ភាគទី49: ខ្ញុំព្រមត្រូវគ្នាជាមួយលោកតែលោកត្រូវលួងខ្ញុំសិន

Start from the beginning
                                    

"បងដឹងហើយក៏ព្រមធ្វើគ្រប់យ៉ាងអោយតែអូនសប្បាយចិត្តបងនឹងមើលថែការពារអូនប៉ះប៉ូវរឿងគ្រប់យ៉ាង ហើយបើអោយបងស្អប់អូនបងធ្វើមិនបាន"ជុងហ្គុក

"អញ្ចឹងលោកចង់ត្រូវគ្នាជាមួយខ្ញុំមែនទេ?"
ថេហ្យុង

"ក៏ពិតបងចង់មានឱកាសមើលថែប៉ះប៉ូវអូនវិញតែមិនអាចនោះ..គឺ..ថេយ៍ត្រឡប់ទៅវិញទៅទុកថាមុននេះបងមិនបាននិយាយអីទៅចុះ  កូនកម្លោះរបស់អូនប្រហែលជាកំពុងរងចាំអូនហើយ"ជុងហ្គុកក៏នឹកឃើញថាថេហ្យុងរៀបការរួចទើបនាយធ្វើជាចង់ដើរចេញ

"កូនកម្លោះកំពុងរងចាំអីបើកូនកម្លោះខ្ញុំកំពុងតែដេញខ្ញុំអោយចេញហើយគេថែមទាំងឈានជើងដើរចេញពីខ្ញុំទៀតផង"សម្ដីថេហ្យុងធ្វើជុងហ្គុកឈប់ដំណើរនិងបែរក្រោយ

"អូនមានន័យថាមិច?"ជុងហ្គុក

"បើចង់ត្រូវគ្នាហេតុអីមិនលួងខ្ញុំ តើមនុស្សដែលហួងហែងកម្មសិទ្ធដូចចនជុងហ្គុកពិតជាប្រគល់មនុស្សដែលខ្លួនស្រលាញ់អោយគេងាយៗមែនហ្ហេ?"ថេហ្យុងស្រែកទាំងសម្លក់មុខនាយ

"ព្រោះគេអតីតបងគិតខុសមិនជ្រើសអូនពេលនេះអូនមិនជ្រើសបងទុកថាជាផលកម្មចុះ..ប៉ុន្តែថេយ៍.."ជុងហ្គុក

"ប៉ុន្តែអី?"ថេហ្យុង

"អូនត្រឡប់ទៅវិញទៅ"ជុងហ្គុក

"ចង់អោយខ្ញុំត្រឡប់ទៅរៀបការជានិងប្ដីអ្នកនាងអារីតាហ្ហេ? គិតថាខ្ញុំជាមេម៉ាយដាច់ដាបមែនទេ បើដាច់កោះខ្លាំងគឺមករកពោះម៉ាយជជុះអស់សាច់ដូចលោកនឹងហើយ"ថេហ្យុង

"អូនមានន័យថាមិច..."ជុងហ្គុក

"គឺរឿង.....វាបែបនេះ...#$៙៚៚៚#៙៙.......យល់ទេ?អញ្ចឹងក៏ចាញ់បោកកូនដែរកញ្ចាស់ក្បាលកូន4ហើយ"ថេហ្យុងរៀប
រាប់នៅកាពិតទាំងរឿងគេនិងហ្វៃសឺនៅរឿងជុងហ្កុកល្ងីល្ងើចាញ់កូនមកsad dramaដើរតួរទឹកភ្នែកអីតែឯងនៅកណ្ដាលចម្ការstraberry

"អូននិយាយជាការពិតអូនមែនទេ?"ជុងហ្គុកក៏រត់ទៅចាប់ដៃថេហ្យុងនិងសួរទាំងអត្រហេបត្រហប់

"មិនពិតទេដឹង? "ថេហ្យុង

"ប៉ុន្តែកូនថាអូនមានទម្ងន់ជាមួយគេ"ជុងហ្គុក

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now