ភាគទី43: គោលការណ៍ក្រុមហ៊ុន

Start from the beginning
                                    

#Night

ពេលយប់នេះក្មេងៗនាំគ្នាប្រាប់អោយជុងហ្គុកគេងនៅទីនេះធម្យមងំចាប់គូអោយប៉ាម៉ាក់គេគេងបន្ទប់ជាមួយគ្នាទៀតដោយជេលីចាក់សោពីខាងក្រៅចេញមិនកើត ហើយថេហ្យុងនិងជុងហ្គុកក៏ព្រមគេងបន្ទប់ជាមួយគ្នាព្រោះមិនមែនលើកទី1ហើយពួកគេថែមទាំងធ្លាប់ដេកបែបមិនធម្មតាជាមួយគ្នាច្រើនដងទៀតផងបែបនោះខ្ជិលប្រកែកបំណងកូនៗ

"ក្រែងអូនមិនស្រួលខ្លួនហ្ហេ?បែបនោះកុំផឹកស្រាអី"ជុងហ្គុកមិនបានអោយថេហ្យុងផឹកwineជាមួយនាយទេពេលនេះពួកគេកំពុងអង្គុយនៅយ៉ខាងក្រៅ

"ហ្ហើយ..."ថេហ្យុងក៏ទម្លាក់កែវចុះ

"អូនកើតអីទើបឧស្សាហ៍ក្អួតរហូត"ជុងហ្គុក

"ខ្ញុំមិនងាយកើតអីនោះទេ"ថេហ្យុង

"បើកាលមុនអូនក្អួតបែបនោះមានតែចាញ់កូន..."ជុងហ្គុកនិយាយធម្មតាមិនបានគិតទេថានាយអាចធ្វើអោយថេហ្យុងមានកូនបើត្រឹមតែដេកជាមួយគ្នា4.5ដងព្រោះមនុស្ស
ថេហ្យុងគឺចូលឆ្នាំឯណោះទើបអាចមានកូនបាន

"ទៅចាញ់ជាមួយអាណា?"ថេហ្យុងសម្លក់មុខនាយចេះមកនិយាយខុសរបៀបអញ្ចឹងទៅ
កើតថេហ្យុងគេក៏គិតដូចជុងហ្គុកដែរគេដឹងខ្លួនជាគេជាអូមេហ្គាកម្រនិងមានកូន

"កាលអូនទម្ងន់ជេយ៍ហាអូនពិបាកខ្លាំងទេ?"ជុងហ្គុកសួរដោយសោកសៅគិតរួចបេះដូងនាយឈឺចុកចាប់ទៀតហើយព្រោះកាលទម្ងន់ជេយ៍ហានាយធ្វើបាបផ្លូវចិត្តនិងកាយថេហ្យុងណាស់

"ចុះកាលទម្ងន់ជេលីនោះលោកមើលថែខ្ញុំពិបាកទេ?"ថេហ្យុង

"ពិបាកដែរប៉ុន្តែបងគិតថាអូនពិបាកជាង"ជុងហ្គុក

"ប៉ុន្តែខ្ញុំគិតថាអ្នកដែលមើលថែខ្ញុំពិបាកជាងគឺថមមីម៉ែដោះពិសេសគឺបងហ្វៃសឺគាត់ជួយមើលការងារផងមើលថែខ្ញុំដែលកំពុងតែឆ្កួតទៀត"ថេហ្យុង

"បងសុំទោស.."ជុងហ្គុកពោលពាក្យនឹងហើយក៏គិតក្នុងចិត្តហ្វៃសឺល្អបែបនោះទើបបានជាថេហ្យុងព្រមធ្វើគូដណ្ដឹង

"គិតទៅលោកក៏មិនខុសអីដែរ អ្នកណាចង់បានប្រពន្ធដែលឆ្កួតនោះ"ថេហ្យុងនិយាយទាំងអួសដើមក

កំហឹងស្នេហ៍អតីតភរិយា (🔥) [Complete✅]Where stories live. Discover now