ភាគទី51: តើបងត្រូវលះបង់ថេយ៍មែនទេ?

Start from the beginning
                                    

"បងមិនស្មានថាចិត្តបងខំបន់ស្រន់តែទទួលបានកូនប្រុសពិតមែន"ជុងហ្គុកនៅតែរំភើបមិនទាន់បាត់នោះទេ

"បែបនោះទើបក្បាលខូចរករឿងអូនមិនឈប់សោះ"
ថេហ្យុងពេបមាត់បន្តិចតែគេនិយាយពិតគេចាញ់កូនមិនឈប់ពិតមែន

"ហីយ៉ា..ប្រពន្ធសម្លាញ់អូនលំបាកហើយណាសន្យាកូននេះជាកូនចុងក្រោយរបស់យើងបែបនោះអូនត្រូវតែស៊ូហើយបងនៅក្បែរអូនគ្រប់ពេលok"ជុងហ្គុកនាយគិតច្បាស់ថាមិនយកកូនទៀតនោះទេព្រោះថេហ្យុងក៏ចាស់ដែរហើយកូនក៏ច្រើនល្មមៗណាមួយមិនចង់អោយរាងតូចពិបាកនោះទេ

"សម្ដីផ្អែមគួរអោយស្អប់.."ថេហ្យុងសើចលាយសម្លក់នាយ

"ស្អប់ទៅតែបងស្រលាញ់អូន"នាយអោបរឹតរាងតូចទាំងញញឹមនិងបន្តនិយាយគ្នាតាមភ្លូវចេញពីមន្ទីពេទ្យទាំងរីករាយនិងស្នាមញញឹមរាងខ្លួនដោយមិនដឹងទេថាមានបុរសម្នាក់កំពុងតែឈមើលមកពួកគេ

"នេះជាក្ដីសុខរបស់អូន..តើបងត្រូវលះបង់ថេយ៍មែនទេ? ត្រូវហើយបងប្រហែលជាត្រូវលះបង់គំនិតចង់បានថេយ៍ហើយព្រោះបើទោះអូននៅជាមួយគេឬបែកពីគេបងក៏នៅតែគ្មានឱកាសយកថេយ៍ធ្វើជាកម្មសិទ្ធ....."ដ្រាហ្វៃឈសម្លឹងមើលទៅពួកគេទាំងកែវភ្នែកសោកសៅនាយពិតជាស្រលាញ់និងចង់បានថេហ្យុងខ្លាំងណាស់ទោះកន្លងផុតទៅសឹងតែពាក់កណ្ដាលជីវិតទៅហើយក៏នៅតែស្រលាញ់និងខំប្រឹងព្យាយាមព្រោះតែភាពស្ដាយ...គឺស្ដាយដែលថេហ្យុងវិុសនិងក្លាយជារបស់នាយតែប្រែទៅជាកម្មសិទ្ធជុងហ្គុកត្រឹមតែមួយប៉ប្រិចភ្នែក ប៉ុន្តែនាយរវល់យតែស្ដាយធ្លាប់បែបនោះហើយទើបធ្វើអោយជីវិតថេហ្យុងឈឺចាប់ដុនដាបម្ដងរួចមកហើយដោយសារតែស្ដាយខុសមួយពេល បើពេលនេះនាយនៅតែចចេសចង់បានគេទៀត
ថេហ្យុងនិងហើយជាអ្នកដែររងគ្រោះដដែលបែបនោះមានតែដោះលែងគេនិងវិលមកមើលថែមនុស្សក្បែរខ្លួនវិញ

"អោយតែថេយ៍មានក្ដីសុខបងរីករាយទៅតាមនឹងដែរ..."ដ្រាហ្វៃពោលមួយម៉ាត់ចុងក្រោយទៅថេហ្យុងដែលកំពុងតែដើរឡើងទៅលើឡានបាត់

"ដ្រាហ្វៃ..តោះ!អូនរួចរាល់ហើយ"សាន់ណាក៏ដើរមករកនាយជាប្ដីព្រោះនាងទើបតែមកពីបន្ទប់ទឹក

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now