរចាក់ទម្លុះបេះខ្ញុំយ៉ាងចឹង។(Yiboអានស្ទើរមិនជឿ
ថាZhanស្រឡាញ់ខ្លួនហើយក៏អាណិតគេដែរ ខ្លួនតែង
តែធ្វើបាបចិត្តគេ ដែរខ្លួនមិនដឹងសោះឡើយថាបានធ្វើ
បាបចិត្តក្មេងប្រុសម្នាក់ឲ្យឈឺស្ទើរស្លាប់ទៅហើយនៅ
ក្នុងក្រដាសសៀវភៅក៏ឃើញមានទឹកភ្នែកដាមជាប់
នៅលើសៀវភៅ Yiboយកម្រាមដៃប៉ះលើស្នាម
ទឹកភ្នែក គេសឹងតែស្រក់ទឹកទៅហើយព្រោះតែហាក់
មានអារម្មណ៍យល់ពីZhanច្បាស់ណាស់។

( ឲ្យខ្ញុំកាត់ចិត្តពីគេបែបណាទៅ? )Zhanសរសេរសួរ
ខ្លួនឯងតែក៏រកចម្លើយមិនឃើញឲ្យគេកាត់ចិត្តបែបណា
បើគេស្លាញ់នាយថ្នាក់នេះនោះ។Yiboក៏រកបានប៊ិចមួយយកមកមើលកាន់ចង់ឆ្លើយសំណួរមួយនេះ។
Yiboចាប់ផ្តើមគិតពីអារម្មណ៍ខ្លួនប៉ុន្មានថ្ងៃមកនេះគេ
តែងតែនឹកZhan ចង់នៅក្បែរZhan គិតចុះគិតឡើង
ក៏យល់ពីអារម្មណ៍ខ្លួន ទើបញញឹមសរសេរចម្លើយនៅ
ក្រោមសំណួរមួយនោះ។

រឿង ចំណងស្នេហ៍ស៊ាវ ចាន់ (ចប់)Where stories live. Discover now