ភាគទី52: អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ

Start from the beginning
                                    

"អ្ហេ.."ថមមីរត់គេចពេញផ្ទះ

"មានរឿងអីនិងពីអ្នក"ថេហ្យុងក៏សួរទៅក្មេងស្របពេលដែលគេកំពុងតែចុះមកជាមួយនិងរាងក្រាស

"អាប់ប៉ាជួយផងជេលីប្រើអំពើហឹស្សាលើខ្ញុំ"ថមមីក៏រត់ទៅរករាងតូចនិងឈពីក្រោយខ្នង

"បើបងនិយាយប្រាប់ប៉ាខ្ញុំនិងហែកមាត់បង"ជេលីធ្វើមុខមិនសុខចិត្ត

"អាប់ប៉ាមើលទៅគេគម្រាមខ្ញុំស្រស់ៗ"ថមមីក៏អោបស្មាថេហ្យុងនិងលួចពេបមាត់ឌឺដាក់ជេលី

"កុំឆ្នាស់ពេកកូន យ៉ាងណាថមមីជាបងណាកុំដេញវៃបងអញ្ចឹងណា"ជុងហ្គុកនិយាយស្រាលៗទៅជេលីតែនាយក៏ងាកមកប្រទាក់និងថមមីដែលកំពុងតែអោបស្មាម្ញិម្ញក់ដាក់ថេហ្យុងធ្វើអោយជុងហ្គុកក៏ជ្រួញចិញ្ចើមចូលគ្នា

"អ្ហេ..ឯងមកអោបស្អី"ជុងហ្គុកក៏ចូលមកប្រលេះដៃថមមី

"មើសលែង! ខ្ញុំអោបអាប់ប៉ាខ្ញុំ"ថមមីមិនលែងដៃចេញ ពីស្មារាងតូចនោះទេ

"មិនអោយអោបទេ..ប្រពន្ធយើង"ជុងហ្គុកក៏រុញថមមីចេញនាយអោបវិញម្ដង

"ប៉ាមើលទៅគាត់ឌឺណាស់អោយនិយាយល្អៗបានយ៉ាងមិច"ជេល

"មែនហើយ..បែបនោះទើបជេលីដេញវៃ"ជុងហ្គុកកំពុង តែខឹងមានតែស្របតាមកូនស្រី

"អ..នេះបងប្រដៅកូនអោយដេញវៃគេអាយុ
បងហ្ហេ?"ថេហ្យុងចេញមុខមកកាន់ជើងថមមីតែម្ដង

"ត្រូវណាស់អាប់ប៉ាលោកប៉ាប្រដៅកូននោះអោយខូច"នាយសង្ហារបានដៃបន្ថែមល្បោយ

"បងកុំបែបនេះទៀត"ថេហ្យុង

"ឯង..."ជុងហ្គុកមិនហ៊ានតមាត់និងប្រពន្ធទេមានតែលួចធ្វើមុខគុំដាក់ថមមីឯនាយសង្ហារនៅក្រោយខ្នង
ថេហ្យុងគឺកំពូលឌឺហើយជេលីនៅពីក្រោយខ្នងជុងហ្គុកវិញក៏កំពុងតែសម្លក់ថមមីដូចគ្នាព្រោះនាងនិងប៉ានាងមិនហ៊ានតមាត់និងថេហ្យុងទេតែថមមីមានខ្សែរថេហ្យុងកាន់ជើង..ទើបឌឺមិនឈប់បែបនេះ។

"ហៃយ៉ា..សំណើចគ្រួសារទាំងព្រឹកមែនទេ?"ហ្វៃសឺដើរមកជាមួយនិងអារីតា

"សំណើចអីបងគឺវ៉ល់ទាំងព្រឹកច្រើនជាង..តែបងរើចេញហើយមែនទេ?"ថេហ្យុង

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now